抖阴社区

?????18 : ?????????????

Start from the beginning
                                    

លុះដល់ព្រឹកបន្ទាប់ជីនឈិនបានមកគុកក្រោមដីម្ដងទៀត

«ពួកឯងឆាប់យកក្មេងនោះមក»នាយជំនិតបានស្រដីឡើងប្រាប់ឆ្មាំគុក ឆ្នាំគុកបានយកហ្វឹងអ៊ីមកដាក់គេនៅកន្លែងដដែលដូចលើកមុនៗតែថ្ងៃនេះរាងប្លែកបន្តិចព្រោះថារាងតូចរបស់យើងគេស្ងាត់មិននិយាយស្ដីដូចរាល់ដងនោះទេ

🗣️ : ម៉េចបានចឹង??

👽 : ព្រោះថាគេសន្លប់មិនទាន់ដឹងខ្លួននៅឡើយទេ

«ពួកឯងឆាប់ជះទឹកអំបិលភ្លាមទៅ»មេឆ្មាំគុកនិយាយ ឡើងបញ្ជាកូនចៅរបស់ពួកគេឲ្យយកទឹកអំបិលជះលើរាងតូចឲ្យគេដឹងខ្លួនឡើង ប៉ុន្តែជាអកុសលក្រោយជះទឹកអំបិលរួចរាងតូចនៅតែមិនដឹងខ្លួនដដែល

ពេលនោះស្រាប់តែមានមនុស្សស្រីម្នាក់បានចូលមកជាមួយមនុស្សប្រុសដែលជាឃាតករលបសម្លាប់រាជទាយាទនោះមក

«ហឹម!!តើពួកលោកកំពុងធ្វើអ្វីនឹង??មើលទៅអ៊ូរអរណាស់អេ??ហើយក្មេងតូចនោះជាអ្នកណា??»

ស៊ីន ជូជិន ជាមេកងរងនៃអង្គរក្សរាជវាំង នាងមានសមត្ថភាពមិនចាញ់ជីនឈិនឡើយ ឆ្លាត ខ្លាំង ពូកែ រឹងមាំ ម៉ត់ចត់ និងពូកែអត់ធ្មត់ណាស់

«គេគឺជាឃាតករនោះ»ជិនឈិននិយាយ

«អេស!!នេះឯងក៏មានថ្ងៃនេះដែលរឺ. .ហឹស. .ហាស. . ហាស. .ហា. .យើងមិននឹកស្មានថាប្រុសទឹកកកយើងក៏មានថ្ងៃចេះចាប់មនុស្សមកខុសដែររឺ. .ហាស. .ហាស. . ហា»ជូជិន នាងនិយាយបណ្ដើរសើចបណ្ដើរព្រោះតែនាងមិននឹកស្មានថាមិត្តរបស់នាងក៏មានថ្ងៃនេះដែលចេះចាប់មនុស្សមកខុសបែបនេះ

«ម៉េចនឹងអាចទៅរួចនោះ!!មេកងបានតាមចាប់គេយូរមកហើយគាត់ម៉េចនឹងអាចចាប់ខុសមនុស្សនោះ?!! (តែលូវបុិនឹងចាប់មកខុសហើយ😞)»នាយជំនិតលាន់មាត់

«ហឹស. .ស៊ូយ៉ានអើយស៊ូយ៉ាន ឯងមើលនេះទៅមនុស្សដែលខ្ញុំចាប់មកនេះបានជាឃាតករពិតឯងមើលស្មារបស់គេទៅមានសាក់រូបពីងពាងផងនេះ ចុះក្មេងតូចនោះគេមានស្នាមសម្គាល់ទេ??ហីយ៉ាមើលលោកមេកងយើងធ្វើដាក់គេចុះគួរឲ្យអាណិតណាស់»ជូជិននិយាយ

«បើយើងជាអ្នកចាប់គេមកទៅហើយឯងមិនបាច់បារម្ភទេយើងនឹងទទួលខុសត្រូវលើរឿងនេះ»ថាហើយជិនឈិនបានបីរាងតូចដែលកំពុងសន្លប់នោះចាកចេញពីគុកក្រោមដី

#skip

«តើគេយ៉ាងម៉េចហើយ??»ជិនឈិនបាននាំកាយដែលសន្លប់ស្ដូកស្ដឹងមកភូមិគ្រឹះផ្ទាល់ខ្លួនរបស់គេព្រមទាំងបញ្ជាឲ្យពេទ្យប្រចាំភូមិគ្រឹះមកព្យាបាលនិងរុំរបួសឲ្យរាងតូច

«ហឹម~~នេះជាលើកទីមួយហើយដែលខ្ញុំឃើញមានរាងកាយដែលមិនងាយជាសះស្បើយគ្រាន់តែត្រូវរបួសសើរស្បែកបែបនេះណាស់ របួសលើរាងកាយរបស់ក្មេងតូចម្នាក់នេះគឹមិនងាយនឹងជាងាយៗនោះទេរាងកាយគេខុសពីមនុស្សដទៃដូច្នេះសូមលោកម្ចាស់មានប្រុង ប្រយ័ត្នចំពោះគេផងគឺដាច់ខាតកុំឲ្យរាងកាយគេត្រូវខ្យល់ ពន្លឺ ឬ ទឹកសន្សើមដាច់ខាតមួយវិញទៀតត្រូវឲ្យគេសម្អាតខ្លួនជាមួយទឹកក្ដៅឧណ្ហៗលាយជាមួយថ្នាំដែលខ្ញុំផ្សំឲ្យនេះទើបគេអាចឆាប់ជាសះស្បើយបាន បើអស់អ្វីហើយខ្ញុំសូមលាសិនហើយ»ថាហើយគ្រូពេទ្យក៏ចាកចេញទៅ

«. . .»ក្រោយគ្រូពេទ្យចាកចេញទៅជិនឈិនបានឈរសម្លឹងមុខរបស់ហ្វឹងអ៊ីជាមួយទឹកមុខមិនពេញចិត្តធុញទ្រាន់ព្រោះតែរាងតូចមានរាងកាយខុសគេដែលមិនងាយជានឹងត្រូវប្រើថ្នាំល្អៗមានគុណភាពខ្ពស់នឹងមានតម្លៃថ្លៃ ( អាយី!!អីក៏គម្រិះម្ល៉េះ😒)

សូមរង់ចាំអានភាគបន្ត

សូមអភ័យទោសរាល់កំហុសឆ្គងណាមួយដែលមានក្នុងសាច់រឿងមួយនេះហើយក៏សូមអធ្យាស្រ័យផងក្នុងការប្រើរាជស័ព្ទមិនបានល្អព្រោះតែអ្នកសរសេរម្នាក់នេះមិនពូកែប្រើពាក្យរាជស័ព្ទទេ( ̄ヘ ̄;)

សរសេរដោយ:យូរី

សុំទោសណាសាណព្វចិត្ត លើកនេះផុសរាងយឺតតិច(noយឺតខ្លាំង😖)ដោយសារតែមីនឡាវល់មើលមេរៀនត្រៀមប៉ាលងហើយអាទិត្យនេះអត់មានភាគតទេព្រោះខ្មីនត្រូវប្រលង ចាំពេលប្រលងរួចខ្មីននឹងផុងភាគតឲ្យ🥺❤

?????????????????????????,???????????????????????Where stories live. Discover now