«សៀនអឺរបស់យើងស្ដាប់បង្គាប់ណាស់»រាងក្រាស់និយាយប៉ុណ្ណឹងសោះធ្វើឲ្យរាងតូចអៀនឱនមុខចុះចូលក្នុងដើមទ្រូងហាប់ណែនរបស់រាងក្រាស់
គ្រាន់តែរាងមាំបីរាងតូចចេញពីបន្ទប់ទៅកាន់កន្លែងស្រង់ទឹករបស់រាងមាំអ្នកបម្រើទាំងអស់បានបើកភ្នែកធំៗចំហមាត់ដោយសារតែភ្ញាក់ផ្អើល នេះពួកគេស្រវាំងភ្នែកឬបានជាឃើញរាងមាំបីរាងតូចដែលជាមនុស្សដែលនាយស្អប់បំផុតនោះ ពិតជាមិនគួរឲ្យជឿមែន
«ចាប់ពីពេលនេះតទៅពួកឯងមិនត្រូវនិយាយសម្លេងធំឬមិនពិរោះគេទៀតនោះទេត្រូវនិយាយទន់ភ្លន់ជាមួយគេហើយត្រូវគោរពគេដូចជាគោរពយើងអញ្ចឹងប្រសិន បើអ្នកណាល្មើសនឹងបញ្ជាមួយនេះពួកឯងត្រៀមរកដីកប់ខ្លួនឯងឲ្យហើយទៅ»មួយសន្ទុះក្រោយមករាងមាំបានបីរាងតូចដែលលង់លក់លើទ្រូងនាយចេញពីអាង ទឹកមកបន្ទប់វិញហើយនាយក៏និយាយ. .មិនមែនទេហើយនាយក៏បានដាក់បញ្ជាឲ្យអ្នកបម្រើទាំងអស់គោរពរាងតូចនិងប្រើសម្ដីទន់ភ្លន់ពេលនិយាយជាមួយគេ
«អេ??ហេតុអ្វីបានជាខ្ញុំចាំបាច់ធ្វើបែបនេះធ្វើអី??ក្រែងខ្ញុំស្អប់គេមែនទេ??»មានសំណួរជាច្រើនបានហោះចូល ក្នុងខួរក្បាលរបស់រាងក្រាស់ នៅពេលនេះនាយចាប់ផ្តើមមិនយល់ពីខ្លួនឯងហើយថាហេតុអ្វីបានជានាយធ្វើល្អដាក់រាងតូចធ្វើអ្វី??
#នាថ្ងៃថ្មីឈានចូលមកដល់
ប្រាវ*សំឡេងបែកចាន
«អ្នកម្នាង សូមទ្រង់សោយថ្នាំក្នុងចាននេះទៅព្រះមេ នេះជាចានថ្នាំទី13ហើយ សូមទ្រង់កុំបំបែកវាទៀតអី»
«ទេ ខ្ញុំមិនផឹកទេខ្ញុំមិនឈឺខ្ញុំមិនបាន. .អាយ. .ថយចេញទៅកុំប៉ះខ្ញុំឆាប់ថយចេញទៅ. .ខ្ញុំប្រាប់ហើយថាខ្ញុំមិនផឹកទេ. .ខ្ញុំមិនផឹកថ្នាំដែលពួកនាងយកមកទេ ខ្ញុំមិនព្រម ខ្ញុំមិនព្រមធ្វើជាឧបករណ៍ពិសោធន៍ថ្នាំរបស់ពួកឯងទេចេញទៅចេញឲ្យអស់ទៅ. .ហាស. .ហា. .ខ្ញុំមិនព្រមធ្វើ ជាឧបករណ៍សម្រាប់ឲ្យពួកឯងពិសោធន៍ថ្នាំទេចេញ ទៅ!!. .អាយ»រាងតូចនិយាយរវើរវាយនឹកដល់កាលពី មុនពេលនាយស្លាប់នាយត្រូវរាងក្រាស់យកនាយមកធ្វើជាឧបករណ៍សម្រាប់សាកថ្នាំពុលដែលកញ្ញាឈិនយូទើបតែផលិតបានថ្មីៗ

YOU ARE READING
?????????????????????????,???????????????????????
Romance??????????????????????????
?????6: ??????????
Start from the beginning