«ហីយ៉ាថ្ងៃនេះជាថ្ងៃអ្វីទៅណ៎បានជាល្បងយៀកហ្វឹករបស់ពួកយើងសប្បាយចិត្តប្លែកបែបនេះណ៎»ចាងសាននិយាយ
«មែនហើយៗឬមួយគេទៅធ្វើបាប. . .»មិត្តម្នាក់ទៀតនិយាយមិនចប់ត្រូវកាត់ផ្ដាច់ដោយសំឡេងមួយ
ផាំង*សំឡេងធាក់ទ្វារបន្ទប់នៅក្នុងភីងហួលូវ(ផ្ទះបន)
«ថាងយៀកហ្វឹង ឌឹប ទ្រង់ដូចជាហួសហេតុពេកហើយតើទ្រង់នៅមានមានៈសិកាជាមនុស្សទេ??ឌឹបហេតុអ្វី បានជាទ្រង់ហ៊ានធ្វើទង្វើរថោកទាបបែបនោះដាក់គេទាំងគេកំពុងតែឈឺដោយសារថ្នាំពុលរបស់ទ្រង់ឌឹប»ជាំងឆឹងចូលមកវាយរាងមាំយកៗក្រោយលឺនៅអ្វីដែលអ្នកជាបងស្រីនិយាយប្រាប់ គេមិននឹកស្មានថារាងមាំអាក្រក់ដល់ថ្នាក់នេះនោះទេបើគេមិនបានលឺអ្វីដែលបងស្រីគេនិយាយប្រាប់នោះទេគេសឹងតែមិនជឿ
«បានហើយជាំងឆឹងបានហើយ»ចាងសានចូលមកឃាត់ជាំងឆឹងដែលកំពុងវាយរាងមាំគ្មានដកដៃ
«ហឹស. .ប៉ុណ្ណឹងនៅស្ទើរណាស់ប្រសិនបើគេមានរឿងអីនោះទ្រង់ត្រៀមស្ដាយក្រោយឲ្យហើយទៅ»ជាំងឆឹងនិយាយរួចក៏ចាកចេញទៅវិញ
«យៀកហ្វឹងហា៎កុំប្រាប់ណាថាឯងសប្បាយចិត្តនេះក៏ដោយសារតែឯងទៅធ្វើបាបកញ្រ្ជោងតូចរបស់អាយ៉ាវណា»ចាងសាននិយាយ
«មែន ហឹស. .ភើយប៉ុណ្ណឹងនៅស្ទើរណាស់ប្រសិនបើគេមានរឿងអីនោះទ្រង់ត្រៀមស្ដាយក្រោយឲ្យហើយទៅ យើងចាំតែស្ដាយក្រោយតើ»រាងមាំនិយាយឡើងយ៉ាងជឿជាក់នឹងមានអំណួតពាក្យថាស្ដាយក្រោយគឺគ្មានក្នុងវចនានុក្រមគេនោះទេ
«តែយើងថាឯងធ្វើបាបគេល្មមបានហើយព្រោះយានលីបាននិយាយប្រាប់យើងថាស៊ូសៀនអ៊ីងឥលូវមិនមែនដូចមុននោះទេគេប្រែហើយគ្រាន់តែត្រូវថ្នាំពុលរបស់ឯងណាគេប្រែប្រួលដល់ថ្នាក់នេះហើយយើងថាណាកុំបន្តទៀតអីយើងខ្លាចថាឯងនឹងអាចស្ដាយក្រោយដូចពាក្យជាំងឆឹងនិយាយមែន»ចាងសាននិយាយដាស់តឿនដល់រាងមាំកុំឲ្យធ្វើជ្រុលហួសហេតុតទៅទៀត
ក្រឡេកមកមើលរាងតូចឯនេះវិញម្ដងក្រោយពេលគេបានដឹងខ្លួននោះអារម្មណ៍របស់គេមិនមានភាពនឹងនរនោះទេដោយសារតែការចងចាំមួយនោះធ្វើឯងគេបានចងចាំរាល់ទង្វើររបស់រាងមាំធ្វើមកលើគេមុនពេលគេស្លាប់
នាយតូចស៊ូសៀនអ៊ីងនៅពេលនេះអារម្មណ៍របស់គេមិនស្ងប់នោះទេគេចាប់ផ្ដើមធ្វើបាបខ្លួនព្រមទាំងយំយ៉ាងខ្លាំងបន្ទោសខ្លួនឯងថាគេជាមនុស្សអាក្រក់សមតម្លៃគេហើយដែលត្រូវទទួលកម្មពារមួយនេះគេបានរៀបរាប់ការឈឺចាប់ដែលគេបានឆ្លងកាត់ប្រាប់គ្រប់គ្នាដោយមិនដឹងខ្លួនហើយគេក៏បន្តធ្វើបាបខ្លួនឯងរហូតឥតឈប់
មើលសភាពគេពេលនេះចុះដូចមនុស្សមានសតិមិនប្រក្រតីអញ្ចឹងដោយសារតែមិនទ្រាំឃើញរាងតូចនៅបែប នេះទៀតយានលីបានឲ្យអ្នកបម្រើប្រុសមានកម្លាំងខ្លាំងប៉ុន្មាននាក់មកចាប់រាងតូចដោយនាងជាអ្នកបញ្ច្រក ថ្នាំឲ្យរាងតូចផឹកវាឲ្យអស់ ក្រោយផឹកថ្នាំរំងាប់អារម្មណ៍រួចរាងតូចក៏បានស្ងប់អារម្មណ៍ហើយក៏លង់លក់ទៅដោយសារជាតិថ្នាំ
ចំណែកឯជាំងឆឹងក្រោយពេលត្រលប់មកវិញនាយឃើញសភាពរាងតូចទៅជាបែបនេះនាយអាណិតរាងតូចណាស់ ប៉ុន្តែនាយមិនអាចជួយអ្វីដល់រាងតូចបាននាយពិតជាមនុស្សអត់បានការណាស់
សូមរង់ចាំអានភាគបន្ត
សូមអភ័យទោសរាល់កំហុសឆ្គងណាមួយដែលមានក្នុងសាច់រឿងមួយនេះហើយក៏សូមអធ្យាស្រ័យផងក្នុងការប្រើរាជស័ព្ទមិនបានល្អព្រោះតែអ្នកសរសេរម្នាក់នេះមិនពូកែប្រើពាក្យរាជស័ព្ទទេ( ̄ヘ ̄;)
សរសេរដោយ:យូរី

YOU ARE READING
?????????????????????????,???????????????????????
Romance??????????????????????????
?????4:????????????????????
Start from the beginning