抖阴社区

???11. ????????????3

Start from the beginning
                                    

រយៈពេល1ម៉ោងកន្លះជុងគុករៀនមិនចូលអីបន្ដិចព្រោះតែអារម្មណ៍មិននៅក្នុងខ្លួន រវើរវាយគិតដល់ស៊ូហ្គា គេបន់ឲ្យតែដល់ម៉ោងចេញលេងនិងអាលបានទៅរកស៊ូហ្គានោះទេ .

" ហ្យុង ... " ដូចដែលគិតពិតមែនស៊ូហ្គាមកសម្ងំនៅលើដំបូងសាលាធ្វើមិនដឹង . ឯគេនេះវិញទម្រាំរំដោះខ្លួនចេញពីថេយ៉ុងបានក៏រកលេសចូលបន្ទប់ទឹក មិនចឹងទេក៏មិនបានមក
រកស៊ូហ្គាដែរ .
" ឯងមកធ្វើអី ប្រយ័ត្នសង្សារឯងរកទៅ "
" ហ្យុងចង់បញ្ឈឺខ្ញុំមែនទេ "
" អ្នកណាបញ្ឈឺឯង "
" គឺបងនិងហើយ មិចក៏មកសម្ងំនៅទីនេះហេតុអីមិនចូលរៀន ម៉ោងក្រោយគ្រូមាន Quiz ឲ្យធ្វើហើយ "
" យើងមិនទៅទេ "
" ចង់ប្រឡងធ្លាក់ឬយ៉ាងមិច "
" ទោះយើងមិនប្រឡង មិនរៀនពេញមួយឆ្នាំទៀតក៏មិនអីដែរ យើងរៀនចប់យូរហើយ " ជាការពិតណាស់ ស៊ូហ្គាជាមនុស្សឆ្លាតមាន IQខ្ពស់គេបានរៀនចប់តាំងពីគេមានអាយុ19ឆ្នាំមកម្ល៉េះតែមនុស្សខ្ចិលធ្វើការក៏រត់មករៀនវិញ

" មិនជឿទេ កុំចង់មកបោក "
" ស្រេចតែឯងគិត " ស៊ូហ្គាបង្វែរខ្លួនទៅទិសដៅផ្សេងហើយស៊កកាសចូលត្រចៀក ធ្វើមិនដឹង ហាក់បីដូចជាជុងគុកជាខ្យល់អាកាសដូច្នោះដែរ .
" ហ្យុង .... "
" ........ "
" ហ្យុង "
" ហ្យុងទៅវិញជាមួយខ្ញុំ បើមិនទៅទេខ្ញុំប្រាប់ម៉ាក់អ៊ំប៉ាអ៊ំ ថាបងគេចរៀនហើយ ហ្យុង " ជុងគុកខាំមាត់ សម្លក់សម្លឹងខ្នងស៊ូហ្គាឥតដាច់មនុស្សអីសោះកក្រោះយ៉ាងនេះ បើខឹងវិញ មិនខ្ចីនិយាយរកគេសូម្បីមួយម៉ាត់នៅគេចទៀត

" អត់មិនបានឡូវហើយអញ " អើយខ្នាញ់ណាស់ៗ អត់មិនបានជុងគុកចាប់បង្វែរឲ្យ
ស៊ូហ្គាបែរមករកខ្លួនហើយអោនទៅប្រថាប់លើបបូរមាត់ស៊ូហ្គាទាំងគ្មានជំនាញ ឯអ្នកត្រូវគេចាប់ថើបវិញឈរស្ងៀមមិនកម្រើករង់ចាំមើលថាជុងគុកនិងធ្វើអីបន្ដទៀត
ដឹប ព្រូស
" អាចង្រៃ " ទាន់ហេតុការណ៍ពិតៗថេយ៉ុងមិនដឹងជាចេញមកពីកន្លៀតណាស្ទុះមកចាប់បំបែកស៊ូហ្គាចេញពីជុងគុកហើយដាល់
ស៊ូហ្គាមួយដៃធ្ងន់គួរសមដល់ថ្នាក់បែកមាត់ចេញឈាម ឃើញដៃតូចៗពិតមែនតែកម្លាំងមិនធម្មតា
" ថេយ៉ុង អូនធ្វើអីនិង " ជុងគុកចាប់លើក
ស៊ូហ្គាឡើង ព្រមទាំងសម្លឹងមុខថេយ៉ុងបញ្ជាក់ថាគេមិនពេញចិត្តនិងទង្វើដែលថេយ៉ុងធ្វើឡើយ

