抖阴社区

                                    

ថេយ៉ុងចុះមកដល់តុអាហារក៏ដាក់រាងតូចឲ្យអង្គុយលើកៅអីហើយគេក៏អង្គុយនៅកៅអីជិតរាងតូចនោះអៃសាដែលអង្គុយនៅទីនោះក៏មានអារម្មណ៍ថាឆ្ងល់យ៉ាងខ្លាំង។

«លោកម្ចាស់!យប់មិញលោកម្ចាស់ហៅខ្ញុំមានការអីមែនទេ?»អៃសាសួរឡើងព្រោះថាយប់មិញថេយ៉ុងបញ្ជាឲ្យហៅរកនាងតែពេលនាងទៅដល់គេក៏គេងលក់។

«គ្មានអីទេយើងគ្រាន់តែហៅរកធម្មតាប៉ុណ្ណោះ»ថេយ៉ុងនិយាយទាំងសម្លេងរៀបស្មើរ។

«ចា៎ស!»នាងតបទៅវិញទាំងញញឹមហើយក៏ឲ្យចុងភៅរៀបចំអាហារសម្រាប់ពួកគេទាំងបីនាក់។

«ឯណាជីមីន!?»ថេយ៉ុងសួរឡើងព្រោះតាំងតែពីឡេចុះមកគេមិនបានឃើញជីមីននោះទេ។

«គឺ...លោកម្ចាស់!»ស្ទេវីនរៀបនឹងនិយាយទៅហើយស្រាប់តែអៃសានិយាយកាត់។

«អ្នកប្រុសតូចជីមីនទៅសាលាបាត់ហើយ»អៃសា

«ហេតុអីឯងមិនជូនជីមីនទៅស្ទេវីន?»នាយចងចិញ្ចើមឡើងបែបកំណាចស្ទេវីនមានតួរនាទីជូនជីមីននឹងហូស៊ុកទៅសាលាតែនេះគេមិនបានជូនជីមីនទេគេចង់គេចពីការងារមែនទេ?

«គឺថា...លោកម្ចាសខ្ញុំឲ្យស្ទេវីននៅជួយការងារខ្ញុំទើបប្រើឲ្យអ្នកបើកឡានជូនអ្នប្រុសតូចជីមីនទៅជំនួសមួយថ្ងៃ»នាងព្យាយាមនិយាយដោះសារឲ្យស្ទេវីនក៏មិនយល់ថាហេតុអីនាងមិនប្រាប់ការពិតដល់ថេយ៉ុងដែរ។

«លើកនេះយើងលើកលែងឲ្យតែបើសិនជាហ៊ានបណ្ដោយឲ្យក្មួយយើងទៅណាមកណាដោយគ្មានអ្នកការពាទៀតឯងមានរឿងមិនខាន»ថេយ៉ុង និយាយទាំងសម្លឹងទៅមើលមុខស្ទេវីនមិនដាក់ភ្នែកនោះទេ។

ស្ទេវីនក៏មិនហ៊ានតបអ្វីក្រៅតែពីឱនគំនាបតែកម្រើកនាយមិនហ៊ានគម្រើលផងនេះគ្រាន់តែមិនបានជូនទៅត្រូវគម្រាមប៉ុណ្ណឹងចុះទម្រាំតែដឹងថាគេធ្វើឲ្យជីមីនបាត់ខ្លួនទៀតច្បាស់ណាស់ជីវិតគេប្រាកដជាលែងបានឃើញបន្លឺថ្ងៃហើយ។

«លោកពូ!បានហើយកុំកាចដាក់ពួកគាត់ពេកអីណាយ៉ាងណាមួយឆ្នាំជាងមកនេះពួកគាត់ក៏ហត់ដោយសារតែពួកខ្ញុំច្រើនមកហើយ»ហូស៊ុកនិយាយទាំងអង្រួនដៃថេយ៉ុងតិចៗ។

??? ??????????????????????????Where stories live. Discover now