抖阴社区

?????25: ???????????????

4.6K 236 11
                                    

" ត្រឹមត្រូវណាស់! " នាយរអ៊ូរទាំតិចៗក៏ឈរនៅស្ងៀមឲ្យរាងតូចពាក់អាវ ចងក្រវ៉ាត់.កឲ្យ បានយ៉ាងស្អាតរៀបរយ មុននឹងចាកចេញក៏មិនភ្លេចស្នាមថើបលួងចិត្តនោះដែរ។
" ស៊ឺត~ខ្សឺត~ខ្សឺត~ ទៅធ្វើការហាមមានអ្នកថ្មី ត្រូវចាំថាខ្ញុំនៅផ្ទះចាំផ្លូវ កុំឲ្យខ្ញុំដឹងថាលោកលួចក្បត់ខ្ញុំឲ្យសោះ " កាយតូចជំទើតជើងថើបនាយខ្សឺតៗថ្ពាល់ទាំងសងខាង ព្រមទាំងថ្ងាស់ នូវមានពាក្យគម្រាមដ៏កំប្លែងឲ្យនាយទប់សើចចង់រលួសសួតទៀត និយាយធ្វើមើលតែគេជាប្រពន្ធរបស់នាយ ទាំងដែលជាអ្នកក្រៅសុទ្ធសាទ សង្សារក៏មិនមែនទៀត។
" យើងទៅហើយ កុំភ្លេចញ៉ាំបាយ ហើយញ៉ាំថ្នាំគេងទៅ មិនបាច់ចាំផ្លូវយើងទេ " នាយផ្តាំជាលើកចុងក្រោយហើយក៏ចាកចេញជាមួយអាវធំរបស់ខ្លួន ឲ្យក្មេងម្នាក់នេះនៅឈរពេបមាត់អន់ចិត្តម្នាក់ឯង មិនតបហើយ នៅប្រាប់មិនឲ្យរងចាំទៀត ច្បាស់ណាស់ថានាយមិនត្រឡប់មកផ្ទះវិញ។
" ប្រុសមាត់ស្អុយ និយាយលួងបន្តិចទៅថី? គួរឲ្យខឹងមែន ឃ្លានណាស់ ទៅរកអីញ៉ាំសិន " ឈរទន្ទ្រាំជើង ខឹងនាយក្រាស់ដែលប្រងើយជាមួយខ្លួន ខំថើបយកចិត្តប៉ុណ្ណឹងហើយ មិនថើបតបវិញបន្តិច ខឹងបានតែខឹង អន់ចិត្តអាចធ្វើអ្វីបានលើសពីនេះ ក៏ដើរចូលទៅក្នុងផ្ទះបាយរកអីញ៉ាំចម្អែតក្រពះដែលស្រែកឃ្លាន។
" គួរញ៉ាំអី? ព្រឹកមិញខ្ញុំបែរជាក្អួតខ្លាំងយ៉ាងនេះ តែអត់មានឈឺពោះទេ " ដៃតូចចាប់ទាញទ្វារទូទឹកកក ចិត្ត ស្រមៃនឹកដល់រឿងកាលពីព្រឹក ឆ្ងល់ខ្លួនឯងហេតុអីក្អួត ទាំងដែលគេមិនបានឈឺពោះរមួលក្រពះផងនោះ គ្រប់សម្ដីនិយាយជាមួយនាយ សុទ្ធសឹងជាពាក្យកុហក់ទាំងអស់។
" អ្នកប្រុសត្រូវការឲ្យខ្ញុំជួយដែរទេ? "
" ហាស៎..! " ថេយ៉ុង ភ្ញាក់ព្រើតជាមួយសំនួរលោកមេការ កំពុងតែភ្លឹកគិតអន្លង់អន្លោច មកសួរពីក្រោយបែបនេះគេភ័យមិនស្ទើរនោះទេ។
" បាទ!? " លោកមេការធានញញឹមតិចៗសួរគេម្ដងទៀត គាត់ឈរមើលមួយសន្ទុះហើយនៅតែភ្លឹកមុខទូទឹកកក មិនដឹងថាពេលណាបានអាហារចូលពោះនោះទេ បើតែបែបនេះ។
" ក៏ល្អ ខ្ញុំរកនឹកមិនឃើញថាញ៉ាំអ្វីនោះទេ លោកមេការជួយខ្ញុំបន្តិចទៅ អរគុណទុកជាមុន " គេគិតបន្តិចក៏សម្រេចចិត្តឲ្យលោកមេការធានជួយ ឈរនឹកមួយស្របក់ហើយនូវតែមិនដឹងថាគួរញ៉ាំអ្វី បានមេការជួយគេក៏មិនចាំយូរ ឬប្រកែកជាមួយជំនួយនោះដែរ។
" បាទ សូមចាំបន្តិច ខ្ញុំឲ្យគេរៀបចំជូន! " បបូរមាត់ស្ដើងញញឹមទទួលដឹងឮ ហើយក៏ដើរទៅអង្គុយលេងនៅក្នុងបន្ទប់ទទួលភ្ញៀវ បើកទូរទស្សន៍មើលពីកម្មវិធីបង្ហាញម៉ូដដ៏ល្បីមួយរបស់បារាំង។
