抖阴社区

?????31: ??????? ??????????????????

Start from the beginning
                                    

តុក.តុក..!

" អាយ៉ុង ឯងនៅខាងក្នុងដែរទេ? ហេតុអីក៏ចាក់សោ? បើកទ្វារឲ្យយើងបន្តិច " សម្លេងខ្សឹកខ្សួលមិនទាន់ដាច់សូរសៀង សម្លេងគោះទ្វារពីក្រៅបន្ទប់ក៏បន្លឺឡើងដោយដៃមាំ ជុងហ្គុក រុញទ្វារចង់ចូលបន្ទប់ តែដល់ជាប់សោរខាងក្នុង ឲ្យគេងឿងឆ្ងល់លើកដៃគោះហៅ បើមានមនុស្សនៅខាងក្នុងហេតុអីចាំបាច់ចាក់សោ? ឬគេខឹងនឹងខ្លួន?
" ..." មិនទាន់មានការឆ្លើយតប ថេយ៉ុង នៅតែបន្តអង្គុយយំអណ្ដកមិនទាន់បាត់ ដៃព្យាយាមវាសទឹកភ្នែកចេញពីលើថ្ពាល់ ប្រឹងទប់សម្លេងអណ្ដករបស់ខ្លួនកុំឲ្យបន្តឮ សម្រួលអារម្មណ៍បានធូរបន្តិច ទើបក្រោកបើកទ្វារឲ្យនាយ។
" តុក..យ៉ុង..ក្រាក.. " មិនឲ្យនាយហៅខ្លួនជាលោកទីពីរ គេបើកទ្វារឲ្យនាយហើយក៏ដើរទៅគេងនៅលើពូក ដោយមិនមាត់ករ ឬសួរនាំអ្វីពីនាយឡើយ ភ្នែកហើមពព្រុល បិទសង្ងំគេង មិនចង់ឲ្យនាយដឹងថាខ្លួនលួចសង្ងំយំ។
" អន់ចិត្តមែនទេ? យើងសុំទោស ឲ្យឯងលំបាកពេកហើយ " កាយមាំសន្សឹមឡើងទៅលើពូក ព្យាយាមចូលឲ្យជិតលួងលោម ដឹងថាមុននេះគេខឹង និងអន់ចិត្ត ប៉ុន្តែពេលនេះរឿងបានបញ្ចប់ គ្រប់យ៉ាងប្រែមកដូចដើមវិញហើយ ខ្លួនមិនចង់ឃើញគេប្រងើយដាក់បែបនេះនោះទេ។
" ស្អែកយើងត្រូវទៅធ្វើការនៅក្រៅប្រទេសពីរបីថ្ងៃ ឯងកុំប្រងើយបែបនេះបានទេ? និយាយអីមួយម៉ាត់មក "
" ហត់! " ឲ្យនិយាយមួយម៉ាត់ គេក៏និយាយមែន មួយម៉ាត់យ៉ាងខ្លី មានន័យចាក់ដល់បេះដូងអ្នកស្ដាប់ ឃោរឃៅពេកហើយ។
" សម្រាកទៅអញ្ចឹង សុំគេងក្បែរកំដរណា៎! " ប្រាប់ថាហត់ គេក៏ឲ្យរាងតូចគេង ព្រមទាំងសុំនៅកំដរ ទោះជាអ្នកម្ខាងទៀតមិនត្រូវការក៏ដោយ។
" មិនបាច់ ខ្ញុំចង់នៅម្នាក់ឯង " សម្ដីរឹងកំព្រឹសមិនងាកមើលនាយ នៅតែបន្តបដិសេធ តែថាកំលោះចាស់ម្នាក់នេះមុខក្រាស់មិនណយឡើយ គេដេញទាត់ធាក់ ក៏មិនទៅដែរ។
" ឱបតែបន្តិចទេណា៎! " សុំមិនបាច់មានការអនុញ្ញាត ព្រោះនាយគិតរួចទៅហើយថាត្រូវតែឱបឲ្យបាន ទោះម្ចាស់រាងកាយមិនយល់ព្រម ក៏មិនអាចហាមចិត្ត និងដៃនាយបានដែរ។ ថេយ៉ុង ខ្ជិលប្រកែកតវ៉ា និយាយច្រើនជាមួយ ក៏សង្ងំបិទភ្នែកគេងជាថ្មី លក់មិនលក់ ចេះតែសង្ងំបន្លប់ការឈឺចាប់ទៅ ក្រែងបានធូរស្បើយជាងនេះ។
" ស៊ឺត!! ស្រលាញ់ណាស់! " មួយឃ្លាយ៉ាងខ្លី មិនបញ្ជាក់ន័យ នាយថើបកញ្ចឹង.កខ្ចីល្អូកមួយខ្សឺត ហើយក៏បង្ហើរពាក្យចោល ដោយគិតថាក្មេងក្នុងរង្វង់ខ្វល់ តែគិតខុស ព្រោះតែរាងតូចគេងលក់បាត់ទៅហើយ។
" គេងលក់ហើយ? លឿនយ៉ាងនេះអី?" ឃើញមុខស្រពោន ពិបាកចិត្តរហូត តែឲ្យតែបិទភ្នែក ដឹងតែលក់។ ជុងហ្គុក ងើបមុខសម្លឹងក្មេងដែលគេងក្នុងរង្វង់ដៃ ថ្ពាល់ក្រហមដាបទឹកភ្នែកហើមពព្រុល ឃើញហើយក៏អាណិត តែឲ្យខ្លួនធ្វើយ៉ាងម៉េច បើមនុស្សចាស់ម្នាក់នេះមិនពូកែលួងលោមផងហ្នឹង។
" មើលចុះ ប៉ុន្មានខែហើយ ក្បាលពោះដុះសុទ្ធតែក្លាញ់ ក្នាញ់ខ្លួនណាស់ ស៊ឺត! ស៊ឺត! " ឃើញក្មេងលង់លក់មិនដឹងខ្លួន ក៏ឈ្លាតឱកាសសើយអាវស្ដើងលាត់មើលក្បាលពោះ ចង់ដឹងអាញ៉ក់នៅក្នុងផ្ទៃអាបប៉ា លូតលាស់ដល់ណាហើយ ក្បាលពោះប៉ោងៗលាយក្លាញ់ ឃើញហើយអ្នកណាមិនក្នាញ់ នាយខាំក្រញិចតិចៗ គ្រឺតញេញដោយធ្មេញ ថើបខ្សីតខ្សឺតពេញផ្ទៃពោះសរលោង ចង់ខាំខ្លាំងៗដែរ តែខ្លាចក្មេងភ្ញាក់រករឿង។
" ក្មេងកាន់តែរំអួយ កាន់តែគួរឲ្យស្រលាញ់ បើលេបបាន លេបទឹកមិនឲ្យអ្នកណាមើលទេ "

??????????? VIP ( Completely? )Where stories live. Discover now