" ជេន អូនត្រូវត្រឡប់ទៅវិញហើយ សុំទោសណា អូនមិនអាចនៅកំដរបងបានយូរនោះទេ ស៊ឺតត! ថ្ងៃក្រោយអូននឹងមកលេងបងឲ្យបានយូរជាងនេះ " កំលោះតូចទាញកាបូបមកស្ពាយ ព្រមជាមួយទូរស័ព្ទដៃដាក់ក្នុងកាបូប ដើរទៅថើបនាយមួយខ្សឺតជាការលាគ្នា រៀបចាកចេញទៅហើយ តែត្រូវនាយចាប់.កដៃឃាត់គេជាប់...
" បងជួបអូនមិនទាន់បានប្រាំនាទីទេ អូនចង់ទុកបងចោលទៀតហើយឬ? ការងារអូនសំខាន់ដល់ម្លឹង? " នាយចាប់ដៃគេជាប់ ក្រោកឈរនិយាយ តទល់គ្នាឲ្យបានច្បាស់បន្តិច ខ្លួនខំទុកការងារចោល ព្រោះចង់មកជួបសង្សារជាទីស្រលាញ់ ដោយនឹកខ្លាំងបែកគ្នារាប់ខែ តែនេះជាអ្វី? គេទុកខ្លួនចោលម្ដងហើយ ម្ដងទៀត ព្រោះតែការងារ ឬក្នុងភ្នែកគេការងារសំខាន់ជាងខ្លួនដែរជាសង្សារ?
" ជេន បងកុំរករឿងបានទេ ទូត!ទូត! អូនទៅសិនហើយ រឿងនេះចាំនិយាយគ្នានៅពេលក្រោយ " នាយតូចមិនបានខ្វល់ពីការអន់ចិត្តរបស់នាយក្រាស់ឡើយ ទូរស័ព្ទរោទ៍ឡើងម្ដងទៀត គេក៏ប្រញាប់ប្រលេសដៃនាយចេញ ទទួលទូរស័ព្ទហើយដើរចាកចេញទៅ ហាក់មិនខ្វល់ថានាយត្រូវឈឺចាប់ដោយសារទង្វើខ្លួន។
" បងរករឿងអូន? ហ៊ឺស៎! " នាយឈរសម្លឹងមើលការចាកចេញរបស់សង្សារ ទាំងក្ដីសង្វេគ សើចចំអកឲ្យខ្លួនឯង ងាកមុខទៅលើតុបាច់ផ្កាខ្លួនទិញមក ក៏គេមិនយកទៅជាមួយ ពេលវេលាតែដប់នាទីក៏គេមិនផ្ដល់ឲ្យខ្លួន នេះជាស្នេហាប្រភេទអ្វីទៅ??+ភូមិគ្រឹះជេន
ង៉ឺតត!!
សម្លេងហ្វ្រាំងឡានលាន់ឮ នៅខាងមុខភូមិគ្រឹះជេន ឲ្យអ្នកដែលកំពុងតែអង្គុយងោកនៅលើសាឡុង ចាំម្ចាស់ភូមិគ្រឹះត្រឡប់មកវិញនោះ ភ្ញាក់កន្ត្រាក់ខ្លួនព្រើត ស្ទុះក្រោករត់ចេញមកក្រៅភូមិគ្រឹះយ៉ាងលឿន។
" ជុងហ្គុក នេះគេកើតអី? " ថេយ៉ុង ឈរភាំងពេលឃើញនាយ ព្រីន គ្រាចៅហ្វាយចេញពីឡាន ក្នុងសភាពទ្រុឌទ្រោម ស្រវឹងទន់ដៃទន់ជើងដើរមិនរួច ឃើញបែបនោះគេក៏ប្រញាប់ចូលទៅជួយគ្រា នាយចូលមកក្នុងផ្ទះ។
បឹប!!
