«តើពួកឯងជាអ្នកណា??»លោកម្ចាស់ឈិនសួរទៅយីសាន
«ពួកយើងជាអ្នកណាលោកមិនចាំបាច់ចង់ដឹងនោះទេដឹងត្រឹមថាអំណោយមួយនេះជាអំណោយពិសេសរបស់មនុស្សដែលលោកបានប៉ះពាល់ពួកឯងត្រលប់ទៅវិញ» យីសាននិយាយហើយក៏ចាកចេញទៅ
«មនុស្សដែលយើងប៉ះពាល់??ឬមួយ!!»លោកម្ចាស់ឈិននិយាយដោយងើងឆ្ងល់ហើយគាត់ក៏បន្តិចបន្តិចទើបនឹកឃើញរួចក៏បើកហិបនោះមើល
«អាយ!!»គ្រាន់តែបើកហិបមើលភ្លាមដឹងថាក្នុងនោះជាអ្វីឈិនយូនាងស្រែកយ៉ាងខ្លាំងព្រោះតែខ្លាចដោយសារ តែក្នុងហិបនោះគឺជាសាកសពមេការដែលជាមនុស្ស ជំនិតរបស់ឪពុកនាង សភាពសាកសពគឺអាក្រក់មើលខ្លាំងណាស់
«មើលទៅដូចជាអ៊ូអរណាស់ណ៎ហឹស»ជីងយ៉ាវនិយាយព្រមទាំងដើរចូលមក
«ជីងយ៉ាវ!!»រាងមាំហៅឈ្មោះអ្នកជាមិត្តយ៉ាងភ្ញាក់ផ្អើល
«វ៉ានជីងយ៉ាវ!!»លោកម្ចាស់ឈិនលាន់មាត់ព្រោះតែវត្ត មានរបស់ជីងយ៉ាវ
«អូ!!នេះលោកម្ចាស់ឈិនស្គាល់ខ្ញុំដែរឬ??»ជីងយ៉ាវ
«ហឹសមានតែមនុស្សល្ងង់នោះទេដែលមិនស្គាល់ឯងនោះ»លោកម្ចាស់ឈិននិយាយ
«អា~~ត្រូវហើយៗតែស្ដាយក្រោយដែលខ្ញុំមិនបានយកអ្វីមកជូនលោកទុកជាការអរគុណដែលលោកស្គាល់ខ្ញុំហឹមតែក៏មិនអីដែរព្រោះថាខ្ញុំក៏បានយកអំណោយពិសេសមួយធ្វើជាអំណោយចងដៃកូនស្រីលោកដែរ» មុនដំបូងជីងយ៉ាវនិយាយដោយប្រើសម្ដីធម្មតាៗនោះទេតែដល់ឃ្លាចុក្រោយនាយក៏សង្កត់សម្លេងយ៉ាងធ្ងន់
«អា!!»ហើយនាយក៏គុបកូនកាំបិតមួយចេញមកហើយកូន កាំបិតនោះបានហោះចេញគៀកនឹងករបស់ឈិនយូធ្វើឲ្យនាងភ័យយ៉ាងខ្លាំងរហូតដល់ទន់ជើងដួល
«នេះជារបស់ដែលនាងបានយកទុកក្នុងដៃប្អូនប្រុសខ្ញុំហើយថ្ងៃនេះខ្ញុំយកមកសងនាងវិញព្រោះថាកូនកាំបិតនេះគួរតែត្រលប់ទៅរកម្ចាស់វាវិញហើយចំណែកឯរឿងដែលនាងបានធ្វើបាបប្អូនប្រុសខ្ញុំនោះខ្ញុំនិងមកជម្រះ បញ្ជីជាមួយនាងសរុបមិនខានតែមិនថ្ងៃនេះនោះទេនាងរង់ចាំទទួលវាបន្តិចម្ដងៗទៅ»ជីងយ៉ាវនិយាយហើយក៏ចាកចេញទៅវិញទៅតែនាយរៀបនឹងឈានជើងចេញ ទៅរាងមាំបាននិយាយធ្វើឲ្យនាយឈបឈានជើងទៅមុនបន្ត
«ជីងយ៉ាវតើឯងត្រលប់ទៅធ្វើការងារនោះវិញមែនទេ??»
«ព្រោះតែឯងជាអ្នកបង្ខំយើងមុននោះទេចាប់ពីពេលនេះតទៅប្រសិនបើមនុស្សនគរថាងពួកឯងហ៊ានឈានចូលទឹកដីរបស់យើងនោះយើងនឹងសម្លាប់មិនលើកលែងសូម្បីតែម្នាក់»ថាហើយនាយក៏ចាកចេញទៅ មែនហើយការងារដែលរាងមាំសួរនាយនោះគឺជាការងារដែលនាយជីងយ៉ាវធ្វើជាមេក្រុមឃាតករលាក់មុខឬឃាតករឥតស្រមោលនេះឯងរឿងមួយនេះមានតែរាងមាំទេដែលដឹងក្រៅពីនោះគឺភាគតិចណាស់
«ឈិនយូ នេះនាងជាអ្នកចោទប្រកាន់សនអ៊ីងមែនទេ?» ក្រោយជីងយ៉ាវចាកចេញទៅរាងមាំបានងាកមកសួរនាងតូចដែលកំពុងញ័រខ្លួននោះ
«ទេ. .មិនពិតទេ. .រាជបុត្រកុំជឿពាក្យសម្ដីរបស់គេអីគេ. .គេជាបងប្រុសរបស់អាក្មេងនោះគេប្រាកដជាកាន់ ជើងវាហើយ. .រាជបុត្រត្រូវជឿលើខ្ញុំម្ចាស់ព្រោះថាខ្ញុំ ម្ចាស់ជាអ្នកនៅរស់ចំណែកឯអាក្មេងនោះវាស្លាប់បាត់ហើយ. .ហឹស. .ហាស. .ហា. .វាស្លាប់បាត់ហើយ. . ហាស. .ហាស. .ហា. .គ្មានអ្នកណាមកដណ្ដើមទ្រង់ជាមួយខ្ញុំម្ចាស់ទៀតទេ. .ហាស. .ហាស. .ហា»ឈិនយូនាងនិយាយឡើងប្រៀបដូចមនុស្សគ្មានសតិនៅក្នុងខ្លួនព្រោះតែនាងរងការភិតភ័យខ្លាំងទើបបណ្ដាលឲ្យនាងក្លាយជាបែបនេះ
ទីបំផុតអ្វីដែលអ្នកអានសាណព្វចិត្តប៉ងចង់បាននោះពេលនេះក្លាយជាការពិតហើយ😫❤
សូមរង់ចាំអានភាគបន្ត
សូមអភ័យទោសរាល់កំហុសឆ្គងណាមួយដែលមានក្នុងសាច់រឿងមួយនេះហើយក៏សូមអធ្យាស្រ័យផងក្នុងការប្រើរាជស័ព្ទមិនបានល្អព្រោះតែអ្នកសរសេរម្នាក់នេះមិនពូកែប្រើពាក្យរាជស័ព្ទទេ( ̄ヘ ̄;)
សរសេរដោយ:យូរី

YOU ARE READING
?????????????????????????,???????????????????????
Romance??????????????????????????
?????14 : ?????????????????????
Start from the beginning