"ជុងហ្គុក នេះឯង?" លោកឆាវ ភាំងស្ទើរស្លត់ស្មារតីក្រោយរុញទ្វារចូលមកឃើញរូបភាពកេរ្តិ៍ខ្មាសទាំងនេះ នេះជាអ្វី? រូបភាពកូនប្រុសរបស់គាត់ដេកលើគ្រែព្យួរសារ៉ូមជាប់ដៃ អាវចំហរឡេវ ក្រោមភួយមានមនុស្សគេងពីលើ នៅលើឥដ្ឋពោលពេញទៅដោយសម្លៀកបំពាក់ជ្រុះរាយប៉ាយ កូនប្រុសរបស់គាត់ធ្វើអីទាំងកណ្ដាលថ្ងៃក្ដៅចែស ហើយខ្លួនកំពុងតែដេកឈឺព្យួសារ៉ូមទៀត គាំងបេះដូងស្លាប់មិនខានទេ បើមានកូនម៉ាកៗនេះអី។
" បង.. នេះ~នេះអូនមើលច្រឡំមែនទេ? កូនយើងគេកំពុងតែធ្វើ..?? " អ្នកស្រីជេន លូកដៃចាប់អង្អ្រួនដើមដៃស្វាមី ឲ្យជួយបញ្ជាក់គាត់ផង គាត់ភាំងមិនជឿនឹងភ្នែកទាំងគូរ ដែលបានមើលឃើញពេលនេះឡើយ មិនត្រឹមតែអ្នកស្រីជេន លោកឆាវ ដែរភាំង សូម្បីតែលោកសៀ ដែលមកទីនេះចង់និយាយរឿងការងារ ក៏ភាំងនិយាយមិនចេញដូចគ្នា ការងារដែលចង់និយាយជាមួយនាយក៏ភ្លេចអស់។
" អ្នកទាំងអស់គ្នាចូលមកហេតុអីមិនគោះទ្វារ? បំភ័យមនុស្សខ្ញុំស្លាប់មិនខានទេ " ជុងហ្គុក សួរទៅមនុស្សចាស់ទាំងបី ដែលកំពុងតែចំហរមាត់ឈរមើលខ្លួន ដៃមាំចាប់ឱបកាយតូចជាប់ក្នុងប្រអប់ទ្រូង ឃ្លុំនៅក្រោមភួយដើម្បីផ្ដល់ជាកម្ដៅកុំឲ្យគេមានការភ័យខ្លាចរឿងទាំងនេះ មានខ្លួននៅទីនេះគ្មាននរណាអាចធ្វើអ្វីគេបានឡើយ។
" ខ្ញុំមិននៅរំខានគ្រួសារអ្នកទាំងបីទេ សុំលាសិនហើយ " លោកសៀ ដឹងថាខ្លួនឯងជាចំណែកលើសនៅក្នុងគ្រួសារគេ ចូលមកមិនបានសុំការអនុញ្ញាតពីម្ចាស់ផ្ទះជាមុន គាត់ក៏សុំលាដកខ្លួនចេញ ដែលមានលោកមេការធានជូនដំណើរ នៅពេលនេះមានតែគ្រួសារជេនបីនាក់ និងរាងតូចម្នាក់ទៀតប៉ុណ្ណោះ។
" នាងជាអ្នកណា? ទាញភួយចេញ ជុងហ្គុក ឯងធ្វើអីមានដឹងខ្លួនដែរទេ? " លោកឆាវ លើកដៃខ្ទប់ថ្ងាស់របស់ខ្លួន គាត់ស្ទើរតែស្ទះដាច់សរសៃឈាមស្លាប់នឹងកន្លែង មុននេះគាត់ហៅ សៀណៃយ៍ ឲ្យចូលមក ព្រោះមិនគិតថាកូនរបស់គាត់កំពុងតែបង្កាត់ភ្លើងស្នេហ៍នៅកណ្ដាលថ្ងៃក្ដៅបែបនេះនោះទេ ពេលនេះចប់ហើយ ដន្លងដែលគាត់ចង់ផ្ជាប់សាច់ឈាម បានមកឃើញពីចរិតកូនប្រុសដ៏ល្អរបស់គាត់អស់គ្មានសល់ មិនដឹងថាគួរយកមុខទៅទុកនៅឯណានោះទេ ខ្មាសញាតិណាស់។
" មែនហើយជុង ឲ្យនាងចេញមក ម៉ាក់ចង់ឃើញ " អ្នកស្រីជេន មិនបានតឹងថប់ដូចជាលោកឆាវ គាត់មានតែសប្បាយចិត្តពេលឃើញកូនបែបនេះ មនុស្សស្រីជាច្រើនដែលគាត់បានណែនាំឲ្យ តែគេមិនចាប់អារម្មណ៍ ចុះតើស្រីម្នាក់នេះជានរណា? ហេតុអីក៏អាចទាញចំណាប់អារម្មណ៍កូនប្រុសគាត់ឲ្យផ្លាស់ប្ដូរបានបែបនេះ?
