ការប្រកួតគឺជាការចាប់ផ្ដើមនៃការប្រជែងកម្លាំង ប្រាជ្ញា ចំណេះដឹង សមត្ថភាព ដើម្បីអោយដឹងពីខ្លួនយើងអោយកាន់តែច្បាស់ជាងមុន។ ប៉ុន្តែការប្រកួតប្រជែងទាំងអស់មិនមែនសុទ្ធសឹងតែប្រកួតទៅដោយមិត្តភាពតាមបែបចាញ់ក៏សប្បាយ ឈ្នះក៏មិនឈ្លោះទាស់ទែងគ្នានោះទេ។ ផ្ទុយទៅវិញការប្រកួតខ្លះក៏មានទៅដោយកំហឹង ភាពគុំគួន សងសឹក ល្បិចកល យកឈ្នះមិនថាភាគីខាងណាចាញ់ឬឈ្នះពួកគេនិងប្រកួតប្រជែងគ្នាអោយដល់ទីបញ្ចប់។
នៅតាមផ្លូវសាធារណៈដែលសម្បូរទៅដោយឡាន ម៉ូតូ ជិះខ្វាត់ខ្វែងពេញទាំងផ្លូវអមទៅដោយដើមឈើបែកមែកសាខាជាច្រើននៅតាមចំហៀងផ្លូវ ពេលងាកទៅខាងឆ្វេងឬខាងស្ដាំឃើញសុទ្ធតែអ្នកធ្វើដំណើរទៅវិញទៅមកឥតឈប់ឈរ។
នៅក្នុងចំណោមអ្នកដំណើរទាំងនោះផងដែរ ក៏មានឡានស្ព័រម៉ាកល្បីពណ៌ខ្មៅមួយគ្រឿង បើមើលទៅតាមផ្លាកលេខឡានយើងច្បាស់ជាឃើញផ្លាកលេខឡាននោះមានដាក់ឈ្មោះថា"P.G.D-5695"។
ដែលអាចកាត់ន័យបានថាជាឡាននៃត្រកូល"ផាកហ្គោលដិន"មែនហើយនេះគឺជាឡាននៃត្រកូលផាកហ្គោលដិនដែលបានមកទទួលជីមីនចេញពីសាលា ដោយជីមីនពេលចេញមកដល់ខាងមុខក្លោងទ្វារសាលាហើយគេធ្វើដំណើរដោយថ្មើរជើងអោយឆ្ងាយពីសាលាដែលគេរៀននោះបានរាំងឆ្ងាយដាច់កន្ទុយភ្នែកបន្ដិច គេក៏ចុចទូរស័ព្ទCallទៅអ្នកផ្ទះអោយមកទទួលគេ។
អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយមែនទេថាម៉េចជីមីនមិនអោយគេទទួលនៅឯសាលាផ្ទាល់បែបនឹង។ ដូចអ្នកគ្រប់គ្នាដឹងស្រាប់ចឹងថាជីមីនគឺបានដូរដាក់ឈ្មោះត្រកូលធម្មតាដែលអាចនិយាយបានថាជាត្រកូលបែបសាមញ្ញមិនមែនត្រកូលអ្នកមានអំណាច វង្សត្រកូលខ្ពង់ខ្ពស់ឬត្រកូលគ្រួសារអភិជនអីបែបនិង។ ប៉ុន្តែជាត្រកូលមួយដែលគេចាត់ទុកថាត្រកូលនោះជាត្រកូលមួយដែលគ្រួសារមានជីវភាពមិនសូវជាធូរធារយើងអាចហៅបានមួយទៀតថាជាអ្នកក្រ។
"អ្នកប្រុសតូច! ហេតុអ្វីថ្ងៃនេះចេញទៅផ្ទះលឿនម្ល៉េះ?" ដើម្បីកុំអោយបរិយាសស្ងប់ស្ងាត់ខ្លាំងពេក។
ស៊ុន គ្រីតថ៌ ជាតៃកុងឡានក៏ជាជំនិតដែលគ្រួសារជីមីនទុកចិត្តបំផុតក៏បានសួរទៅអ្នកប្រុសតូចរបស់គេ។ តាមពិតទៅនៅតាមផ្លូវធ្វើដំណើរទៅភូមិគ្រឹះនេះគ្មានទៅស្ងាត់ស្អីទេ ជីមីនគេនាំនាយគ្រីតថ៌និយាយតែរហូតនិង តែដោយសារគេនាំនាយគ្រីតថ៌និយាយច្រើនពេកទៅគឺរាំងខះបំពងក ទើបជីមីនឈប់និយាយអង្គុយនៅស្ងៀមយ៉ាងនិងនោះ។

YOU ARE READING
??? ?!!??????????????????????!!? (?????)
Random??? ?!!??????????????????????!!? (?????) ?????????????????????????????????????????? ??????????????????????????????????????????????????????????? ???????"???????"???????????????????????????????????????????????????????? ??????????????? ?????? ???????...