抖阴社区

?????20 : ???????????????????????????????????

286 20 7
                                    

«ខ្មោច!!»ជាំងឆឹងកាលដែលឃើញរាងតូចនៅនឹងមុខស្រស់ៗបែបនេះធ្វើឲ្យគេស្រែកផ្អើលអស់មនុស្សម្នានៅក្នុងផ្ទះសំណាក់របស់គេ

«. . .»រាងតូចកាលបើឃើញជាំងឆឹងមកបែបនេះគេក៏ប្រលែងដៃចេញពីការចាប់ក្របួចអាវជីនឈិនមកជាឈរបែរខ្នងដាក់ជាំងឆឹងវិញ

«ខ្មោចណាទៅពុក នេះគាត់ជាភ្ញៀវយើងណា»លីនជានិយាយ

«ជាភ្ញៀវចឹងឬ!!អ៎ឱ្យខ្ញុំសុំទោសផងដែលគ្មានសុជីវធម៌ដាក់លោកដោយសារតែមុខរបស់លោកដូចបងប្អូនរបស់ខ្ញុំដែលបានស្លាប់ទៅអស់រយៈពេលដប់ប្រាំមួយឆ្នាំមុនខ្លាំងពេកសូមលោកអធ្យាស្រ័យឲ្យខ្ញុំផងបាទ»ជាំងឆឹងនិយាយឡើងព្រមជាមួយកែវភ្នែកសម្លឹងមើលរាងតូចមិនឈប់

«បាទមិនអីទេខ្ញុំមិនប្រកាន់នោះទេ»រាងតូចនិយាយ ឡើងយ៉ាងរូសរាយដាក់ជាំងឆឹងមិនដូចពេលគេនិយាយជាមួយជីបឈិននោះទេ

«ពិតជាដូចណាស់»នាយនៅតែលាន់មាត់តិចៗដោយមិននឹកស្មានដល់ថាមានអ្នកមានមុខមាត់ដូចស៊ូសៀនអ៊ីងបែបនេះនោះទេ

«ពុក ហេតុអ្វីបានជាពុកមកទីនេះចុះបានអ្នកណានៅមើលថែលោកតានោះ??»លីនជានិយាយ

«កូនកុំបារម្ភអីអ្នកមីងរបស់កូនបានត្រលប់មកវិញហើយ ពុកមកនេះគឺមកប្រាប់កូនទាំងពីរថាឲ្យឆាប់ទៅភូមិគ្រឹះធំព្រោះអ្នកមីងពួកកូនចង់ជួប»ជាំងឆងនិយាយតែមាត់តែភ្នែករបស់គេនៅតែសម្លឹងមើលរាងតូចមិនដាក់

«បាទ ពួកខ្ញុំនឹងឆាប់ទៅ»

#skip

ក្រឡេកមកមើលខាងហ្វឹងអ៊ីឯនេះវិញក្រោយពីដឹងខ្លួនមកវិញគេកំពុងតែរិះរកមធ្យោបាយចាកចេញពីភូមិគ្រឹះរបស់ជីនឈិនប៉ុន្តែលទ្ធផលដែលគេទទួលបានគឺនៅតែបរាជ័យដដែលៗមិនដឹងថាភូមិគ្រឹះរបស់ជីនឈិនជាភូមិគ្រឹះអ្វីនោះទេពិតចម្លែកណាស់

«អាយ!!តើទីនេះជាអ្វីឲ្យពិតប្រាកដទៅហេតុអីបានជាគ្មានច្រកចេញបែបនេះ??»ហ្វឹងអ៊ីនិយាយឡើងព្រោះថាគេបានព្យាយាមប៉ុន្មានដងហើយប៉ុន្តែគេនៅតែមិនអាចចេញពីបន្ទប់មួយនេះបានមិនដឹងថានេះជាអន្ទាក់អ្វីនោះទេ

?????????????????????????,???????????????????????Where stories live. Discover now