" ហ្អឺស៎..! ស្រវឹងយ៉ាងនេះឬ? មានរឿងអីបានផឹកច្រើនយ៉ាងនេះ? " ពួកគេទាំងពីរទម្លាក់នាយទៅលើពូកទាំងញើសហូរឃឃូស កាយតូច ឈរច្រត់ចង្កេះសម្លឹងនាយដោយការងឿងឆ្ងល់ មិនយល់ហេតុអីនាយស្រវឹងខ្លាំងយ៉ាងនេះ គឺស្រវឹងខ្លាំងជាងពេលគេជួបនាយលើកដំបូងទៅទៀត។
" កុំចង់ដឹងអី! ខ្ញុំផ្ញើរចៅហ្វាយនៅអ្នកប្រុសមួយយប់ហើយ ជួយមើលថែគាត់ផង " ព្រីន គេមិនបានប្រាប់ពីមូលហេតុអ្វីឡើយ ទោះជាដឹងក៏ដោយ និយាយចប់ហើយគេក៏ចាកចេញទៅ បន្សល់នូវតែមនុស្សសន្លប់ស្ដូកស្ដឹងម្នាក់ ជាបន្ទុករបស់រាងតូចដែលត្រូវធ្វើនៅយប់នេះ។
" មុខនេះបើថាស្រីបោកមិនសមទេ ឬជារឿងក្រុមហ៊ុន? " គេមិនដឹងរឿងអ្វី ចេះតែស្មានព្រោះចង់ដឹង ក៏មិនគិតឡើយថានាយអាចខូចចិត្តរឿងស្នេហា សង្ហា មានដូចជានាយ មានស្រីណាហ៊ានធ្វើឲ្យខកចិត្ត ខកបំណងនោះ។
" លំបាកលោកហើយ! " ដៃតូចប្រឡេះឡេវអាវបណ្ដើរ ស្របពេលចិត្តនឹកបារម្ភ អាណិតនាយ ដែលត្រូវមកជួបការលំបាក ក្នុងរឿងការងារមិនចេះចប់ ប៉ុន្តែគេគិតខុសទាំងស្រុង នាយមិនមែនខូចចិត្តព្រោះតែរឿងការងារ តែជារឿងបេះដូងច្រើនជាង។
" ឡៃក៍-ឡៃក៍.. កុំទៅអី~កុំទៅ~ " ដៃមាំស្រវ៉ាចាប់ដៃតូចដែលកំពុងតែជូតខ្លួនឲ្យ ទាញមកឱបជាប់ទ្រូង មាត់ស្រែកហៅឈ្មោះមនុស្សម្នាក់មិនដាច់ តែបែរស្រវ៉ាឱបអ្នកផ្សេង ក៏មិនដឹងថាម្នាក់នោះជានរណា ដឹងត្រឹមថាក្មេងម្នាក់នេះមិនមែនជា ឡៃក៍។
" ជុងហ្គុក.. ជុងលោកក្ដៅខ្លួនខ្លាំងណាស់ " ថេយ៉ុង មិនបានចាប់អារម្មណ៍ជាមួយឈ្មោះដែលនាយហៅ បែរជាចាប់ដឹងពីកម្ដៅខ្លួនឡើងខ្លាំងខុសពីធម្មតា មកពីជាតិសុរាទេដឹង?
" ហ៊ឹក~ ហ៊ឺ~ឈឺណាស់ ហ្ហឹក! "
" ជុងហ្គុក លោកកើតអី? កុំបំភ័យខ្ញុំណា " អស់ពីស្រែក នាយស្រាប់តែយំចេញទឹកភ្នែកច្រោកៗ មមើស្រែកដូចត្រូវនរណាធ្វើបាប ដៃមាំនៅតែក្រសោបកាយតូចជាប់។ ថេយ៉ុង គេភ័យណាស់ ក៏ម្នីម្នារុញនាយចេញ ពិនិត្យមើលខ្លួនប្រាណនាយឲ្យច្បាស់ ក្រែងមានរបួសស្នាមអ្វី ទើបនាយស្រែកថាឈឺបែបនេះ។
" លោកឈឺអី ប្រាប់ខ្ញុំមក? បើលោកមិននិយាយ ខ្ញុំមិចនឹងដឹងទៅ " ម្រាមដៃតូចលើកជូតទឹកភ្នែកឲ្យនាយ ដែលមមើយំមិនឈប់នោះ បេះដូងគេស្ទើរដាច់រហែក ពេលឃើញទឹកភ្នែកនាយហូរស្រក់នៅចំពោះមុខ រាងកាយគ្មានស្នាមរបួស ហេតុអីបងយំ? ប្រាប់បន្តិចមកស្រួលអូនរកវិធីព្យាបាល។
" ហ្ហឹក~ហ្ហឹក~ កុំទៅអី-ហ៊ឺ~ "
" អ្ហឹម!! " ដោយមិនដឹងថាគួរធ្វើបែបណាទើបនាយឈប់យំ គេក៏ឱនទៅថើបបបូរមាត់ក្រាស់ថ្នមៗ ផ្ដល់ជាកម្ដៅក៏ដូចជាថ្នាំបន្សាបឲ្យទៅព្យាបាលគេ។ បបូរមាត់ស្ដើងកម្រើក ថើបថើ ថ្នាក់ថ្នម ប៉ុន្តែគ្មានការតបស្នងមកអ្វីផ្សេង ក្រៅពីសម្លេងដង្ហក់ស៊ឺតសតរបស់នាយឡើយ។
" កុំយំអី ខ្ញុំពិបាកទ្រាំខ្លាំងណាស់ " បបូរមាត់ស្ដើងព្រលែងបបូរមាត់ក្រាស់ឲ្យមានសេរីភាព លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់រលោងជាថ្មី ក៏ដាក់ខ្លួនគេងកើយទ្រូងហាប់ណែន ស្ដាប់សូរសម្លេងបេះដូងដែលកំពុងតែលោតញាប់ ស្រែកដង្ហើយហៅរកម្ចាស់ មិនដឹងថាម្ចាស់វានៅឯណា ហេតុអីពេលនេះទុកវាឲ្យ កំព្រានៅឯការ តែឯង?សូមរង់ចាំភាគបន្ត❤️
#ក្វាង លីននី

YOU ARE READING
??????????? VIP ( Completely? )
Romance" ??????????????? ?????????????????? ????????????? " ?????? ??? ???????? × ?? ??????
?????13: ?????????????????
Start from the beginning