+ភូមិគ្រឹះឆាវ..
សម្លេងជជែកគ្នាប្រសាចពេញផ្ទះក្នុងបន្ទប់ទទួលភ្ញៀវ ជំទាវៗទាំងពីរអង្គុយសំណេះសំណាលគ្នាយ៉ាងស៊ីចង្វាក់ សើចក្អាកក្អាយ នៅលើសាឡុង រីឯលោកប្ដីទាំងពីរនាក់ កំពុងផឹកតែ លេងអុក ជាមួយគ្នាទាំងតឹងសរសៃ.ក ព្រោះតែលេងយូរហើយនៅមិនទាន់ដឹងអ្នកណាឈ្នះ អ្នកណាចាញ់នៅឡើយ។
" លោកជំទាវពូកែនិយាយលេងសើចខ្លាំងណាស់ មិនគួរឲ្យជឿទេថា ជុងហ្គុក គេខ្លាចអណ្ដើកសត្វទើកម៉ើក ធ្លាប់តែរាល់ដងខ្ញុំឃើញគេរឹងមាំខ្លាំងណាស់ ហ៊ឹះៗ.. " អ្នកស្រីយាន លើកដៃខ្ទប់មាត់ខ្លួនសើចតិចៗទាំងប្រឹង មិនចង់ឲ្យឮខ្លាំង ខ្លាចអ្នកនៅទីនេះមើលមកមិនសម តែអ្នកស្រីជេន គាត់មិនឈប់ត្រឹមនេះ នៅតែបន្តនិយាយដើមកូនប្រុសឥតល្ហែរ÷
" នៅមានច្រើនទៀតណាស់ កុំឃើញគេមុខកាច មាំមិនរីកបែបនោះ តែតាមពិតគេខ្លាចមនុស្សស្រីខ្លាំងណាស់ កំពូលមនុស្សអឹមអៀន មិនហ៊ាននិយាយរកអ្នកណាផ្ដេសផ្ដាស់នោះទេ "
" បើអញ្ចឹង គេមិននៅកំលោះចាស់ទៅហើយទេ? " អ្នកស្រីយាន បន្ថែមពីក្រោយ បើដូចអ្វីដែលអ្នកស្រីជេននិយាយ អញ្ចឹងបុរសល្អឥតខ្ចោះ ដែលមានអ្វីគ្រប់យ៉ាងដូចជា ជេន ជុងហ្គុ មិននៅកំលោះចាស់គ្មានប្រពន្ធកូនទៅហើយទេ? គាត់ស្ដាយស្លាប់ហើយ។
" មិនមែនគេមិនចេះស្រលាញ់អ្នកណានោះទេ គេក៏មានមនុស្សដែលគេស្រលាញ់ម្នាក់ដែរ គ្រាន់តែម្នាក់នោះជា.. "
" អេ៎~អ្ហ៊ែម~ យើងចាញ់ឯងហើយ! " ភ្លេចៗខ្លួនអ្នកស្រីជេន ជាប់មាត់និយាយពីរឿងរបស់កូន បិះបែកធ្លាយអស់ តែក៏សំណាងលោកឆាវ គ្រហឹមនិយាយបន្លប់ ទើបអាចទប់ស្កាត់សម្ដីអ្នកស្រីទាន់ពេល។
" ទម្រាំតែឈ្នះ យើងអង្គុយរឹងគូទបាត់ទៅហើយ " លោកសៀ រអ៊ូរ តិចៗដាក់មិត្ត លេងមួយថ្ងៃហើយមិនព្រមចាញ់ឈ្នះ គ្រាន់តែប្រពន្ធនិយាយដល់រឿងកំបាំងកូនភ្លាម ធ្វើចាញ់ភ្លែត ដូចជាលាក់លៀមដល់ហើយគ្រួសារគេ។
" ក្បាលកញ្ចាស់ហើយ ល្មមរឹងខ្លះហើយ ប្រុងឲ្យទន់ដូចកូនង៉ាទៀតហេស៎? " លោកឆាវ ឌឺដងទៅមិត្តវិញបែបលេងសើច ក៏បន្តឆ្លងឆ្លើយគ្នាផ្ចាញ់ផ្ចាលមិនឈប់ មិនដឹងថាគុំគួននឹករឮកគ្នាពីថ្ងៃណាមកនោះទេ។
