抖阴社区

?????7 : ?????????????????????????????????

Start from the beginning
                                    

«ស៊ូ សៀន អ៊ីង!!»ពេលនេះរាងមាំអស់ភាពអត់ធ្មត់ជាមួយរាងតូចទៀតហើយនាយបានយកចានថ្នាំដែលក្ដៅទើបពុះយកចេញពីឆ្នាំងយកមកបញ្រ្ចករាងតូចយ៉ាងឃោរឃៅអ្នកបម្រើនៅទីនោះក្រោយឃើញបែបនេះពួកគេពិតជាអាណិតរាងតូចណាស់

«ហឹស. .សមមុខឯងហើយ»អ្នកដែលលបមើលទង្វើរដ៏ឃោរឃៅរបស់រាងក្រាស់ធ្វើដាក់រាងតូចឯនេះវិញកំពុង តែញញឹមសមចិត្តបិទមាត់មិនជិតដោយសារតែឃើញភាពវេទនារបស់រាងតូច

«ខក់ ខក់ អាស. .ក្ដៅណាស់. .ហឹក. .ហឹក. .ហឹម. .» ក្រោយពីផឹកថ្នាំដែលក្ដៅទើបតែពុះនោះរួចមករាងតូចដ៏កំសត់របស់យើងព្យាយាមទប់ទឹកភ្នែកទប់សំឡេងមិនចង់បញ្ចេញវាឲ្យរាងមាំលឺហើយក៏រំកិលខ្លួនខិតថយ ក្រោយទៅចុងគ្រែដែលមានវាំងននបាំងនោះគេចង់លាក់ខ្លួនមិនចង់ឲ្យនាយមាំឃើញសភាពវេទនារបស់គេនោះទេហើយគេក៏មិនចង់ឃើញមុខបុរសឃោរឃៅម្នាក់នោះដែរ

«ហឹស. .ប្រសិនបែរឯងនៅតែធ្វើចរិកបែបនេះទៀតឯងនឹងទទួលទោសបែបនេះទៀតកុំឲ្យយើងឃើញទង្វើរគួរឲ្យអាណិតដ៏ស្មោគគ្រោករបស់ឯងទៀតឲ្យសោះព្រោះវាអាចធ្វើឲ្យឯងត្រូវធ្ងន់ជាងនេះក៏ថាបានដែរ»ថាហើយនាយមាំក៏ចាកចេញពីបន្ទប់របស់រាងតូច

«ហឹក. .ហឹក. .បើមិនចង់ឃើញហេតុអ្វីក៏រៀបការជាមួយខ្ញុំ. .ហឹក. .ហឹក. .ហេតុអ្វីក៏លោកយកខ្ញុំមករស់នៅជាមួយបែបនេះ??ហេតុអ្វីតើហេតុអ្វីទៅ!??ហឹក. .ហឹក»

តាំងពីព្រឹកមករាងតូចបានឃុំខ្លួនឯងក្នុងបន្ទប់មិនព្រមចេញទៅណាមិនព្រមញ៉ាំអាហារដែលអ្នកបម្រើយកមកគេគិតតែពីសង្ងំរនៅលើគ្រែលាក់ខ្លួនក្នុងវាំងនននៅចុងគ្រែ

តុតុ*សំឡេងគោះទ្វារ

«. . .»