" ថ្លៃៗយ៉ាងនេះ បើជាខ្ញុំមិនទិញពាក់នោះទេ ទុកលុយសន្សំដណ្ដឹងលោកសេដ្ឋី ជេន វិញល្អជាង " មើលបណ្ដើរ និយាយបណ្ដើរ ស្ដាយលុយជំនួសអ្នកទិញ គេជាក្មេងដែលមិនទាន់គ្រប់អាយុ ក៏មិនអាចរកលុយបានដូចអ្នកដទៃ អញ្ចឹងហើយទើបគិតថាការចំណាយលុយទៅលើរបស់ថ្លៃៗ ជាការខ្ទះខ្ទាយខ្លាំងណាស់។
" អេ៎.. ឈប់សិន! " អង្គុយមើលព័ន៌មានសុខៗគេស្រាប់តែចោលកន្ទុយភ្នែកឃើញ បម្រើស្រីម្នាក់ កំពុងតែដើរយួរថង់អ្វីម៉្យាងកាត់កន្ទុយភ្នែក គួរឲ្យចាប់អារម្មណ៍ទើបហៅនាងឲ្យឈប់។
" អ្នកប្រុសមានអ្វីមែនទេ? " ស្រីបម្រើម្នាក់នោះក៏រហ័សដើរមកជិតគេ។
" បងយួរអីនៅក្នុងថង់នោះ? របស់ញ៉ាំមែនទេ? ដូចជាផ្លែឈើ " គេអើត.កមើលទៅថង់ក្នុងដៃរបស់នាង អង្គុយលេបទឹកមាត់ក្អឹកៗ ទាំងមិនយល់ពីខ្លួនឯង មិនទាំងដឹងផងថាក្នុងថង់នោះជារបស់អ្វី តែបែរមកអង្គុយលេបទឹកមាត់ធ្វើដូចឃើញរបស់ឆ្ងាញ់យ៉ាងអញ្ចឹង។
" មិនមែនរបស់ញ៉ាំទេ នេះជាក្រូចឆ្មា ខ្ញុំទិញមកពីផ្សារទុកយកមកត្រាំ ញ៉ាំមិនកើតឡើយ " នាងរហ័សប្រកែកហែកមាត់ថង់ឲ្យគេមើល ក្នុងនោះសុទ្ធជាក្រូច មិនមែនផ្លែឈឺមានឱជារសដូចអ្វីដែលគេគិត។
" អរ៎.. ខ្ញុំស្មានតែរបស់ញ៉ាំ មិនអីទេ បងទៅចុះ " បបូរមាត់ស្ដើងចំហរតិចៗធ្វើជាភ្ញាក់ផ្អើល ដេញនាងឲ្យចេញទាំងមិនដាច់អាល័យ កែវភ្នែកនៅតែត្របាញ់ទៅរកថង់ក្នុងដៃបម្រើស្រីនោះឥតងាកចេញ។
" សាបមាត់ណាស់! " កាន់តែអង្គុយ កាន់តែមិនស្រណុកក្នុងខ្លួន ទឹកមាត់ចេញច្រោកៗ នឹកគិតតែថង់ក្រូចឆ្មាមុននេះ ឲ្យគេនៅមិនស្ងៀម ចង់តែឈានជើងទៅលួចញ៉ាំនោះទេ។
" អ្នកប្រុស ខ្ញុំរៀបចំរួចរាល់ហើយ.. សូមអញ្ជើញ! "
" បាទ! " កំពុងតែឃ្លានស្រាប់ផងមានគេមកហៅឲ្យទៅញ៉ាំអីល្មម។ កាយតូចក្រោកចេញពីសាឡុង ដើរចូលទៅបន្ទប់អាហារ ខួរក្បាលកំពុងតែគិតពីវិធីណា អាចញ៉ាំក្រូចឆ្មាទាំងនោះបាន គេពិតជាឃ្លានចង់ញ៉ាំវាខ្លាំងណាស់។
" លោកមេការធាន.. "
" បាទ! "
" អើ.. គឺថា ខ្ញុំ.. " ថេយ៉ុង ងាកក្រោយហៅលោកមេការតិចៗ ចិត្តរុញរាមិនដាច់ស្រេច ចង់និយាយ តែហើបមាត់ខ្ជាក់មិនចេញ តម្រូវឲ្យលោកមេការសួរបញ្ជាក់÷
" ខ្វះខាតអ្វីមែនទេ? អង្គុយចុះសិនទៅ ហើយប្រាប់ខ្ញុំមក អ្នកប្រុសត្រូវការអ្វីបន្ថែម? " លោកមេការធាន ទាញកៅអីឲ្យកាយតូចអង្គុយ គាត់នូវតែរក្សាស្នាមញញឹមចាំស្ដាប់បញ្ជា ផ្ជាប់មិនឲ្យខកចិត្ត។
" ខ្ញុំ.. ខ្ញុំចង់ញ៉ាំក្រូចឆ្មា! " ទម្រាំតែនិយាយចេញគេប្រឹងក្ដាប់ដៃរឹងខ្លួនអស់ទៅហើយ បើកុំតែឃ្លានខ្លាំងទេ កុំអីគេមិនទ្រាំឲ្យពិបាកខ្លួនឯងទាំងអាម៉ាស់សុំលោកមេការនោះដែរ។

??????????? VIP ( Completely? )Where stories live. Discover now