«ហា. .ហា. .អាយ. .អូយ. .ហឹក. .ហឹក. .»រាងតូចបាន រត់ៗរហូតមិនងាកក្រោយគិតតែពីរត់ទៅមុខបន្តហើយគេក៏រត់ដល់កំផែងក្រុងចាស់ រាងតូចបានរត់ចូលទៅហើយក៏បន្តរត់ទៅមុខរហូតដោយមិនមើលខាងក្រោយគេក៏រត់ទាក់ជើងជាមួយនឹងវល្លិ៍រុក្ខជាតិមួយធ្វើឲ្យរាងតូចដួលហើយរាងតូចងើបរត់បន្តទៅមុខគេបានរត់ទាក់នឹងវល្លិ៍រុក្ខជាតិជាច្រើនលើកជាច្រើនសារជាហេតុធ្វើឲ្យទាហានរត់តាមទាន់គេរាងតូចបានរត់ទៅមុខរហូតដល់ផ្លូវទាល់. .ទេមិនមែនផ្លូវទាល់ទេគឺរាងតូចបានរត់រហូត ដល់មាត់ជ្រោះដែលមានកម្ពស់ខ្ពស់អាចធ្វើឲ្យអ្មកដែលធ្លាក់ទៅបាត់បង់ជីវិតភ្លាមៗ
«ស៊ូសៀនអ៊ីង ឈប់រត់ទៅឯងរត់ទៅណាក៏លែងរួចដែរឆាប់ប្រគល់ខ្លួនមក»រាងមាំនិយាយ
«ហឹស. .ហឹស. .ប្រគល់ខ្លួនចឹងហេស!?លោកដេកយប់សព្វទៅខ្ញុំមិនប្រគល់ខ្លួនឲ្យលោកទាំងដែលខ្ញុំមិនបានធ្វើខុសអ្វីនោះទេ»
«ហឹស. .ហាស. .ហា. .លោកសុខចិត្តជឿនាងក៏មិនជឿជាក់លើខ្ញុំដែរក៏ត្រូវហើយព្រោះតែខ្ញុំជាមនុស្សដែលចិត្តអាក្រក់ពិសពុល. .ហាស. .ហា. .គ្មានអ្នកណាទៅជឿសម្ដីមនុស្សដូចជាខ្ញុំឡើយ»រាងតូចនិយាយឡើងទាំងអស់សំណើចនឹងខ្លួនឯងជាខ្លាំងហើយចំណែកឯរាងមាំវិញនាយបានឈរមើលរាងតូចនិយាយទាំងមុខមាំមិនប្រែ
«ហឹស. .ខ្ញុំសុខចិត្តស្លាប់វាប្រសើរជាជាងប្រគល់ខ្លួនឲ្យលោកយកខ្ញុំធ្វើជាឧបករណ៍ពិសោធន៍ថ្នាំពុលស្រីម្នាក់នោះដែរ»រាងតូចនិយាយសម្លឹងមើលមុខមាំរបស់រាងក្រាស់ដែលកំពុងឈរមើលមកខ្លួនដោយគ្មានក្ដីអាណិតអាសូរដល់រូបគេ
«ហឹស. .ហឹស. .ហាស. .ហា. .»រាងតូចសើចតិចៗសម្លឹងមើលរាងមាំហើយឈានជើងថយក្រោយបន្តិចម្ដងបន្តិចរួចក៏ទម្លាក់ខ្លួនចុះទៅគេនៅតែរក្សាស្នាមញញឹមដ៏សែនឈឺចាប់មួយនោះរហូតធ្លាក់ដល់បាតក្រោម ចំណែកឯរាងមាំឯនេះវិញនាយនៅតែរក្សាទឹកមុខមាំរបស់នាយនៅតែដដែល
ប្រូង*សំណាងណាស់ដែលបាត់ជ្រោះមានស្រះទឹកជ្រៅធំមួយអាចធ្វើឲ្យរាងតូចធ្លាក់ទៅមិនបាក់ឆឹងស្លាប់
ប្រូង*ជីងយ៉ាវដែលលឺដំណឹងមួយនេះភ្លាមគេបានតាមមករកជួយរាងតូចតែនាយមកយឺតបន្តិចបាត់ទៅហើយរាងតូចត្រូវទាហានរបស់រាងមាំព័ទ្ធជិតបាត់ទៅហើយ ដោយឃើញស្ថានការបែបនេះនាយក៏រត់ចាំជួយរាងតូចនៅបាតជ្រោះវិញព្រោះថានាយទាយប្រាកដជារាងតូចមិនព្រមប្រគល់ខ្លួនឲ្យរាងក្រាស់ដោយងាយៗឡើយ
