抖阴社区

                                    

«យើងក៏មិននៅដែរ»ពួកវារត់ទៅម្ដងម្នាក់ៗរហូតអស់ធ្វើឲ្យហូស៊ុលឈរអស់សំណើច។

«ន៎ែប្រញាប់រត់ទៅណាហា៎មកវិញភ្លាមមក»ហូស៊ុកហៅបណ្ដើរសើចបណ្ដើរ។

«ហ្ហើយ!នេះម៉ោងប៉ុន្មានហើយ»ហូស៊ុកនិយាយស្របពេលលើកនាឡិការដៃតម្លៃកប់ពពកយកមកមើល។

«ចប់ហើយប៉ាមកដល់ផ្ទះបាត់ទៅហើយ!ខលទៅជីមីនសិន»ហូស៊ុកនិយាយហើយក៏ដកទូរស័ព្ទចេញពីហោបៅខលទៅជីមីន។
+In call

«ហេឡូជីមីន!»ហូស៊ុកដើរបណ្ដើរនិយាយបណ្ដើរ។
(ពេលណាទើបមកវិញហា៎?ពេលនេះលោកអ៊ុំមកដល់ផ្ទះហើយយើងទប់គាត់មិនជាប់ទេ)
«អើណាជួយពន្យាពេលបន្តិចទៅយើងទៅដល់ឥឡូវហើយ»
(ឆាប់មកឲ្យលឿនតាមដែរអាចធ្វើបានយើងមិនចង់កុហកមនុស្សចាស់ទេ)

«កុហកសរមិនបាបទេចាំទុកថាជួយមិត្តបន្តិចទៅណា»កាហូបមានកុហកសរកុហកខ្មៅទៀត។
(ឯងក៏ដឹងថាយើងមិនពូកែកុហកទេ)

«ដឹងហើយៗលោកអ្នកធម៌អារ៍យើងទៅហើយបានហើយ»ហូស៊ុករៀបចុចបិទហើយស្រាបតែជីមីននិយាយឃាត់។
(ឈប់សិនអ៊ុំស្រីក៏មកដែរពួកគាត់ចេញពីធ្វើការមកព្រមគ្នាយើងថាថ្ងៃនេះជាថ្ងៃស៊យរបស់ឯងហើយហូស៊ុក)

«ចប់ហើយប៉ុណ្ណឹងបានហើយយើងបើកឡានទៅហើយ»ហូស៊ុកដាក់ទូរស័ព្ទចុះហើយក៏ឡើងឡានរួចក៏បញ្ឆេះបើកចាកចេញទៅ។

     ភាគទី០១

ហូស៊ុកប្រញាប់បើកឡានទៅយ៉ាងលឿនដូចជាព្យុះយ៉ាងអញ្ចឹងដើម្បីកុំឲ្យត្រូវបន្ទោសទាន់។

ក្រោយពីបើអស់មួយសន្ទុះឡានម៉ាកឡាំបូគីនីពណ៌ក្រហមក៏បរលូនចូលក្នុងភូមិគ្រឹះត្រូលជុងមកឈប់នៅមុខច្រកទ្វាចូលទៅក្នុងផ្ទះ។ហូស៊ុកប្រញាប់ចេញពីឡានហើយក៏រត់ចូលទៅខាងក្នុងយ៉ាងលឿន។

«ទើបតែមកពីណាអាកូនជើងល្អ»លោកជុងសួរឡើងភ្លាមៗពេលឃើញកូនប្រុសរត់ចូលមក។

«អា៎!ប៉ានេះមកដល់យូរហើយហេស៎?ហូ!អ្នកម៉ាក់ក៏មកដែរ»ហូស៊ុកពេលអ្នកជាប៉ាសួរបែបនេះក៏ប្រញាប់ចូលទៅយកចិត្តយកថ្លើមហើយក៏និយាយបង្វែរឿងភ្លាមៗ។

«ឆ្លើយនឹងសំណួរកុំមកបង្វែររឿង»លោកជុង គាត់នៅតែដាក់គំនាបអ្នកជាកូន។

??? ??????????????????????????Where stories live. Discover now