" ខ្ញុំមិនចង់រំលឹកស្អីទេ ចេញពីបន្ទប់ខ្ញុំទៅ " ជុងគុកដើរទៅរុញស៊ូហ្គាចេញពីបន្ទប់របស់គេ តែគ្មានបានការអីទេ កម្លាំងរបស់គេហាក់ដូចស្រមោចរុញស៊ូហ្គាមិនសូម្បីរង្គើ ទាំងដែលរាងកាយរបស់គេនិងស៊ូហ្គាមិនចាញ់គ្នាសោះ
" ចេញ ឆាប់ថយចេញទៅ " ផឹប ខ្នាញ់ណាស់នៅជាមួយគេឲ្យញេញដូចខ្លានៅជាមួយ
ថេយ៉ុងស្លូតដូចកូនឆ្មា គេឲ្យឆ្វេងគឺឆ្វេង
ស្ដាំគឺស្ដាំ តែមើលចុះនៅជាមួយគេញែតៗសម្បើមណាស់ កាច់ធ្លុងចេញខ្លះទើបបាន" អឹក អាមនុស្សឆ្កួត បោះមនុស្សដូចបោះភួយបោះខ្នើយ អឹកចាំមើលអញប្រាប់អាប៉ាឲ្យផ្ដាច់ពាក្យហែងមួយចាំមើលទៅ " មនុស្សកំពុងតែអារម្មណ៍មិនល្អផង មកតាមរករឿងទៀតលែងគិតបងគិតប្អូនអីហើយ ចរិកជុងគុកគឺបែបនេះឯងដូចជាកូនក្មេង សម្ដីឡិកឡក់ ឈ្លើយ រំអួយ ពូកែទូលពិត ថែមទាំងភ្នែកទន់ទៀត
តែក្រោយស្គាល់ថេយ៉ុងគេចាប់ផ្ដើមប្រែប្រួល គេខ្លាចថេយ៉ុង គេមិនហ៊ានសម្ដីតូចធំជាមួយថេយ៉ុងឡើង ស្លូតដូចកូនឆ្មាចឹង ខុសពីនៅជាមួយស៊ូហ្គាខ្លាជាគ្នា .
" ឈ្លើយណាស់ អ្នកណាបង្រៀនឲ្យឈ្លើយដាក់អ្នកមានអាយុបងបែបនេះហាសម្ចាស់តូច ផាច់ ៗ " អត់មិនបានស៊ូហ្គាក៏យារដៃទះកំប៉េះគូទជុងគុកពីរដៃផ្ទួនគ្នា គេអត់ទ្រាំខាំមាត់
សង្រ្គឺតមួយថ្ងៃហើយ តមាត់ តសម្ដីមិនឲ្យជ្រុះមួយម៉ាត់
" អូយ៎ ចង្រៃយ៍ "
" នៅទៀត " ផាច់ ៗ ៗ ៗ ស៊ូហ្គាលើកជុងគុកដាក់លើភ្លៅហើយចាប់ព័ទ្ធដៃទាំងគូរគេមកក្រោយមិនឲ្យគេរើរួច និងទះគូទគេប៉ុន្មានដៃទៀត ទ្រាំមិនបានទេ ថាមិនចង់ធ្វើបាបក្មេងទេតែក្មេងរឹងពេក ឈ្លើយទៀត" អឹក ៗ ... " យំបានសម្រេច មួយដៃៗរបស់ស៊ូហ្គាមិនស្រាលទេ សរុបទៅប្រហែល10ដៃហើយទេដឹងគូទរបស់គេឡើងឈឺស្ពឹកទៅហើយ ចង់រើក៏រើមិនរួចគេចាប់ដៃជាប់ហើយដាក់ជើងសង្កត់ពីលើទៀត
" ឈប់ឈ្លើយដាក់បងឬនៅម្ចាស់តូច "
" ..... "
" មិចមិនឆ្លើយ " ផាច់ ៗ ៗ ៗ
" ហឹកហឺ អាប៉ា ... ហឺ "
" នេះយំផងឬ " ស៊ូហ្គាចាប់ផ្ដើមជ្រួញចិញ្ចើមពេលឮសម្លេងយំអ្នកម្ខាងទៀត គេមិនទាន់បានធ្វើអីឯណា វៃតែប៉ុន្មានដៃសោះ
[ សោះនិង (个_个) ]

YOU ARE READING
?????????????????? (???)
Short Story????????????????????????????????????? ????????????????3?????????????????????? Jk : top ,bttm Tae : Bttm Suga : Top
???9 . ?????????????????????
Start from the beginning