" អើ និយាយអញ្ចឹង អាយ៉ុង គេទៅណា? ឯងគួរណាស់តែយកគេមកលេងយើងដែរ យើងខានជួបគេយូរហើយ មកខួបថ្ងៃមុនក៏មិនបានជួបគេ យើងពិតជានឹកក្មេងរពឹសរបស់យើងខ្លាំងណាស់ " អង្គុយសំណេះសំណាលគ្នាមួយសន្ទុះធំ លោកឆាវ ក៏នឹកដល់ក្មេងរំពឹសរបស់គាត់ ដែលតែងតែរត់លេងនៅក្នុងកាស៊ីណូឲ្យអង្គរក្សដេញចាប់ ពេញវង់ល្បែង គាត់ខានជួបគេពីរឆ្នាំ ពេលនេះមិនដឹងថាធំប៉ុណ្ណាទៅហើយទេ។
" គេទៅស្នាក់នៅជាមួយមិត្តភក្តិមួយរយ: ដើម្បីបង្រៀនមេរៀនគ្នា ណាមួយយើងក៏ចង់ឲ្យគេលំហែរ អារម្មណ៍ខ្លះ ទើបមិនបានហៅគេមកជាមួយ ចាំលើកក្រោយទៅ យើងឲ្យគេមកនៅជាមួយឯងបីខែតែម្ដង ជួយចិញ្ចឹមកូនយើងឲ្យរស់ផង " លោកសៀ ដាក់សន្យាជាមួយមិត្ត ឲ្យគ្រប់គ្នានាំគ្នាសើចគិលផ្អើលពេញផ្ទះ រួមទាំងបម្រើៗដែលឈរនៅទីនោះផងដែរ។
<< អោយតែឯងហ៊ាន ឲ្យមក យើងចាប់ធ្វើកូនប្រសារ មិនឲ្យត្រឡប់ទៅវិញនោះទេ អាម៉ាក ហ៊ឹសៗ!! >> លោកឆាវ គិតក្នុងចិត្ត លួចសើចម្នាក់ឯងយ៉ាងគំនួច កុំចេះតែហ៊ានប្រហែសឲ្យមក ប្រយ័ត្នតែ មកហើយ មិនបានកូនត្រឡប់ទៅវិញណាអាម៉ាក កុំទុកចិត្តសម្លាញ់ប្ដូរផ្ដាច់ម្នាក់នេះពេកអី។+មន្ទីពេទ្យ
កាយតូចល្អិតអង្គុយសំកុកនៅលើកៅអី ប្រអប់ដៃតូចចាប់ក្រសោបដៃមាំអង្អែលទាំងរលីងទឹកភ្នែក។ រាងកាយស្លេកស្លាំងរបស់នាយកំលោះ ដេកសន្លប់ស្ដូកស្ដឹងនៅលើគ្រែអ្នកជំងឺ ដៃមានជាប់ខ្សែស៊ីរ៉ូម ច្រមុះបំពាក់ដោយអុកស៊ីសែន មើលទៅនាយនៅពេលនេះមានអាការ:មិនល្អឡើយ។
" ហ្ហឹក~សុំទោស! ខ្ញុំធ្វើឲ្យលោកឈឺទៀតហើយ ហ៊ឺៗ~សុំទោសពិតមែន " ថេយ៉ុង អង្គុយក្រសោបដៃនាយបង្ហូរទឹកភ្នែកបន្ទោសខ្លួនឯង ដែលរពឹសនៅមិនស្ងៀម ធ្វើឲ្យនាយជួបគ្រោះថ្នាក់ ឈឺសាច់ដោយសារខ្លួនម្ដងហើយម្ដងទៀត។
សូមរង់ចាំភាគបន្ត❤️
#ក្វាងលីននី

YOU ARE READING
??????????? VIP ( Completely? )
Romance" ??????????????? ?????????????????? ????????????? " ?????? ??? ???????? × ?? ??????
?????16: ??????????????? ??????
Start from the beginning