សុំទោសសម្រាប់ការអោយរងចាំ ឥឡូវខ្ញុំមកវិញហើយ សូមអានដោយរីករាយណា÷
រថយន្តបញ្ឈប់ចលនាភ្លេម ពប៉ូលិសជាច្រើនស្ទុះចុះពីឡាន គ្រប់គ្នារហ័សទាញកាំភ្លើងតម្រង់តាមគោលដៅត្រៀមរួចជាស្រេចពេលមានគ្រោះថ្នាក់ដោយជនសង្ស័យតដៃ។ ស្របពេលនោះក៏បានបង្ហាញអោយបានឃើញនៅប៉ូលិសដ៏សង្ហារម្នាក់ពាក់ឯកសណ្ឋានធ្វើការដោយមានយសស័ក្ដិលើស្មារបញ្ជាក់ពីឋានៈរបស់នាយយ៉ាងច្បាស់។
"អ្នកប្រុសហូស៊ុក!" នាយឌីនលាន់មាត់ឧទានទាំងភ្ញាក់ផ្អើលបាញ់ក្រសែរភ្នែកទៅរកប៉ូលិសប្រុសម្នាក់ដែលលេចធ្លោរជាងគេ។
"បើមិនចង់ងាប់! ហាមស្រែក! ហើយក្រោកឈរកុំអោយឮសម្លេងបន្ដិចអោយសោះ!" អង្គុយពូនភាំងមួយភ្លែតសោះប៉ុន្តែមិននឹកស្មានដល់ថាត្រូវមានមនុស្សមឈរភ្ជង់កាំភ្លើងលើក្បាលពីក្រោយរួមទាំងនាយឆាយវីផងដែរ បើក្រឡែកមើលអាល្អិតជីមីននិងជីនវិញដេកសន្លប់ស្អាត។
គ្រប់យ៉ាងមកពីថ្នាំសណ្ដំ តែពួកនេះលេងខ្សែលើគេដាក់ថ្នាំសណ្ដំអោយសន្លប់ពីរនាក់ ទុកពីរនាក់ទៀតសម្រាប់ភ្ជង់កាំភ្លើងបំភ័យ ឆ្លាតណាស់។
"កុំចង់លេងល្បិចជាមួយយើង ដើរទៅ!" ពួកវាហាស្ដី ទាំងកាំភ្លើងភ្ជង់នាយឌីននិងនាយឆាយវីដដែល។ ចំណែកជីននិងអាល្អិតកូនទាត្រូវគ្នាពួកវាពីរនាក់ទៀតលើកបីដើរចេញទៅមុនបាត់ហើយ។ នាយពីរនាក់មិនហ៊ានទាំងកម្រើកខ្លួនដៃទាំងសងខាងត្រូវលើកមកដាក់ក្រព័ទ្ធកញ្ជង់ កឈានជើងដើរមួយៗព្រោះខ្លាចបង្កសម្លេង។
"ហ្អាអា៎.....គឺជាលោកមេកងហូស៊ុកទេឬ សួស្ដី! មកដល់ទីនេះ តើមានការងារសំខាន់ត្រូវចុះមកត្រួតត្រាឬលោកមេកង??" មេបងធំគេនៅពេលក្រឡែកភ្នែកឃើញបុរសសង្ហារដែលបានស្គាល់ថា ជាមេកងប៉ូលិសដ៏ពូកែខាងបំបែករឿងក្ដីធំៗក៏លើកដៃជាសញ្ញាដល់ពួកកូនចៅក្រោមបង្គាប់បញ្ជាអោយបញ្ឈប់រាល់សកម្មភាពអម្បាញ់មិញទាំងអស់។ មុនមេបងធំនោះដើរបោះជំហានទៅរាក់ទាក់លោកមេកង។
បញ្ជាក់ត្រង់នេះបន្ដិច : មេបងធំនេះជាមនុស្សផ្សេង រីឯបងធំចេញមុខកាលនៅឃ្លាំងនោះជាមនុស្សជំនិតមេបងធំនេះទេ ប្រាប់អោយហើយខ្លាចអ្នកអានយល់ច្រឡំ។

YOU ARE READING
??? ?!!??????????????????????!!? (?????)
Random??? ?!!??????????????????????!!? (?????) ?????????????????????????????????????????? ??????????????????????????????????????????????????????????? ???????"???????"???????????????????????????????????????????????????????? ??????????????? ?????? ???????...