抖阴社区

?????23 : ????????????????????

Start from the beginning
                                    

«អ្នកណាអីក៏ថ្លើមធំម្ល៉េះហ៊ានចាប់បងយកទៅប្រាប់ខ្ញុំមកថាអាម្នាក់នោះជាអ្នកណាពេលខ្ញុំចេញពីព្រៃនេះបានខ្ញុំនឹងសម្លាប់គេបញ្ចេញកំហឹងជំនួសបង»យីហ្វៃនិយាយឡើងដោយមិនដឹងថាអ្នកដែលគេចង់សម្លាប់នោះឈរនៅពីមុខគេឡើយ

«ហឹស!!»ហ្វឹងអ៊ីប្រឹងទប់សំឡេងសើចកុំឲ្យជីនឈិនខឹងតែគេមិនអាចទប់ជាប់ក៏បន្លឺសំឡេងបន្តិចចេញមក

«យូហ្វៃ បងថាឯងមិនបាច់ទៅរកគេទេព្រោះថាគេឈរទល់មុខឯងនេះហើយ»ហ្វឹងអ៊ីនិយាយ

«ហាស. .ថាម៉េច!!គេនេះឬ??!»យូហ្វៃនិយាយចង្អុលទៅជីនឈិនដោយមិនចង់ជឿ

«ត្រូវហើយ»ជីនឈិនតបជាមួយកែវភ្នែកពិឃាត តើនាយគិតថាធ្វើបែបនេះហើយយូហ្វៃនឹងខ្លាចមែនទេច្រឡំធំហើយគេមានតែសម្លក់តបទៅកាន់គេវិញថែមទេ

«អីយ៉ាបានហើយៗឈប់សម្លក់គ្នាទៅពួកយើងជាតែដើរទៅមុខបន្តវិញល្អជាង. .អាក!!អូយឈឺណាស់»ហ្វឹងអ៊ីនិយាយបណ្ដើរដើរទៅមុខបណ្ដើរប៉ុន្តែចៃដន្យអីមានពស់មួយកំពុងវាក្បែរនោះបានហក់មកចឹកកជើងហ្វឹងអ៊ីភ្លាមៗតែម្ដងធ្វើឲ្យកម្លោះទាំងបីឈប់សម្លឹងសម្លក់គ្នាបែរជារកនាយតូចដោយយូហ្វៃជាអ្នករត់មកមុនគេ

«សិស្សច្បង តើបងមិនអីទេមែន!!វីរវរហើយ»យូហ្វៃ គ្រាន់តែក្រឡេកឃើញជើងហ្វឹងអីត្រូវពស់ចឹកភ្លាមយូហ្វៃក៏ប្រញ៉ាប់លើកហ្វឹងអ៊ីដាក់ឲ្យអង្គុយលើថ្មក្បែរនោះហើយគេក៏ចាប់ផ្ដើមបឹតពិសចេញពីកជើងរបស់ហ្វឹងអ៊ី

ចំណែកឯជីនយ៉ាវឃើញពស់វាចេញក្បែរនោះនាយក៏បាមប្រើកែវភ្នែកពិឃាតសម្លឹងមើលវារួចក៏ប្រើកូនកាំបិតបំបែកសាកសពវា ឯបុរសបិតមុខក៏បានយកថ្នាំមកបញ្ចុកឲ្យហ្វឹងអ៊ីឃាត់ពិសកុំឲ្យវាជ្រាបចូលដល់បេះដូងបាន (wowចាណែនអាសីអ៊ីហា៎មានboy take careដល់ទៅបីនាក់🥺❤)

«បានហើយអាហ្វៃនេះឯងចង់បឺតពិសចេញឬបឺតឈាមបងឲ្យប្រាកដនិង??»ហ្វឹងអ៊ីនិយាយ

«ខ្ញុំបារម្ភខ្លាចពិសជ្រាបចូលខ្លួនបង»យូហ្វៃនិយាយជាមួយទឹកមុខកំសត់ ឯបុរសពីរនាក់នោះវិញគឺថា. . .កំពុងតែជ្រេញនឹងសម្ដីរបស់យូហ្វៃជាខ្លាំង😒