ក្រាក*សំឡេងបើកទ្វារ

ដោយសារតែគ្មានអ្នកឆ្លើយតបពីខាងក្នុងមកអ្នកបម្រើស្រីម្នាក់នោះបានសម្រេចចិត្តថ្លើមធំបើកទ្វារចូលទៅដោយគ្មានការអនុញ្ញាត

«អ្នកម្នាង~~អ្នកម្នាង ចាស៎ដល់ពេលដែលទ្រង់ត្រូវសោយព្រះក្រយាពេលល្ងាចហើយព្រះមេ»ភាលាងស្រីនោះនិយាយស្ដីយ៉ាងស្រទន់ភ្លន់ហៅរាងតូចដែលលាក់ ខ្លួនក្នុងវាំងននហើយនាងបានបើកវាំងនននោះតិចៗ

«ខ្ញុំមិនឃ្លានទេនាងឆាប់យកវាទៅវិញទៅ»រាងតូចតប

«មិនបានទេព្រះមេ ទ្រង់ត្រូវតែសោយព្រះក្រយាទាំង នេះឲ្យអស់ព្រោះថាប្រសិនបើទ្រង់មិនសោយទេរាជបុត្រនឹងវាយខ្ញុំម្ចាស់ដូចភាលាងស្រីទាំងពីរនាក់នោះដែលបានយកព្រះក្រយាឲ្យទ្រង់កាលពីព្រឹកមិញនឹងថ្ងៃមិញនោះហើយព្រះពរសូមទ្រង់អាណិតភាលាងកំសត់ដូច ជាខ្ញុំម្ចាស់ផងព្រះមេម្ចាស់»នាងនិយាយយ៉ាងកំសត់ឲ្យរាងតូចជឿនាងទាំងដែលការពាររាងមាំមិនបានទៅខ្វល់នឹងរឿងក្រយារបស់រាងតូចថាសោយឬមិនសោយនោះទេព្រោះតែគេកំពុងនៅមើលរាជកិច្ចជាមួយឈិនយូដែលនាងជាអ្នកធ្វើសរសៃឲ្យនាយ😒

«ចុះនាងមិនខ្លាចយើងធ្វើបាបនាងទេឬ??»រាងតូចសួរ

«ទេ ខ្ញុំមិនខ្លាចទេព្រោះថាទ្រង់មិនដូចស្រិពិសពុលម្នាក់នោះទេព្រះមេ»នាងតូចតប

«ស្រីពិសពុល??»ជានារីម្នាក់ណាចេះ??ហេតុអ្វីបានជានាងតូចម្នាក់នេះហៅបែបនេះ🤔

«គឺមនុស្សស្រីដែលទើបតែមកពីជាយក្រុងវិញនោះស្រីម្នាក់នោះនាងពិសពុលណាស់ខ្ញុំម្ចាស់ឃើញនាងធ្វើបាបទ្រង់ហើយព្រមទាងចោទទ្រង់ថាជាអ្នកធ្វើបាបនាងទាំងដែលនាងជាអ្នកយកដៃទ្រង់មកធ្វើដូចទ្រង់រុញនាង ហឹស. .គ្រាន់តែរំលឹកដល់រឿងនេះខ្ញុំម្ចាស់ខឹងខ្លាំងណាស់»នាងនិយាយរៀបរាប់ឲ្យរាងតូចស្ដាប់ជាមួយកាយវិការខឹងសម្បាររបស់នាង

«ហឹស. .ហិ. .ហិ»ដោយកាយវិការឡិឡក់របស់ភាលាងស្រីម្នាក់នេះវាបានធ្វើឲ្យរាងតូចអស់សំណើចសើចនឹងកាយវិការខឹងសម្បាររបស់នាង

«អា~~អ្នកម្នាងទ្រង់សើចបែបនេះពិតជាស្រស់ស្អាតណាស់»

សូមរង់ចាំអានភាគបន្ត

សូមអភ័យទោសរាល់កំហុសឆ្គងណាមួយដែលមានក្នុងសាច់រឿងមួយនេះហើយក៏សូមអធ្យាស្រ័យផងក្នុងការប្រើរាជស័ព្ទមិនបានល្អព្រោះតែអ្នកសរសេរម្នាក់នេះមិនពូកែប្រើពាក្យរាជស័ព្ទទេ( ̄ヘ ̄;)

សរសេរដោយ:យូរី

?????????????????????????,???????????????????????Where stories live. Discover now