抖阴社区

?????10: ????????????

Start from the beginning
                                    

+ហាងពេជ្រ..

រាងតូចច្រឡឹងដើរប្រកៀកជាមួយស្រ្តីវ័យកណ្ដាលម្នាក់ សើចញញឹមស្រស់ ចូលទៅក្នុងហាងពេជ្រដ៏ធំមួយ ដែលល្បីឈ្មោះ និងមានពេជ្រល្អដាច់គេក្នុងទីក្រុងហុងកុង។

" អាយ៉ុង កូនចង់បានអីឬអត់? " ចូលទៅដល់ក្នុងហាងបុគ្គលិកក៏ចេញមកទទួលអ្នកទាំងពីរឲ្យអង្គុយនៅលើសាឡុងជាភ្ញៀងអភិជន។ អ្នកស្រីយាន សួរទៅកូនប្រុសតែម្នាក់របស់គាត់ ថ្ងៃនេះទំនេរបាននាំកូនមកដល់ហាងពេជ្រ ក៏សួរនាំបន្តិចទៅ ក្រែងគេចង់បានរបស់ថ្មី គាត់នឹងទិញឲ្យតែម្ដង។
" ខ្ញុំជាប្រុស ម៉ាក់ចង់ឲ្យខ្ញុំទិញពេជ្រពាក់ដូចជាស្រីឬ? " ថេយ៉ុង ធ្វើមុខស្អុយដាក់ម្ដាយ យូរទៅគាត់បែរជាចង់ឲ្យកូនទិញពេជ្រ ទិញខ្សែ.កពាក់ ទាំងដឹងហើយថាកូនខ្លួនជាប្រុសមិនមែនស្រី។
" ប្រុសក៏ពាក់បាន ឲ្យតែមានលុយទិញ! "
" បានហើយ ខ្ញុំនិយាយមិនឈ្នះម៉ាក់ទេ អ្នកស្រីយានឈ្នះហើយ! " គេដឹងពីចរិតម្ដាយ បើគាត់និយាយហើយ ពិបាកយកឈ្នះគាត់ណាស់ បែបនេះហើយខ្ជិលតមាត់ សុំចាញ់ យល់ស្របតាមអ្នកម៉ាក់គ្រប់យ៉ាង។
" ម៉ាក់ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត! "
" ទៅចុះកូន! " កាយតូចក្រោកដើរទៅបន្ទប់ទឹក ទុកឲ្យម្ដាយនៅអង្គុយម្នាក់ឯង មិនយូរប៉ុន្មានអ្នករៀបចំគ្រឿងពេជ្រដែលគាត់ត្រូវការ មកឲ្យគាត់ពិនិត្យមើល និយាយជជែកគ្នាពីម៉ូដនិងគុណភាពនៃពេជ្រក្នុងហាងទើបនាំចូលមកថ្មី។
" លេខាស៊ុន ជួយរើសខ្ញុំបន្តិចទៅ គិតថាមួយណាស័ក្តិសមជាមួយម៉ាក់ខ្ញុំ! " នៅពីក្រោយខ្នងរបស់អ្នកស្រីយាន ក៏មានសម្លេងកំលោះវ័យក្មេងម្នាក់បានបន្លឺឡើង ឆ្លើយឆ្លងជាមួយលេខាខ្លួន ហើយម្នាក់នោះក៏គ្មាននរណាក្រៅពី កំលោះសង្ហា ជេន ជុងហ្គុក អ្នកបណ្ដាក់ទុនរកស៊ីដ៏ល្បីមួយរូបនេះទេ។
" ម៉ាក់របស់លោកប្រធាន សម្រស់គាត់នៅតែក្មេង ទោះជាអាយុច្រើនបន្តិចក្ដី ខ្ញុំគិតថាគួរតែយកម៉ូដនេះ "