«អេ!!នេះលោកធ្វើអីនឹង??!»ហ្វឹងអ៊ីកំពុងនិយាយជា មួយយូហ្វៃសុខៗបុរសបិតមុខក៏បានដើរចូលមកព្រម ទាំងលើកបីហ្វឹងអ៊ូដើរមុខបន្តដោយមិនខ្វល់ពីអ្នកកម្លោះពីរនាក់នោះសោះ

«នៅឲ្យស្ងៀមជើងឯងត្រូវពិសហើយមិនអាចធ្វើចលនាឬប្រើកម្លាំងបានឡើយនៅពេលនេះ»បុរសបិតមុខនិយាយហើយក៏បីហ្វឹងអ៊ីរហូតដល់ភូមិគ្រឹះចាស់មួយនៅទីនោះ ពួកគេទាំងបួននាក់ភ្ញាល់ផ្អើលខ្លាំងណាស់ព្រោះមានមនុស្សឈរនៅទីនោះទំនងជាឈររង់ចាំអ្នកណាម្នាក់

«ពួកលោកមកហើយឬ»គ្រាន់តែនិយាយចប់ស្រាប់តែមានមនុស្សមួយក្រុមចេញមកដូចជាចង់សម្លាប់ពួកគេហើយអ្នកដែលនិយាយនោះបានចូលមកចាប់ហ្វឹងអ៊ីចូលទៅក្នុងបាត់ទៅ

«អាក!!អូយ. .នេះលោកចាប់ខ្ញុំមកធ្វើអី??»ហ្វឹងអ៊ីសួរ

«ខានជួបគ្នាយូរហើយអាល្អិត»

«លោកគឺ. . .អា!!លោកគ្រូ!!»ហ្វឹងអ៊ីនិយាយឡើងព្រោះថាមនុស្សដែលនៅជាមួយបុរសចំណាស់ដែលកំពុងនៅចំពោះមុខគេនោះជាលោកគ្រូរបស់គេនិងហ្វឹងយាន

«ខានជួបគ្នាយូរហើយហ្វឹងអ៊ីតើឯងសុខសប្បាយទេ??»វូជីនិយាយឡើងជាមួយសម្លេងខ្សោយធ្វើឲ្យហ្វឹងអ៊ីអត់បារម្ភមិនបាន

«លោកគ្រូតើលោកគ្រូមិនអីទេមែនទេ??»ហ្វឹងអ៊ីសួរដោយក្ដីបារម្ភ

«ហឹស. .អាល្អិតឯងបារម្ភតែគ្រូរបស់ឯងទេឬ??ម្ដេចក៏មិនមើលមនុស្សជុំវិញខ្លួនឯងផង»បុរសចំណាស់និយាយ

«ហេតុអ្វីខ្ញុំត្រូវបារម្ភនោះព្រោះថាមនុស្សទាំងនោះជាមនុស្សរបស់លោកមិនអញ្ចឹង អូ!!ត្រូវហើយទីបំផុតយើងរកឯងឃើញហើយធានម៉ូហឺ»

សូមរង់ចាំអានភាគបន្ត

សូមអភ័យទោសរាល់កំហុសឆ្គងណាមួយដែលមានក្នុងសាច់រឿងមួយនេះហើយក៏សូមអធ្យាស្រ័យផងក្នុងការប្រើរាជស័ព្ទមិនបានល្អព្រោះតែអ្នកសរសេរម្នាក់នេះមិនពូកែប្រើពាក្យរាជស័ព្ទទេ( ̄ヘ ̄;)

សរសេរដោយ:យូរី

ហេសហេ ខ្មីនទើបតែងហើយ sorry (◞‸◟ㆀ) សំណព្វចិត្តដែលខ្មីននិយាយធ្វើមិនបានតែខ្មីនចង់យាយថាជួបគ្នាវិញនៅថ្ងៃទី16 វិច្ឆិកា ណាសំណព្វចិត្តទាំងអស់គ្នា Bye bye

?????????????????????????,???????????????????????Where stories live. Discover now