抖阴社区

?????30: ????????????????????

6K 319 2
                                    

ជុងហ្គុក ដើរតាមពីក្រោយក្មេងងរងក់ ក៏ចាប់លើកកាយតូចបីឡើងទៅបន្ទប់ ជាមួយសម្ដីលេងសើច ខិលរបស់នាយ ប៉ុន្តែទោះជារឿងគួរឲ្យអស់សំណើចយ៉ាងណា ក្មេងក្នុងរង្វង់ដៃនៅតែរក្សាទឹកមុខមាំ មិនរីកដូចដើម។ ខឹងហើយ លួងគេលឿន។

" អឹប! មិនតប? ខឹង? " ជុងហ្គុក ដាក់កាយតូចថ្នមៗទៅលើពូកទ្រោបដោយកាយខ្លួនពីលើ សម្លឹងមុខក្រហមព្រឿងអ្នកក្រោមទ្រូង ខឹងខ្លួនឡើងក្រហមមុខប៉ុណ្ណឹង នៅមិនតបឆ្លើយជាមួយទៀត បែបខឹងខ្លាំងណាស់ហើយ។
" ថយទៅ ខ្ញុំចង់គេង " កាយតូចបម្រាស់ខ្លួនច្រាននាយចេញ គេងផ្អៀងបែរមុខទៅម្ខាង មិនខ្ចីមើលនាយក្រាស់។ ជុងហ្គុក ច្រត់ក្បាលសើចក្នុងបំពង់.កទាំងហួសចិត្ត ជាមួយចរិតងរងក់ គេអត់រំលោភខឹងគេដែរ លើលោកនេះមានមនុស្សប៉ុន្មាននាក់ដូចក្មេងម្នាក់នេះ។
" យើងមិនចង់ធ្វើឲ្យឯងឈឺ សុំទោស!" កាយមាំបម្រាស់ខ្លួនលូកដៃឱបចង្កេះមួយក្ដាប់ពីក្រោយ ឱបរឹតជាប់រង្វង់ មិនមែនស្អប់ខ្ពើម ប៉ុន្តែខ្លាចធ្វើឲ្យក្មេងឈឺចាប់ គេក៏ពិបាកទ្រាំ តែត្រូវទ្រាំ ហេតុផលតែម៉្យាង គឺខ្លាចបាត់បង់។

ថេយ៉ុង មិនមាត់តបត នាយនិយាយអីក៏និយាយទៅ ធ្វើមិនធ្វើជារឿងរបស់នាយ ទោះជាដឹង ទោះជាបានឮ ក៏គេមិនតបឆ្លើយ បិទភ្នែកសង្ងំគេងរហូតដល់លង់លក់ស្ងាត់ឈឹង។

" ហ៊ឹម! " នាយដកដង្ហើមវែងៗអង្អែលពោះរាបស្មើរទៅមក សម្លេងបេះដូងលោតឌុកដាក់លាន់ឮក្បែរត្រចៀក ទោះម្ចាស់កាយលង់លក់ហើយក៏ដោយ ក៏ស្នូរសម្លេងមួយនេះនៅតែឮខ្លាំង បញ្ជាក់ន័យឲ្យនាយដឹងថាវាត្រូវការនាយកម្រិតណា។
" យើងអាចលាក់អារម្មណ៍ទាំងនេះបានយូរប៉ុណ្ណាទៀតទៅ? ការខ្លាចបាត់បង់ កំពុងតែវាយប្រហារក្នុងផ្លូវដង្ហើមយើងស្ទើរស្ទះម្ដងៗទៅហើយ មិនចង់បាត់បង់ឯងឡើយ " អារម្មណ៍គេបញ្ជាក់យ៉ាងច្បាស់ ថាត្រូវការអ្នកណា គេព្យាយាមលាក់អារម្មណ៍ទាំងនេះ មិនហ៊ាននិយាយ បានត្រឹមតែបញ្ចេញសកម្មភាព ទោះមិនច្រើន ប៉ុន្តែគេចង់ធ្វើវាសម្រាប់ក្មេងម្នាក់នេះ ដែលលះបង់ទាំងសាច់ ទាំងឈាមស្ម័គ្រក្បែរមិនទៅណាចោលខ្លួន តាមអ្វីដែលបានសន្យា។

??????????? VIP ( Completely? )Where stories live. Discover now