ក្រុមហ៊ុនមីនស៊ូ
រាងក្រាស់នៅក្នុងបន្ទប់ធ្វើការកំពុងតែដើរឆ្លេឆ្លាអង្គុយនៅមិនសុខខួរក្បាលគិតឃើញតែមុខរបស់រាងតូចរកធ្វើអីក៏បាន។
«ពុទ្ធោអើញ!!ម៉េចបានជាឃើញតែមុខអាក្មេងនោះចឹង»យ៉ុនហ្គីយកដៃខ្ទប់ក្បាលខ្លួនឯងហើយក៏ដើរទៅសម្លឹកមើលទេសភាពទៅក្រុងតូរ៉ុនតូទាំងអារម្មណ៍មិននៅក្នុងខ្លួន។
រាងក្រាស់ដើររ៉េរ៉ចុះឡើងៗពេញបន្ទប់តែម្ដងការងារនៅឡើងពេញតុតែនាយមិនខ្ចីចាប់កាន់ព្រោះថាគ្មានអារម្មណ៍នោះទេ។
តុតុ!!
សម្លេងគោះទ្វារបន្ទប់ការិយាល័យបានបន្លឺឡើងរាងក្រាស់ក៏ស្រែកសួរទាំងមួរម៉ៅតែម្ដង។
«អ្នកណា?»នាយស្រែកឡើងអស់ទាំងសម្លេងតែម្ដង។
«គឺខ្ញុំដេវីតចៅហ្វាយគឺថានាយនាំអ្នកប្រុសតូចមកចួប»ដេវីតនិយាយពីមាត់ទ្វារមកទាំងញ័រអស់ទាំងប្រាណតែម្ដង។
«អ៊ឹម!ឲ្យគេចូលមក»រាងក្រាស់គ្រាន់តែឮថារាងតូចមករកដល់ក្រុមហ៊ុនក៏ប្រញាប់រៀបរឹកធ្វើឲ្យទៅជាធម្មតា។
រាងតូចដើរចូលមកទាំងអ៊ឹមអៀនមិនហ៊ានសម្លឹកមុខរបស់រាងក្រាស់ចំឡើយនៅក្នុងដៃក៏មានកាន់ប្រអប់បាយមកជាមួយផងដែរ។
«មានការអី?»នាយសួរទាំងទឹកមុខរៀបស្មើរ។
«គឺ!គឺខ្ញុំយកបាយឲ្យលោក»រាងតូចនិយាយទាំងលើកប្រអប់បាយឲ្យរាងក្រាស់មើល។
«អ្នកណាប្រើឲ្យយកមកឲ្យ?»នាយសួរទាំងងើបដើរទៅរករាងតូច។
«អើ!!គឺខ្ញុំចង់យកមកឲ្យដោយខ្លួនឯង»រាងតូចឆ្លើយទាំងឱនមុខចុះ។
«យើងញ៉ាំរួចហើយយករបស់ឯងទៅវិញទៅ»នាយបែបមុខចេញព្រោះមិនចង់ឃើញមុខគួរឲ្យអាណិតរបស់រាងតូចពេលត្រូវនាយបដិសេធមិនទទួលចំណែកឯនាយខ្លួនឯងក៏មិនទាន់បានញ៉ាំអីសោះ។
«បាទចឹងខ្ញុំទៅវិញហើយ»រាងតូចនិយាយទាំងឱនមុខចុះរៀបនឹងដើរចេញទៅហើយក៏ស្រាប់តែរាងក្រាស់និយាយឃាត់។
«ឈប់សិន!»យ៉ុនហ្គី
«បាទ?»រាងតូចគ្រាន់តែឮគេឃាត់ក៏ប្រញាប់ងាកមកយ៉ាងលឿនព្រោះគិតថាគេទទួលទឹកចិត្តរបស់ខ្លួន។

YOU ARE READING
??? ??????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????