" អាយ៉ុង! " លេខាស៊ុន និយាយចប់ភ្លាមសម្លេងស្រទន់ក៏បន្លឺឡើងបន្តពីក្រោយ នាយ ហៅឈ្មោះកំលោះតូចដែលទើបនិងចេញពីបន្ទប់ទឹកដើរមករកម្ដាយវិញ ឲ្យនាយកំលោះ ជុងហ្គុក ងើបមុខទៅមើលបុរសម្នាក់នោះយ៉ាងលឿន មិនបានចាប់ភ្លឹកជាមួយដៃលេខា ចង្អុលបង្ហាញម៉ូដពេជ្រឲ្យខ្លួនជ្រើសនោះឡើយ។
" អូវ៎!! បងយីតុង ហឺម.. នឹកណាស់នៀក! " រាងតូចល្អិតគ្រាន់តែឮគេហៅឈ្មោះរបស់ខ្លួន រហ័សងាកទៅមើល ឃើញថាជាមនុស្សខ្លួនស្គាល់ស្និទ្ធិស្នាល ក៏ស្ទុះរត់ទៅឱបនាយកំលោះដោយក្ដីនឹករឮក នៅចំ កន្លែងអង្គុយកំលោះមុខស្រស់ តែប្រែជាងាប់ភ្លាមមួយរំពេច។
" បងក៏នឹកអូនដូចគ្នា ឥឡូវនេះមិនណយទេយើង ធាត់សម្បើមណាស់ " យីតុង ចាប់ទាញថ្ពាល់ប៉ោងៗទាំងសងខាង ជាមួយរឹកពារក្នាញ់គួរឲ្យស្រលាញ់របស់រាងតូច បបូរមាត់ស្រស់ញញឹមពព្រាយដាក់កំលោះយីតុង ធ្វើឲ្យកំលោះជុងហ្គុក សម្លឹងសម្លក់ស្ទើរតែជ្រុះប្រស្រីភ្នែកចេញមកក្រៅ។
" តោះ ទៅអង្គុយទីនោះសិនទៅ ម៉ាក់ខ្ញុំក៏មកដែរ! " ថេយ៉ុង អូសដៃយីតុង កាត់មុខរាងក្រាស់ឡើងខ្មើត មិនមែនគេមិនឃើញ ប៉ុន្តែធ្វើមិនឃើញច្រើនជាង មុននេះក៏រាងភ្ញាក់ផ្អើលដែរ ពេលឃើញនាយអង្គុយនៅទីនេះ តែក៏ធ្វើជាធម្មតាដូចមនុស្សមិនដែលស្គាល់គ្នា។
<< ញិកញ៉ក់តោងទាមស្អិតរមួត សម្បើមណាស់! >> ជុងហ្គុក យកអណ្ដាតទល់ថ្គាមគិតក្នុងចិត្ត ដៃក្ដាប់យ៉ាងណែន ក្នាញ់រាងតូចដែលធ្វើចរិតបែបនេះដាក់ប្រុសដទៃ នៅជាមួយខ្លួនញញឹមតែបន្តិចគ្មាន ដល់នៅជាមួយអាមុខសេះម្នាក់នោះញញឹមសើចចេញធ្មេញទាំងគោម។
" ជំរាបសួរអ្នកមីង! " កំលោះសង្ហាឱនគំនាបបន្តិចដាក់មនុស្សចាស់ផ្ជាប់ជាមួយស្នាមញញឹម រាយមន្ដស្នេហ៍មិនរបេះ កាន់តែឲ្យអ្នកតាមមើលជិនរឹកជ្រេញនាយកាន់តែខ្លាំង ចង់ក្អួត។
" អរ៎ យីតុង ទេអី? អង្គុយចុះសិនមកក្មួយ "
" បាទ! អ្នកមីងសុខសប្បាយជាទេ? ចុះលោកពូមិនមកជាមួយទេឬ? " នាយកំលោះដាក់បង្គុយទល់មុខរាងតូច ក៏សួរនាំសុខទុក្ខតាមអ្នកស្គាល់គ្នា។
" មីងសុខធម្មតាទេ ពូក្មួយរវល់ការងារនៅកាស៊ីណូទើបមីងមកជាមួយ អាយ៉ុង ចុះក្មួយមកទីនេះធ្វើអីដែរ? ឬមកទិញកាដូរឲ្យមិត្តស្រី? "
" អត់ទេ! ខ្ញុំមិនទាន់មានទេ ខ្ញុំមកយកអីវ៉ាន់ដែលអ្នកម៉ាក់បានកម្ម៉ង់ប៉ុណ្ណោះ អ្នកមីងកុំយល់ច្រឡំអី! " យីតុង រហ័សប្រកែកញាប់មាត់ មិនចង់ឲ្យអ្នកស្រីយាន និង ថេយ៉ុង មានការយល់ច្រឡំមកលើខ្លួន គេនៅទំនេរ បេះដូងមិនទាន់សារភាពស្នេហ៍ដាក់អ្នកណានោះឡើយ។
