抖阴社区

(?????) ????? ; ????????????!

Start from the beginning
                                    

ដូចដឹងមកស្រាប់អញ្ចឹងថាកូនប្រុសទាំងពីរផាកហ្គោលដិន មានសញាតិជាម៉ាហ្វៀពេលខឹងគឺអាក្រក់កម្រិតណារ។ ដល់ពេលចូលប្រឡូកក្នុងសង្គមងងឹតចឹងទៀត ពួកនាយរឹតតែកាចសាហាវនិងមានភាពឃោរឃៅទ្វេដង។

ពិសេសហូស៊ុកជាប៉ូលិស! បែបនេះវាពិតជាមានភាពងាយស្រួលខ្លាំងណាស់សម្រាប់ការស្វែងរកទីតាំងពួកគេ។ហើយយប់មិញពួកនាយមិនបានចូលគេងអ្វីនោះទេថែមទាំងដឹងថាអាល្អិតកូនទានិងស៊ុកជីនបានលលួចចុះពីលើភ្នំពាក់កណ្ដាលយប់រំលងអាធ្រាត្រទៀតផង។

គ្រាន់តែរពេលនោះ ពួកនាយខ្ជិលទៅឃាត់ឃាំង ណាមួយសំអាងថាហូស៊ុកនៅទីនោះស្រាប់ទើបបណ្ដោយតាមចិត្តពួកគេមួយភ្លែតសិន។ ដោយរងចាំមើលថាពួកគេនិងមានផែនការអ្វីទៅដើម្បីកម្ចាត់ពួកអ្នករកស៉ីផ្លូវខុសច្បាប់។ រហូតហូស៊ុកខលប្រាប់ពីសភាពការមិនស្រួល បានពួកនាយបញ្ជាកូនចៅឱ្យទៅចាប់ពួកគេដូចដែលដឹង។

"បង.--!" រកហាស្ដីថាអោយមនុស្សធំទៅហើយ តែស្របជាមួយគ្នាដែរ សុខៗទូរស័ព្ទនាយក្រាស់ក៏រោទ៍។ ទើបយ៉ូនហ្គីដកហូតចេញពីហ៊ោប៉ៅខោចុចទទួលលើកមកផ្អឹបនឹងត្រចៀកទាំងកែវភ្នែកសំឡឹងមើលអាល្អិត កើយភ្លៅធ្វើមុខកញ្ចប់នោះដោយលួចអស់សំណើចក្នុងចិត្ត។

"និយាយមក!!" យ៉ូនហ្គី បោះសម្ដីអោយអ្នកខ្សែម្ខាងផ្ដើមនិយាយចូលមុនព្រោះដឹងច្បាស់ថានេះជាលេខមិត្ត ឯនាយរងចាំស្ដាប់។

"បត់ឡានទៅក្រុងសេអ៊ូល ហើយកុំបាច់សួរនាំហេតុផល ទោះយើងមិនប្រាប់ក៏ឯងដឹងច្បាស់" ទឺតៗ! សំឡេងគ្រល័របែបមួម៉ៅបន្លឺចេញពីខ្សែម្ខាង បញ្ចប់តែប្រយោគប្រព័ន្ធក៏បានកាត់ផ្ដាច់ដោយអ្នកខាងនោះបិទទូរស័ព្ទ។

"ហ្ហឹមម...ឯងបើកតាមទីតាំងដែលយើងបានផ្ញើរអោយនឹងទៅ!" យ៉ូនហ្គី ក្រហឹមនៅដើមក៎បន្ដិចមុនគប់ពីផែនទីបាញ់បន្ដចូលទៅកាន់ទូរស័ព្ទដៃស្វ័រឡានរួចស្រដី។ត្បិតដែលណាមជូនខលមកប្រាប់អោយបន់ឡានប្ដូរទិសដៅ ពីព្រោះអីឡានដែលយ៉ូនហ្គីកំពុងជិះគឺនៅមុខឡានដែលណាមជូនកំពុងជិះនៅក្រោយ។

"បាទទាន!"

"សម្លក់?" យ៉ូនហ្គី សួរមកកាន់ក្មេង ព្រោះឃើញដេកសំឡឹងមុខនាយមួយសន្ទុះហើយ។

??? ?!!??????????????????????!!? (?????)Where stories live. Discover now