ដឹងរឿងទើបស្ដាយក្រោយប៉ុន្តែវាហួសពេលបាត់ហើយក្មេងប្រុសម្នាក់នេះលែងបង្ហាញខ្លួនឲ្យលោកឃើញទៀតហើយព្រោះតែលោកបានធ្វើឲ្យគេឈឺចាប់វាឈឺរហូតដល់ថ្នាក់មិនចង់ចងចាំវាទៀតគេនឹងបំភ្លេចវាចោលឲ្យកប់ទុកជាមួយនឹងអតិតកាលរបស់គេ
«ទេ. .ទេ. .អត់ទេខ្ញុំមិនចង់ចូលវាទៀតទេ. .អាយ. . ចេញទៅ. .ឆាប់ថយចេញទៅ»រាងតូចបានយកកាំបិតដែលនៅក្នុងដៃយកមកការពារខ្លួនរបស់គេពីពួកទាហាន ដោយឃើញបែបនេះពួកទាហានក៏មិនហ៊ានចូលជិតផងដែរវាក៏ជាឱកាសធ្វើឲ្យរាងតូចរត់យករួចខ្លួនបានមួយគ្រា
ពេលរាងតូចរត់ជិតដល់មាត់ទ្វាររាជដំណាក់ធំមានទាហានជាច្រើនបានរត់មកបាំងផ្លូវរាងតូច តែភ្លាមៗនោះស៊ូអីនាងបានរត់មកជាមួយនឹងដាវមួយហើយនិយាយ
«អ្នកម្នាង អ្នកម្នាងឆាប់រត់ទៅទុកឲ្យខ្ញុំជាអ្នករារាំងពួកគេ ពួកឯងចូលមកយ៉ាច!! ច្រុច!!»រាងតូចរត់ទៅមុខបន្តហើយក៏ឆ្លៀតងាកមកក្រោយមើលស៊ូអ៉ី ស៊ូអ៉ីត្បិតតែនាងមិនចេះក្បាច់គុណក៏ដោយក៏នាងសុខចិត្តលះបង់ជីវិតដើម្បីរាងតូចផងដែរ
«អត់ទេ!!ស៊ូអ៉ី. .ហឹក. .ហឹក»រាងតូចងាកក្រោយឃើញហេតុការបែបនេះគេពិតជាឈឺចាប់ខ្លាំងណាស់ដោយ សារតែស៊ូអ៉ីនាងសុខចិត្តលះបង់ជីវិតដើម្បីគេ
«អ្នកម្នាងកុំខ្វល់នឹងខ្ញុំអីឆាប់រត់ទៅ អឹក!!»នាងតូចស្រែកប្រាប់ឲ្យរាងតូចរត់បន្តទៅមុខកុំឈប់កុំឲ្យខ្វល់នឹងនាង
«នាងលះបង់ជីវិតដើម្បីគេតើសមតម្លៃទេ??»រាងមាំសួរក្រោយពេលនាយយកឈិនយូទៅឲ្យគ្រូពេទ្យព្យាបាលរួចរាល់
«ហឹស. .ហឹស. .សមតម្លៃណាស់ខ្ញុំម្ចាស់សុខចិត្តលះ បង់អ្វីគ្រប់យ៉ាងដើម្បីអ្នកម្នាងមិនស្ដាយក្រោយឡើយមិនមែនដូចជាទ្រង់នោះទេរាជបុត្រ ហឹស. .ហាស. . ហា. .ទ្រង់នឹងស្ដាយក្រោយអស់. .មួយ. .ជីវិត. .»ស៊ូអ៉ីនិយាយហើយក៏ខ្សៃសង្ខានៅទីនោះតែម្ដងទៅពាក្យសម្ដីរបស់នាងធ្វើឲ្យរាងមាំច្របូកច្របល់ជាខ្លាំងព្រោះតែអារម្មណ៍របស់នាយបានប្រាប់មកថានាយដូចជាបានធ្វើខុសអ្វីមួយហើយបន្តិចទៀតនេះរបស់ដែលនាយស្រឡាញ់ខ្លាំងនោះនឹងបាត់បង់ជាមិនខាន

YOU ARE READING
?????????????????????????,???????????????????????
Romance??????????????????????????