+ភូមិគ្រឹះសៀ
" អូនហា៎ កូនមានខលមកឬអត់? ហេតុអីស្ងាត់យ៉ាងនេះ? ពីរថ្ងៃហើយណា " លោកសៀ ចូលមកដល់ផ្ទះភ្លាម ដាក់ខ្លួនអង្គុយមិនទាន់ទាំងបាត់ហត់ផង ក៏រឮកទៅដល់កូន ដែលសុំគាត់ទៅគេងផ្ទះមិត្តភក្តិមួយរយ: ប៉ុន្តែពីរថ្ងៃហើយ គេទៅដល់ក៏មិនឃើញខលមកប្រាប់គាត់ មានតែសារមួយបន្ទាត់ផ្ញើរមក វាមិនបានធ្វើឲ្យគាត់បាត់ព្រួយបារម្ភឡើយ។
" ព្រឹកមិញគេខលមកដែរ តែអូននិយាយជាមួយបានតែប៉ុន្មានម៉ាត់ គេថារវល់ ក៏បិទទៅ គេថាមិនអីទេ រស់នៅទីនោះស្រួលណាស់ មិនបាច់ឲ្យពួកយើងបារម្ភឡើយ " អ្នកស្រី ក្រោកទៅច្របាច់ស្មាធ្វើសរសៃឲ្យស្វាមី បណ្ដើរនិយាយគ្នាជាមួយភាពនឿយហត់ទាំងពីរនាក់ ពេលកូនខលមកប្រាប់ថាគេមិនអីបែបនេះ ពួកគាត់ក៏បានធូរចិត្តធូរអារម្មណ៍ មិនសូវបារម្ភ។
" បងគួរតែឲ្យវីឌ ទៅតាមគេ គួរឲ្យបារម្ភខ្លាំងណាស់ បងចេះតែមិនស្ងប់ចិត្តសោះ "
" បងកុំគិតច្រើនពេកអី គេធំហើយ បងគួរតែបណ្ដោយខ្លះ ឃុំឃាំង តោងទាមគេពេក កូនក៏ចេះធុញថប់ដែរ បណ្ដោយឲ្យគេទៅលំហែរ ឲ្យស្រឡះខ្លួនបន្តិចក៏ល្អ "@ផ្សារទំនើប
កំលោះចាស់រាងខ្ពស់សង្ហា ដៃកាន់បាច់ផ្កាកុលាបពណ៌ក្រហមស្រស់ ដើរកាត់ហាងលក់របស់របរជាច្រើន មានទាំងសម្លៀកបំពាក់ សាឡន ហាងស្បែកជើង កាបូបជាដើម ប៉ុន្តែនាយមិនបានចាប់អារម្មណ៍នឹងរបស់ទាំងនោះ ដើរកាន់បាច់ផ្កាយ៉ាងស្រស់ស្អាត ចូលហាងមួយកន្លែងដែលនៅក្បែរហាងកាហ្វេ វាជាហាងអាហារ។
" ស្វាគមន៍ការត្រឡប់មកវិញ មនុស្សពិសេស! " បុរសសង្ហាហុចបាច់ផ្កាឲ្យទៅមនុស្សម្នាក់ទៀត ដែលអង្គុយចាំនាយនៅតុអាហារក្នុងហាង ស្នាមញញឹមដ៏ផ្អែមស្រទន់ បង្កប់ដោយសេចក្ដីស្នេហា ទទួលបាច់ផ្កាពីនាយ ព្រមទាំងថើបថ្ពាល់នាយមួយខ្សឺតជាការអរគុណ នឹករឮកនាយដូចគ្នា។
" អរគុណណាស់បងសម្លាញ់! " កំលោះតូចរាងស្រឡូនសាច់សម៉ត់ខៃ បបូរមាត់ក្រហមស្រស់ កែវភ្នែកពណ៌ប្រាក់ដូចជាកូនតុក្តតាមិនខុស ថើបសង្សារខ្លួនហើយ ក៏អង្គុយចុះវិញ ព្រមជាមួយនាយក្រាស់ដើរទៅអង្គុយទល់មុខគេ។
" អូនមកហេតុអីមិនប្រាប់បង? បងនឹងបានទៅទទួលអូនពីប្រលានយន្តហោះមក "
" អូនមិនចង់រំខានបង អូនមកក៏មិនយូរដែរ ត្រូវទៅវិញឆាប់ៗនេះហើយ ទូត! ទូត! " និយាយមិនទាន់ចប់ពាក្យផង ទូរស័ព្ទរបស់រាងតូចក៏បានបន្លឺឡើង ទើបរហ័សលើកមកនិយាយ ភ្លាមៗទឹកមុខស្រទន់ផ្អែមស្រស់ ប្រែជាក្រៀមក្រំមួយរំពេច ក្រោយដាក់ទូរស័ព្ទចុះ÷

YOU ARE READING
??????????? VIP ( Completely? )
Romance" ??????????????? ?????????????????? ????????????? " ?????? ??? ???????? × ?? ??????
?????13: ?????????????????
Start from the beginning