" មនុស្សរបស់ខ្ញុំ ប៉ាម៉ាក់កុំចង់ដឹងអី ឆាប់នាំគ្នាចេញទៅវិញភ្លាមទៅ " ជុងហ្គុក កាន់តែបន្តឹងដៃរឹតកាយតូចឱបណែនជាប់ទ្រូង ទោះជាគេមានត្រឹមដៃម្ខាង ខ្លួនប្រាណមានរបួស ប៉ុន្តែគេការពាររាងតូចខ្លាំងណាស់ មិនឲ្យអ្នកណាចូលមកជិតបានឡើយ។
" ឯងអស្ចារ្យណាស់កូនប្រុស ដៃជាប់សារ៉ូម កម្រើកខ្លួនមិនរួចទៅហើយ នៅមានកម្លាំងតតាំងចំពោះរឿងនេះទៀត ផឹបៗ.. អស្ចារ្យណាស់កូនប្រុស យើងមិនគួរណាបារម្ភពីឯងពេក ភ្លេចគិតថាឯងជាមនុស្សខ្លាំង បន្តទៀតទៅ ប៉ាមិននៅរំខានទេ " លោកឆាវ ធ្វើជាទះដៃផាច់ៗឌឺកូនប្រុស មិនឲ្យគាត់ឃើញមុខនាងមែនទេ? ត្រឹមឃើញជើងក៏បាន គាត់ក៏មិនចង់ឈឺឆ្អាលរឿងកូន បើគេមិនឲ្យមើល គាត់ក៏ដើរចេញ ប៉ុន្តែទោះជាគាត់ឌឺនាយយ៉ាងណា ក៏ជុងហ្គុក គេមិនព្រឺជាមួយសម្ដីអ្នកជាប៉ានោះដែរ។
" ឆាប់មានចៅឲ្យម៉ាក់ពរកាន់តែល្អ បន្តចុះ ម៉ាក់ទៅវិញហើយ " ចិត្តព្រួយបារម្ភពីកូនមុននេះ បានរសាយអស់ត្រឹមមួយពព្រិចភ្នែក។ អ្នកស្រីជេន ញញឹមយ៉ាងរីករាយមិនបន្ទោស ឌឺកូនអ្វីឡើយ បានកូនមានសេចក្ដីសុខបែបនេះ គាត់ក៏មិននៅរំខាន ចាកចេញទៅទាំងរំភើយ បំណងចង់បានកូនប្រសាររបស់គាត់ជិតក្លាយជាការពិតហើយ នាំប្ដីទៅជួបលាងមួយសិន។
" ពួកគាត់ទៅវិញហើយ ឯងអាចចេញមកបាន " ជុងហ្គុក ប្រលែងដៃចេញពីកាយតូច អាយ៉ុង សន្សឹមៗទាញភួយចេញពីក្បាលរបស់ខ្លួន ងើបមុខសម្លឹងទៅនាយ ដោយក្រសែភ្នែកស្រអាប់ រលីងទឹកថ្លាៗដកជាប់ក្នុងរង្វង់ ចិត្តចង់សួរនាយពីរឿងមុននេះ ប៉ុន្តែគេគ្មានភាពក្លាហាននោះទេ។
" កុំសម្លឹងមុខយើង ដោយក្រសែភ្នែកបែបនេះ ឆាប់ទៅវិញចុះ យើងចង់សម្រាក " នាយដេញរាងតូចចេញពីបន្ទប់ ទាំងមិនងាកមើល ទង្វើសោះអង្គើយរបស់នាយ កំពុងតែបង្ហាញប្រាប់គេយ៉ាងច្បាស់ថា នាយបានបដិសេដបេះដូងរបស់គេបាត់ទៅហើយ។
" សុំនៅបែបនេះយូរបន្តិចបានទេ លោកសម្រាកចុះ ខ្ញុំមិនរំខានលោកទេ " ដៃស្រឡូន លូកឱបចង្កេះបាវខ្សាច់ សុំការអនុញ្ញាតនៅក្បែរកាយ គេងបែបនេះ ឱបបែបនេះ មិនបាច់និយាយអ្វីទេ ក៏មិនអាចធ្វើអ្វីដែរ គេគ្រាន់តែចង់នៅក្បែរនាយឲ្យបានយូរ យូរតាមដែរអាចធ្វើបាន ទាន់នៅមានឱកាស ពេលនោះមកដល់ ក៏ក៏លែងមាន ឱកាស ក្នុងការនៅក្បែរនាយទៀតហើយ។

YOU ARE READING
??????????? VIP ( Completely? )
Romance" ??????????????? ?????????????????? ????????????? " ?????? ??? ???????? × ?? ??????
?????20 : ???????????????
Start from the beginning