" គ្មានអ្នកសួរ ខំបកស្រាយណាស់! " កំលោះស៊ីអ៊ីអូ ដែលអង្គុយក្បែរនោះ ស្ដាប់លឺការសន្ទនារបស់អ្នកម្ខាងទៀត កើតក្ដីជ្រេញជាលំដាប់ ខួរក្បាលគិតតែពីអ្នកម្ខាងនោះ មិនទាំងឮលេខាទល់មុខប្រឹងហៅនាយផង។
" លោកប្រធាន លោកប្រធាន! "
" ហាស៎..?? " រវល់តែភ្លឹកគិតជ្រេញអ្នកដទៃ លេខាស្រីស្រស់ ហៅបីបួនម៉ាត់ទម្រាំតបឆ្លើយ មកទាំងម៉ីងម៉ាំងមិនដឹងអីទៀត ឲ្យអ្នកជាលេខាសែនឆ្ងល់ជាមួយចៅហ្វាយខ្លួន។
" លោកប្រធានមានអ្វីមែនទេ? ដូចជាភ្លឹកៗ "
" គ្មានទេ! លេខាស៊ុន ត្រឡប់ទៅក្រុមហ៊ុនមុនចុះ ចាំខ្ញុំប្រាប់ឲ្យ ព្រីន ជូនទៅ ខ្ញុំមានការងារផ្ទាល់ខ្លួនត្រូវទៅបំពេញ " ជុងហ្គុក ក្រោកឈរសារេ អាវបន្តិច ក៏រហ័សប្រាប់ទៅលេខាខ្លួនឲ្យត្រឡប់ទៅក្រុមហ៊ុនវិញ គេលែងមានអារម្មណ៍ចង់ទិញពេជ្រ ទិញត្បូងអ្វីទៀតហើយ ចាំដោះស្រាយការងារផ្ទាល់ខ្លួនរួចពេលណា ចាំគិតពីរឿងនេះម្ដងទៀត។
" ចាស៎! បើអញ្ចឹងខ្ញុំលាសិនហើយ " លេខាស៊ុន នាងក៏មិនសួរនាំអ្វីពីចៅហ្វាយ ក៏ត្រឡប់ទៅក្រុមហ៊ុនវិញតាមបញ្ជា។ នាយកំលោះសេដ្ឋីរៀបចំខ្លួនបានយ៉ាងរៀបរយ ឃើញថាស្អាតគ្រប់ពេលហើយ ក៏ងាកទៅរាក់ទាក់អ្នកដែលអង្គុយនៅក្បែរខ្លួន បញ្ចេញរឹកពារធ្វើដូចជាជួបគ្នាដោយចៃដន្យ÷
" សួស្តីលោកស្រីយាន ចៃដន្យខ្លាំងមែនទែន ដែលបានជួបលោកស្រីនៅទីនេះ "
" អូវ៎.. ជាលោកជេនទេតើ ចៃដន្យខ្លាំងពិតមែន អញ្ជើញអង្គុយចុះសិនមក " អ្នកស្រីយាន គ្រាន់ឃើញថាជាភ្ញៀវអភិជនរបស់លោកប្ដី ក៏ប្រញាប់ក្រោកឈរទទួលស្វាគមន៍នាយយ៉ាងរួសរាយរាក់ទាក់ ហៅឲ្យចូលមកអង្គុយសាឡុងជាមួយពួកគាត់ តែលើកលែងរាងតូចម្នាក់ មិនបានរីករាយពេលឃើញវត្តមាននាយនៅទីនេះឡើយ សែនស្អប់ មិនចង់ជួប។
" ខ្ញុំមក រំខានការសន្ទនា គ្រួសារអ្នកស្រីទេដឹង?? " ជុងហ្គុក ដាក់ខ្លួនអង្គុយចុះជិត យីតុង ច្រាននាយឲ្យទៅម្ខាង ខ្លួនក៏បានអង្គុយទល់មុខរាងតូច មាត់និយាយសួរទៅម្ដាយ ប៉ុន្តែភ្នែកសម្លឹងមើលកូនប្រុសគេឥតដាក់ គិតអីលោកវីអាយភី?
" មិនរំខាននោះទេ.. "