" បាត់ទៅយូរមករកវាទេមែនទេ "
" មែនហើយ " ពេលខ្លះក៏ហត់ដែរ អារម្មណ៍បែកចែកមិនដាច់ ឆ្លើយត្រង់ៗក៏ល្អរឿងវាមិនវែងឆ្ងាយ
" ហឹស ៗ " ថេយ៉ុង
" ទៅវិញទៅ " ស៊ូហ្គា
" យើងក៏មិនចង់នៅដែរ ហឹស មកជុងគុក "
ថេយ៉ុងទាញដៃជុងគុកដើម្បីចាកចេញប៉ុន្ដែគ្រប់យ៉ាងធ្វើឲ្យគេជាប់គាំងជុងគុកមិនព្រមទៅជាមួយគេលើកទីមួយហើយជុងគុកប្រឆាំងនិងគេ

" ហ្យុងទៅវិញជាមួយគ្នា "
" យើងមិនចង់ទៅជ្រែកស្នេហាឯងទេ តាមសប្បាយ "
" នេះហ្យុង ឈប់បញ្ឈឺខ្ញុំមួយថ្ងៃដាច់ខ្យល់ស្លាប់មែនទេ " ជុងគុក
" ត្រូវហើយ ជនទី3 ដូចឯងមិនសមមកជ្រៀតជ្រែកស្នេហាពួកយើងទេ ឯងជាមនុស្សអាត្មានិយមបំផុត ឯងបំបែកពួកយើង "
" ថេយ៉ុងឈប់និយាយទៅ "
" ជួយមិនបាន រឿងនេះអ្នកណាខ្លាំងអ្នកនោះបាន " ស៊ូហ្គាញាក់ចិញ្ចើមដាក់ថេយ៉ុងយ៉ាងប្រហើន ហេតុអីត្រូវខ្វល់ដែលបណ្ដោយឲ្យជុងគុកនៅជាមួយថេយ៉ុងមិនមែនគេចុះចាញ់ទេ តែគ្រាន់តែចង់ឲ្យថេយ៉ុងស្ងប់ចិត្តប៉ុណ្ណោះ យ៉ាងណាគេមានប្រៀបជាងថេយ៉ុងស្រាប់ហើយ

" ហឺយ ... " ជុងគុកនិងដឹងថាគួរនិយាយអ្វីបានត្រឹមដកដង្ហើមធំ
" និយាយទៅជុងគុកអ្នកណាជាជនទី3 " ថេយ៉ុង
" និយាយទៅជុងគុក បងចង់ស្ដាប់ចម្លើយឯង អ្នកណាឲ្យប្រាកដ បើគ្មានគេ ទំនាក់ទំនងបងនិងឯងល្អជាងនេះឆ្ងាយណាស់ "
" ហេតុអីត្រូវនិយាយ "
" វាចាំបាច់ " ថេយ៉ុង & ស៊ូហ្គា
" គ្មានអ្នកណាម្នាក់ជាជនទី3 ទេយល់ទេ "
" ទេ " ថេយ៉ុង & ស៊ូហ្គា
" ខ្ញុំនិយាយមិនបានទេ " ជុងគុកអោនមុខចុះទាំងអៀនខ្មាសគេមិនដឹងថាគួរនិយាយថាមិចពិតមែន អារម្មណ៍វាបែងចែកមិនត្រូវសោះឬខ្លួនស្រឡាញ់ពួកគេទាំងពីរនាក់ ដូចជាមិនកើតទេមនុស្សតែម្នាក់មិចនិងអាចបែកចែងអារម្មណ៍ស្នេហាឲ្យមនុស្សពីនាក់ទៅ . គេមិនយល់ពីខ្លួនឯងដូចគ្នា បេះដូងនិងខួរក្បាលកំពុងប្រាប់ថាពួកគេទាំងពីរសំខាន់សម្រាប់គេខ្លាំងណាស់

抖阴社区 by. Minsuga
ទូរស័ព្ទអស់លុយសរសេរបានតែប៉ុន្នឹង
005 872 830

?????????????????? (???)Where stories live. Discover now