抖阴社区

                                    

«កុំភ័យអីៗមនុស្សដូចជាពូមិនងាយនឹងជាប់គុកងាយៗទេ»ថេយ៉ុងតបទោរឆងតូចវិញទាំងញញឹមតិចៗ។

«បាទ!លោកពូមីននី~~»ហូស៊ុក

«កុំបារម្ភអីពូនឹងតាមរកមីននីឲ្យឃើញទោះបីជាជីកភ្នំពុះសមុទ្របង្វិលទាំងប្រទេសកាណាដាទៀតក៏ពូត្រូវតែរកគេឲ្យឃើញដែរ។

«អរគុណណាស់លោកពូ»រាងតូចល្អិតក៏ហក់ទៅឱបអ្នកជាពូម្ដងទៀតមិនខ្វល់ថាមានអៃសានៅក្នុងនេះដែលឬទេ។

«អាហ៉ឹម!»អៃសានាងក្រហុឹមបន្តិចទើបពួកគេទាំងពីរនាក់ចាប់អារម្មណ៍ថាមានអៃសានៅក្នុងនេះដែរ។

«បងស្រី!?»ហូស៊ុក សម្លឹកមើលទៅកាន់អៃសាទាំងភ្ញាក់ផ្អើល។

«លោកម្ចាស់ស្ទេវីនចាំនៅខាងក្រោម»នាងងាកទៅញញឹមដាក់ហូស៊ុកហើយក៏ងាកមកនិយាយជាមួយនឹងថេយ៉ុងវិញ។

«ដឹងហើយមែនទេថាជីមីនៅឯណា?»នាយសួរឡើង។

«ចា៎សលោកម្ចាស់គឺថាគេបានវីដេអូពីកាំមេរ៉ាមុខសាលាមក»អៃសា

«ហុឹម!បន្តិចទៀតយើងចុះទៅនាងទៅមុនចុះ»ថេយ៉ុងតបទៅទាំងមុខស្មើរ។

«ចា៎ស!»នាងឆ្លើយហើយក៏ដើរចេញទៅ។

«លោកពូ!រកឃើញមីននីហើយមែនទេ?លោកពូខ្ញុំសុំទៅទទួលមីននីផងបានទេ?»រាងតូចាប់ដៃរាងក្រាស់អង្រួនតិចៗទាំងញញឹមទាំងទឹកភ្នែកនៅមិនទាន់ជ្រះពីថ្ពាល់។

«មិនបានទេក្មួយនៅទីនេះហើយណាមិនបាច់ទៅតាមពូទេទុលឲ្យពីជាអ្នកទៅទទួលមីននីដោយខ្លួនឯងក្មួយចាំទទួលមីននីនៅទីនេះហើយណា»មិនមែនគេមិនចង់ឲ្យទៅទេតែគេខ្លាចថារាងតូចនឹងទៅឃើញហេតុការណ៍អាក្រក់ៗខ្លាចថារាងតូចឃើញគេសម្លាប់មនុស្សទើបគេមិនចង់ឲ្យទៅ។

«តែលោកពូ...»រាងតូចហៅរាងក្រាស់បង្ហូសសម្លេងតិចៗហើយធ្វើមុខបែបអង្វរកទៅកាន់រាងក្រាស់តែគ្មានបានផលឡើយ។

«អត់ទេក្មេងល្អនៅផ្ទះនឹងហើយចាំទទួលមីននីមកវិញនៅទីនេះហើយ»នាយក៏អាណិតដែរតែនាយក៏ត្រូវតែកាត់ចិត្តមិនឲ្យទៅទេ។

«បាទចឹងក៏បាន!តែលោកពូត្រូវតែសន្យាជាមួយខ្ញុំថានឹងនាំមីននីមកផ្ទះវិញឲ្យបានណា»ហូស៊ុកលើកដៃឡើងដើម្បីឲ្យលោកពូថ្ពួកកូនដៃជាមួយខ្លួនធ្វើជាកិច្ចសន្យា។

??? ??????????????????????????Where stories live. Discover now