" រំខានណាស់ ខ្លាំងទៀតផង! "
" អាយ៉ុង!! មិចក៏និយាយបែបនេះកូន? " អ្នកស្រីយាន ញញឹមឆ្លើយចប់មិនទាន់ កូនស្រាប់តែនិយាយកាត់ទាំងមុខម៉ូវក្រញូវមិនរីក ឲ្យអ្នកជាម្ដាយមានការមិនពេញចិត្ត ស្ដីបន្ទោសកូនភ្លាមៗ។
" មិនអីទេអ្នកមីង ប្អូនប្រហែលមិនពេញចិត្តវត្តមានខ្ញុំហើយមើលទៅ បើអ៊ីចឹង ខ្ញុំគិតលាទៅវិញហើយ "
" កាន់តែឆាប់ កាន់តែល្អ! " យីតុង អង្គុយក្បែរ ជួយបន្ទរដេញភ្លាមៗ ឲ្យអ្នកដែលឮក្ដៅក្រហាយម៉ួម៉ៅចិត្តជាខ្លាំង មិញថាធ្វើលេងឲ្យគេឃាត់ តែមានឃាត់ឯណា ដេញថែម តែក៏ធ្វើខ្លួនជាសុភាពបុរសនៅមុខមនុស្សចាស់ ក្រោកឈរញញឹមយ៉ាងស្រទន់ ឱនគោរពលាអ្នកស្រីយាន មានគំនួចចងចិត្តរងំ ថាចង់មកឌឺដងឲ្យគេ តែក៏ត្រូវគេព្រួតគ្នាដេញខ្លួនយ៉ាងអាម៉ាស។
" ខ្ញុំលាសិនហើយ ថ្ងៃក្រោយមានឱកាសជួបគ្នាម្ដងទៀត! " អ្នកស្រីញញឹមថើៗមិនសូវជាសម ព្រោះខ្មាសជាមួយនាយដោយសារចរិតកូននេះឯង នាយមិនប្រកាន់ក៏ចាកចេញទៅ តែកុំគិតថានាយមិនខឹងឲ្យសោះ គិតខុសហើយ ។
" ធ្វើបុណ្យ បន់ព្រះជាម្ចាស់ ក៏មិនផ្សងជួបមនុស្សមុខពីរដែរ "
" ថេយ៍ កូននិយាយអីមុននេះ! "
" គ្មានទេ ខ្ញុំគ្រាន់តែគិតថា បើទំនេរចង់ទៅចូលរួមកម្មវិធី មូនិធិជាមួយម៉ាក់បានម្ដងប៉ុណ្ណោះ ធ្វើបុណ្យ ក្រែងបានជួបមនុស្សល្អមិនធ្វើបាបកូនម៉ាក់ម្នាក់នេះនោះអី "
" អ្នកណាហ៊ានធ្វើបាបកំលោះតូចរបស់ម៉ាក់ បើគួរឲ្យស្រលាញ់យ៉ាងនេះ "
" ហិហិ ម៉ាក់ហ៎! " អ្នកស្រីចាប់ទាញថ្ពាល់កូនតិចៗជាមួយភាសាផ្អែមល្ហែមសែនស្រលាញ់កូនជាពន់ពេក មិនថាកូនរបស់គាត់មានចរិតឆ្នាស់ឆ្នើម រឹងមាន:ប៉ុណ្ណា ប៉ុន្តែគាត់ស្រលាញ់និងថ្នាក់ថ្នមគេមិនឲ្យឈឺផ្សាអ្វីបន្តិចឡើយ អ្នកណាដែលហ៊ានធ្វើឲ្យកូនរបស់គាត់ឈឺ ម្នាក់នោះក៏ត្រូវតែឈឺចាប់ដូចគ្នា។
" ហ៊ានដេញយើងនៅពេលនេះ ថ្ងៃក្រោយឯងច្បាស់ជារត់មកលន់តួអង្វរយើងវិញមិនខាន សៀ ថេយ៉ុង "

ទទួលស្គាល់ពាក្យថាចាញ់ខ្លះក៏ល្អដែរ បងគុក🌚😂

មោទនភាពណាស់ ដែលអូនដេញបង😂

សូមរង់ចាំភាគបន្ត❤️

#ក្វាង លីខ្វាន់ ឈ្មោះថ្មី😂
#ក្វាង លីននី❤️

??????????? VIP ( Completely? )Where stories live. Discover now