«ហាស. .ហា. .អាយីង. .ឆាប់ដឹងខ្លួនឡើងអាយីង. .អាយីង~~»ជីងយ៉ាវបានជួយស្រង់រាងតូចឡើងមកលើ គោកវិញ
«ជាឯងទៀតហើយជីងយ៉ាវ!!»រាងមាំដែលទើបចុះមកដល់ខាងក្រោមវិញក្រោយឃើញអ្នកជាមិត្តនៅទីនេះដែរនាយក៏ឧទានឡើង
«ហឹក. .ហឹក. .អត់ទេ. .អាយីងឆាប់ដឹងខ្លួនឡើងមកបងសុំអង្វរ. .ហឹក. .ហឹក. .ឆាប់ដឹងខ្លួនឡើងវ៉ានស៊ាវយីង. . ហឹក. .ហឹក. .ថាងយៀកហ្វឹង ដឹប ហឹក. .ហឹក ដឹប ស្លាប់ទៅ ដឹប អាចង្រៃយ៍ឯងស្លាប់ទៅ. .ហឹក. .ហឹក. .អាឃាតករឯងសម្លាប់ប្អូនរបស់យើងស្លាប់ទៅ. .ហឹក. .ហឹក. .អាយីង. .»ជីងយ៉ាវវាយរាងមាំយកវាយយកហើយក៏និយាយថារាងមាំជាឃាតករសម្លាប់រាងតូចដែលជាប្អូនរបស់នាយ
«ឯង. .ឯង. .ថាម៉េច!!ស៊ូសៀនអ៊ីងជាប្អូនរបស់ឯងដែលបានបាត់ខ្លួនចឹងឬ?!!»រាងមាំលាន់មាត់
«ហឹក. .ហឹក. .អឺ. .ឯងមើលនេះទៅ. .ហឹក. .ហឹក. .ដៅកំណើតរបស់គេជារូបផ្កាពីងពាងក្រហមឯងបើកភ្នែកមើលទៅ. .ហឹក. .ហឹក. .»ជីងយ៉ាវនិយាយព្រមទាំងបង្ហាញដៅកំណើតរបស់រាងតូចដល់រាងមាំ
«នេះ!!គេជាអាយីង. .យើង. .យើង. .បានសម្លាប់អាយីង?!!យើង. .ជីងយ៉ាវយើង. .»ក្រោយពីដឹងថារាងតូចជាក្មេងច្រម៉ក់ដែលតែងតែមកប្រលែងលេងជាមួយនាយកាលពីតូចនាយព្រមទាំងធ្លាប់សន្យាជាមួយគេថាពេលធំឡើងនឹងរៀបការជាមួយគ្នានោះរាងមាំហាកដូចជាគ្មានប្រលឹងនៅក្នុងខ្លួនសោះខ្លួនក៏ទន់លំនឹងលែងចង់ជាប់ផងដែរ
«ចេញទៅ. .ហឹក. .ហឹក. .ឯងមកកុំប៉ះប្អូនរបស់យើងអាឃាតករឯងសម្លាប់ប្អូនរបស់យើងឆាប់ចេញទៅ. .អាយីងកុំខ្លាចបងនឹងនាំឯងត្រលប់ទៅផ្ទះពួកយើងវិញណាកុំខ្លាចអីបងនៅការពារឯងហើយកុំខ្លាចតោះពួកយើងត្រលប់ទៅផ្ទះពួកយើងវិញ»ថាហើយជីងយ៉ាវបានលើកបីរាងតូចចាកចេញទៅទុកឲ្យរាងមាំនៅទីនោះម្នាក់ឯងជាមួយទាហានរបស់គេ
សូមរង់ចាំអានភាគបន្ត
សូមអភ័យទោសរាល់កំហុសឆ្គងណាមួយដែលមានក្នុងសាច់រឿងមួយនេះហើយក៏សូមអធ្យាស្រ័យផងក្នុងការប្រើរាជស័ព្ទមិនបានល្អព្រោះតែអ្នកសរសេរម្នាក់នេះមិនពូកែប្រើពាក្យរាជស័ព្ទទេ( ̄ヘ ̄;)
សរសេរដោយ:យូរី
👽 : អារម្មណ៍របស់អ្នកអានពេលនេះយ៉ាងម៉េចដែរ (◍•ᴗ•◍)
🗣️ : (ノ`Д´)ノ彡┻━┻

YOU ARE READING
?????????????????????????,???????????????????????
Romance??????????????????????????
?????11 : ????????????????????????????????
Start from the beginning