抖阴社区

?????8: ???????? ???????????????

Start from the beginning
                                    

ក្រាក..

ជុងហ្គុក ដើរចេញពីបន្ទប់ទឹកមកវិញ ក៏ឃើញថារាងតូចនៅអង្គុយចាំខ្លួនលើពូក សម្លៀកបំពាក់គេងយប់ដែលស្រាតចោលមុននេះ ក៏រើសមកស្លៀកវិញ។ ជុងគុក មិនមាត់ដើរហួសទៅច្រកទ្វារ ទើបបោះសម្ដីទៅរាងតូចមុននឹងចាកចេញ÷

" យប់នេះមិនបាច់ទៅវិញទេ គេងនៅទីនេះហើយ! " និយាយចប់នាយក៏ដើរចេញ សម្ដៅទៅបន្ទប់ធ្វើការរបស់ខ្លួន ទុកឲ្យក្មេងដែលមិនដឹងអី ឬធ្វើអ្វីបន្ត អង្គុយក្រៀមក្រំម្នាក់ឯង ពោះកូរមិនឈប់ ឃ្លានក៏ឃ្លាន ល្វើយក៏ល្វើយ រឿងវីឌីអូក៏មិនទាន់និយាយគ្នាឲ្យច្បាស់ ងាកមើលម៉ោងជិតមួយភ្លឺទៅហើយ ចង់គេងក៏គេងមិនលក់ គេឃ្លាន។
" មិនញ៉ាំមិចនឹងមានកម្លាំងតតាំងជាមួយតាប៉ិឆ្កួតនោះទៅ! " កាយតូចក្រោកឈរប្រឹងទប់ខ្លួនឲ្យនឹង សន្សឹមបោះជំហានទៅមុខតិចៗទាំងប៉ាក់ពាច ទាញទ្វារបើកចេញទៅក្រៅ ងាកឆ្វេងស្ដាំក្នុងផ្ទះស្ងាត់ឈឹង មានតែភ្លើងបើកបំភ្លឺផ្លឹមៗតាមកន្លែងនីមួយៗ គេចេះតែដើរទៅមុខ ដល់កាំជណ្ដើរក៏ចុះសម្ដៅទៅផ្ទះបាយ មិនដឹងនៅម្ដុំណា រេភ្នែករកមើលក្រែងឃើញ។
" ចុះមកធ្វើអី? "
" អ៊ុយយ៎.. " មនុស្សកំពុងតែខ្លាចលឹបលរមិនហ៊ានបញ្ចេញសម្លេងផង ស្រាប់តែនាយម្ចាស់ភូមិគ្រឹះបង្ហាញខ្លួនឈរពីក្រោយ សួរឲ្យកាយតូចភ្ញាក់ព្រើតស្ទើរលួសព្រលឹង។
" ខ្ញុំ.. ខ្ញុំឃ្លាន! "
" ឃ្លានយើង? " ជុងហ្គុក ឱនមុខទៅជិតបបូរមាត់ស្ដើង ធ្វើជាសួរញ៉ោះឲ្យថ្ពាល់ក្រពុំក្រហមងាំង ប្រញាប់ងាកមុខចេញគេចពីនាយ ទាំងខាំមាត់អៀនខ្មាស។
" អត់ទេ ឃ្លានបាយ! "
" គ្មានបាយទេ មានតែមីចេះញ៉ាំឬអត់? " នាយសួរញ៉ោះម្ដងទៀត តែស្របជាមួយសម្ដីនោះ កាយមាំក៏ដើរចូលផ្ទះបាយ បើកទូយកមីពីរកញ្ចប់ ទើបងាកទៅដាក់ដាំទឹក។
" អីក៏បាន ខ្ញុំចូលចិត្តមីខ្លាំងណាស់! " ថេយ៉ុង ឈរនៅស្ងៀមមួយកន្លែងតាមសម្លឹងខ្នងទូលាយ មើលកាយវិការរបស់នាយបណ្ដើរឈរញញឹមម្នាក់ឯងបណ្ដើរ។
" ញ៉ាំមីគោកទៅ ហិរហើយក្ដៅ ឆ្ងាញ់ ថែមទាំងជាតិទៀតផង..ស៊ឺតត!! " នាយងាកខ្វាច់មករករាងតូចវិញ ចាប់ចង្កេះមួយក្ដាប់លើកកាយតូចដាក់ឲ្យអង្គុយនៅលើតុអាហារ ចុងវាចារក៏ឱនខ្សឹបក្បែរបបូរមាត់ស្ដើង ព្រមទាំងឈ្លាតថើបគែមមាត់កូនប្រុសគេមួយខ្សឺតទៀតផង ឈ្លាតនោះឈ្លាត ជាធម្មតាទេ បើឈ្លាតបានក៏ចេះតែឈ្លាត់ ទៅមានស្អីទៅខាត មែនឬអត់បងអូន មិត្តអ្នកអាន><។
<< កុំបែបនេះ ខ្ញុំភ័យណាស់!! >>

??????????? VIP ( Completely? )Where stories live. Discover now