ក្រោយពីរាងមាំបានទៅអុជធូបផឹកស្រានៅមុខផ្នូររបស់ស៊ូសៀនអ៊ីងរួចរាល់ នាយក៏បានមករាជដំណាក់វិញសម្អាតកាយរៀបចំខ្លួនទៅទទួលព្រះអង្គម្ចាស់នៃនគរផ្សេងដែលបានយាងមកដើម្បីចូលរួមពិធីចម្រើនព្រះជន្មរបស់អធិរាជថាង
👽 : តាមពិតទៅនាយមិនចង់ធ្វើបែបនេះឡើយតែក៏ដោយសាររាងតូចនោះអី
🗣️ : ហាកម៉េចបានជាដោយសារតែរាងតូចចឹង??
👽 : គឺនាយទាយថាក្នុងចំណោមព្រះអង្គម្ចាស់ទាំងអស់នោះប្រាកដណាស់ថាមានរាងតូចនៅទីនោះ
🗣️ : ចុះក្រែងបុិនឹងគិតថារាងតូចស្លាប់ហើយនោះ ណាមួយក្រែងមិញបុិនឹងទើបមកពីសែនផ្នូររាងតូចហី??
👽 : ហីយ៉ា សំណព្វចិត្តកុំទៅឆ្ងល់រឿងចឹងៗអី អូន!!ស្ដាប់បងសិនរឿងនឹងវាបែបនេះ រាងមាំនែ៎កគិតថារាងតូចឆ្នាស់ឆ្នើមដែលនាយជួបតាមផ្លូវនោះប្រាកដណាស់ថាគេមានឋានៈជារាជបុត្រឬព្រះអង្គម្ចាស់នៃនគរណាមួយមិនខានទើបនាយមកសម្អាតកាយពីប្រុសប្រមឹកមកជារាជបុត្រវិញ( ̄∇ ̄)
#Skip
ងាកមកមើលជីវិតរបស់កញ្ញាម្នាក់ដែលអ្នកអានទាំងអស់គ្នាតែងតែស្រឡាញ់និងគ្រឺតខ្នាញ់នាង(ˊ˘ˋ*)
👽 : អេ!!តិចសំណព្វចិត្តភ្លេចបាត់ទៅΣ( ̄□ ̄)!
ចាប់តាំងពីថ្ងៃនោះមកឈិនយូបានមកពង្វក់អធិរាជហើយទ្រង់ក៏បានតែងតាំងនាងឲ្យក្លាយជាព្រះស្នំ ទោះមានឋានៈខ្ពស់យ៉ងណាក៏ដោយក៏នាងនៅតែភាពលោភលន់មានបំណងចង់ក្លាយជាមហេសីរបស់រាងមាំដដែលទោះបីជានាងមានឋានៈជាព្រះស្នំបែបនេះក្ដីក៏វានៅតែមិនអាចបំពេញចំណងភាពលោភលន់មួយនោះបានដែរ
«ថ្វាយបង្គុំ ព្រះស្នំរាជបុត្រាទី2ទ្រង់ត្រលប់មកសភាពដើមវិញហើយថ្ងៃនេះទ្រង់យាងមករាជវាំងដើម្បីទទួលស្វាគមន៍រាជបុត្រមកពីនគរនីមួយៗព្រះមេ»
«ពិតមែនឬ!!ល្អណាស់ឆាប់ឡើងឆាប់រៀបចំតុបតែខ្លួនឲ្យយើងឲ្យស្អាតមក»ឈិនយូនិយាយ
ក្រោយអ្នកបម្រើភាលាងស្រីតុបតែងខ្លួនឲ្យនាងយ៉ាងស្រស់ស្អាតរួចរាល់ នាងក៏ប្រញ៉ាប់ប្រញ៉ាលនៅកន្លែងរាងមាំ ប៉ុន្តែចៃដន្យអីរាជទាយាទបានយាងមកដើម្បីរារាំងដំណើរនាងកុំឲ្យមករំខានប្រសាទរាងមាំព្រោះថារាងមាំទើបតែមានអារម្មណ៍ល្អនោះទេប្រសិនបើធ្វើឲ្យគេទើសចិត្តនោះប្រាកដណាស់ថានឹងមានរឿងជាមិនខាន

YOU ARE READING
?????????????????????????,???????????????????????
Romance??????????????????????????