«ហ្ហើយ!ឯងប្រឹងព្រុសដល់ណាយ៉ាងនៅទីនេះក៏សុទ្ធតែជាកូនឆ្កែដែលឯងចិញ្ចឹមឯងនិយាយបែបណាពួកវាក៏អឺអើរតាមឯងទាំងអស់នឹង»នេះហើយជាសត្រូវធំបំផុតរបស់ថេយ៉ុងគេគឺ...
+មីន យ៉ុនហ្គី អាយុ ៣២ឆ្នាំ ម្នាក់ក៏សង្ហាសរៗមុខមាត់ឃោឃៅចូលចិត្តប្រកួតប្រជែងគេក៏ជាម៉ាហ្វៀម្នាក់ដែរបង្កើតក្រុមហ៊ុនបាំងមុខដូចគ្នាអាវុធនាំចេញនាំចូលមិនដែលដាច់បើនិយាយពីរឿងស្រីដូចដែលឃើញគេចូលចិត្តប្រកួតប្រជែងរបស់ដែលស្រួលយកគេមិនខ្ចីយកទេស្រីៗដែលប្រាថ្នាគេមានច្រើនណាស់គេមិនខ្ចីយកភ្នែកមើលឡើយសុខចិត្តមកដណ្ដើមគ្នាជាមួយថេយ៉ុងទៅវិញ។យ៉ុនហ្គីក៏ជាមនុស្សឃោឃៅដែរដៃឆៅមាត់ក៏ឆៅឃើញអ្វីក៏ថានឹងពាក្យសម្ដីគេបានស្ដាប់ហើយដូចជាឡាមឆូតចំបេះដូងចឹងឈឺជាគ្រាប់កាំភ្លើងបាញ់ចូលសាច់ទៅទៀត។
«តែទោះជាយ៉ាងណាយើងអាចចិញ្ចឹមឆ្កែឲ្យស្ដាប់បង្គាប់បានតែឯងវិញឆ្កែតែមួយក្បាលសោះប្រដៅមិនឲ្យក្បត់មិនបានផងទៅនិយាយស្អីទៅ...»ថេយ៉ុង និយាយបណ្ដើរធ្វើដៃជាសញ្ញាបណ្ដើរបញ្ជារឲ្យកូនចៅខ្លួនចាប់ជំនិតរបស់យ៉ុនហ្គីមក។
«អាហ្វុង!?»យ៉ុនហ្គីហៅឈ្មោះអ្នកជាកូនចៅតិចៗមិននឹកស្មានសោះថាកូនចៅជំនិតគេហ៊ានលួចក្បត់គេបែបនេះ។
«ចៅហ្វាយកុំស្ដាប់គេអីចៅហ្វាយគេចោទប្រកាន់ខ្ញុំទេ»អាហ្វុងស្រែកឡើងដើម្បីធ្វើឲ្យយ៉ុនហ្គីទុកចិត្តខ្លួន។
«កុំមកចោទយើងវ៉ើយ!ឯងក៏ដឹងដែរថាយើងជាមនុស្សបែបណា!យ៉ុនហ្គីយើងស្រណោះឯងណាស់ដឹងឬអត់វាយករូបមន្តផលិតគ្រាប់បែកយកមកលក់ឲ្យយើងតែយើងមិនមែនជាមនុស្សលេងផ្លូវកាត់ទេយើងចូលចិត្តតស៊ូបែបចំពោះមុខ»ថេយ៉ុង និយាយហើយក៏បោះសាមីឯកសាទៅឲ្យយ៉ុនហ្គីគេមិនបានបើកមើលវានោះទេ។
«ខេ!ប្រលែងអាហ្វុងទៅ»ថេយ៉ុងក៏បន្តប្រាប់ឲ្យខេវីនប្រលែងអាហ្វុងឲ្យទៅយ៉ុនហ្គី។
«ចៅហ្វាយកុំជឿវាអីចៅហ្វាយ»អាហ្វុងដើរទៅរកយ៉ុនហ្គីបណ្ដើរនិយាយអង្វរគេបណ្ដើរ។
«...»យ៉ុនហ្គីមិនមាត់ទេគេបានសម្លឹងទៅមើលអាហ្វុងដោយកែវភ្នែកកំណាចហើយក៏យើងអាណ្ដាតទល់នឹងថ្ពាល់ហើយក៏ងើយក្បាលឡើងលើរួចក៏សើចឡើងបែបសម្លេងស្មានមិនត្រូវ។

YOU ARE READING
??? ??????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
???????
Start from the beginning