" ហឹកៗ មនុស្សឆ្កួត "
" ទៀត .... "
" មិចចង់មិច មនុស្សអាក្រក់ធ្វើបាបក្មេង មិចចង់វៃគេទៀតមែន វៃមោ អាងតែគេគ្មានផ្លូវតស៊ូហឺៗ "
" បានហើយឈប់ ល្ហេមល្ហាម ក្រោកមកញុាំបាយ "
" ក្រោកមិច សង្កត់គេជាប់ហី ហឹក "
" ភ្លេច ក្រោកមក ជូតទឹកភ្នែកឲ្យស្អាត យំស្អីវៃប៉ុណ្ណឹងសោះ មាឌប៉ុនក្របី វៃប៉ុន្មានដៃសោះក៏ទ្រង់វេទនាសម្បើមម្ល៉េះ "" កុំចេះ សាកគេវៃវិញមើលបើមិនយំននៀលដីឡូវ " សម្លក់
" វៃស្អី មិនមានអ្នកណាមកវៃបងទេ ព្រោះបងមិនបានខូចដូចក្មេងខ្លះទេ "
" អាឆ្កួត ... " ក្ដៅណាស់និយាយមិនដែលថាឈ្នះអាបុិនិងមិចទេ ក៏លួចជេខ្សឹបៗមួយទៅ
" និយាយស្អីមិញ "
" គ្មានស្អីហេស " ស៊ូហ្គា មិននិយាយអ្វីគេគ្រាន់តែសើចស្មានតែគេមិនដឹងហីថាមិចលួចជេគេនោះ តែខ្ចិលប្រកាន់ក្មេង
" ញុាំមួយៗទៅគ្មានអ្នកណាដណ្ដើមម្ចាស់តូចទេ " ឃើញជុងគុកកាយញាត់ៗ ពេញមាត់មិនខ្លាចអួលសោះ មើលទៅប្រហែលជាឃ្លានខ្លាំងហើយ . បើសួរគេថាគេខឹងទេដែលជុងគុកទៅមានអ្វីជាមួយថេយ៉ុង គេខឹងហើយខឹងខ្លាំងទៀតផង តែបើធ្វើបាបរករឿងជុងគុកក៏គ្មានបានអ្វីមកដែល ជុងគុកក៏កំពុងតែចាញ់បោកថេយ៉ុងដូចគ្នា គេកំពុងតែរកវិធីធ្វើយ៉ាងណាឲ្យជុងគុកបានដឹងថាថេយ៉ុងកំពុងតែបោកប្រាស់ក្ដីស្រឡាញ់របស់គេ . បើឲ្យគេទៅនិយាយប្រាប់ជុងគុកច្បាស់ជាចោទថាគេចង់បំបាក់ស្នេហាគេនិងថេយ៉ុងមិនខាន ចឹងហើយចាំរកភស្តុតាងមកឲ្យថេយ៉ុងសារភាពដោយផ្ទាល់វិញល្អជាង" លោកម្ចាស់ ទាន " ឌីន
" ហឹម ចូលមក "
" លោកចន ខលមកទាន "
" ជម្រាបសួរលោកប៉ាក្មេក "
( ស៊ូហ្គា តើជុងគុកគេមកផ្ទះវិញហើយឬនៅ )
ស៊ូហ្គាដាក់ទូរស័ព្ទលើភ្លៅបើក speaker ឮៗ ដើម្បីឲ្យជុងគុកបានស្ដាប់សម្លេងប៉ារបស់គេ . ជុងគុកបើកភ្នែកម៉ក់ៗ សម្លឹងមើលទូរស័ព្ទ រវល់អន់ចិត្តមិននឹកឃើញរឿងខលទៅប៉ាគេសោះ
" គេមកហើយគេ កំពុងតែញុាំបាយលោកប៉ាក្មេក "
( ប៉ាសុំជួបគេបន្ដិច )
" អាឡូ ប៉ា ... "
( ជុង យប់មិញកូនទៅណាហាស មិចមិនប្រាប់ប៉ានិងអាប៉ា ដឹងទេពួកយើងបារម្ភកូនខ្លាំងណាស់ )
" ប៉ា កូនសុំទោស កូន ... "
" យប់មិញគេប្រញាប់ ទៅមើលមិត្តភក្ដិនៅមន្ទីរពេទ្យ មិត្តគេឈឺទើបគេមិនបានប្រាប់ប៉ាក្មេក "
( អរ មិនអីទេ បើមកដល់ផ្ទះហើយ ប៉ាអស់បារម្ភហើយ កុំភ្លេចមើលថែរខ្លួនផងកូនសម្លាញ់ ប៉ានិងអាប៉ា ត្រូវចុះតាមខេត្តមួយអាទិត្យ ដូច្នេះហើយកូនត្រូវទៅនៅជាមួយ
ស៊ូហ្គាសិនទៅណាកូន កុំក្បាលខូចរករឿងបងឮទេ បាយៗ អាក្បាលខូច ) ទឺត ៗ
" ប៉ា ហឺយ " ស្អីនេះរ៉េបយកមួយខ្សែរតែម្ដងរកតែគេនិយាយមិនទាន់ ទំនងប្រហែលជាដឹងថាគេនឹងបដិសេធទើបបិទលឿនដល់ថ្នាក់នេះ" ឮហើយមែនទេ " ស៊ូហ្គា
" ឮហើយ ហឹស "抖阴社区 by. Minsuga
មានអារម្មណ៍ថាភាគនិងជុងគុកគួរឲ្យស្រឡាញ់ហាស( ≧Д≦)
005 872 830 សម្រាប់ក្មេងតូច yoonkook 18²+

YOU ARE READING
?????????????????? (???)
Short Story????????????????????????????????????? ????????????????3?????????????????????? Jk : top ,bttm Tae : Bttm Suga : Top
???9 . ?????????????????????
Start from the beginning