«បាទ!ពូសន្យា»ថេយ៉ុងក៏លើកកូនដៃថ្ពួកជាមួយនឹងកូនដៃរាងតូចហើយថែមទាំងអង្អែលកក្បាលរាងតូចតិចៗផងដែរ។
«ពូទៅសិនហើយណា»រាងក្រាស់ងើបឡើងពេញកម្ពស់ហើយក៏ដើរចេញទៅដោយទុកឲ្យរាងតូចសម្រាកនៅក្នុងបន្ទប់។
រាងតូចហូស៊ុកបានត្រឹមតែសម្លឹកមើលផែនខ្នងរបស់រាងក្រាស់ទាំងមិនអស់ចិត្តហើយក៏កើតក្ដីឆ្ងល់ក្នុងចិត្តដែរតែមិននិយាយចេញមក។
រាងក្រាស់ចុះមកដល់ខាងក្រោយក៏ប្ដូរអត្តចរិកភ្លាមៗពីលោកពូដ៏សែនល្អស្លូតបូតទៅជាខ្លាកំណាចម៉ាហ្វៀសាតានមុខងាប់គ្រាន់តែឮឈ្មោះក៏ខ្លាចរអាទៅវិញ។
«អ្នកណាជាអ្នកចាំក្មួយយើងទៅ?»នាយចុះមកមិននិយាយច្រើនទេក៏សួរនាំសាច់ការតែម្ដង។
«គឺអៃស្ទេនកូនចៅរបស់លោកយ៉ុនហ្គី»ស្ទេវីន ប្រាប់ទាំងឱនគំនាបបន្តិច។
«នេះអាចង្រៃនេះវាមកពីចិនវិញហើយហេស៎?»អាចង្រៃដែលថេយ៉ុងសម្ដៅទៅដល់នោះគឺជាយ៉ុនហ្គីនេះឯង។
«គាត់មកកាលពីពីរថ្ងៃមុនលោកម្ចាស់»ខេវីន
«ឈ្លាតឱកាសយើងភ្លេចខ្លួនក៏ធ្វើជាឆ្កែលបខាំយើងបែបនេះហេស៎?ចឹងក៏ចាំទទួលផលដែលឯងបានធ្វើទៅ»ថេយ៉ុងរៀបចំខ្លួនជាស្រេចសម្រាប់តតាំងជាមួយនឹងយ៉ុនហ្គីតែម្ដង។
«អៃសា!»គ្រាន់តែហៅឈ្មោះអៃសានាងក៏យកអាធំមកឲ្យនាយពាក់ព្រមទាំងស្រោមដៃស្បែកពណ៌ខ្មៅមួយគូរផងដែរ។
«នាងមើលថែក្មួយយើងឲ្យល្អហើយហាមកុំមានរឿងទៀតឲ្យសោះមិនចឹងកុំថាយើងមិនបានប្រាប់»នាយពាក់ស្រោមដៃបណ្ដើរនិយាយប្រាប់អៃសាបណ្ដើរ។
«ចា៎សលោកម្ចាស់»អៃសាតបទាំងឱនគំនាបបន្តិច។
ពេលនិយាយចប់ហើយថេយ៉ុងក៏ដើរទៅឡើងឡានមួយស្ទុះឡានខ្មៅជាច្រើនគ្រឿងក៏លូនចេញពីភូមិគ្រឹះម៉ាហ្វៀកំណាចគីម ថេយ៉ុង បើកឆ្ពោះសម្ដៅទៅកាន់ឯជាក្រុងទៅជម្រះបញ្ជីចាស់ជាមួយនឹងសត្រូវចាស់ផងដែរ។
ក្រឡេកមកមើលជីមីនឯណេះវិញក៏ធ្វើការគ្មានទំនេរទេរាងកាយក៏ស្លេកស្លាំងគ្មានទាំងកម្លាំងគ្មានទាំងអាហារនៅក្នុងខ្លួនតាំងពីយប់មកដល់ពេលនេះគេនៅមិនទាន់បានបាយឬក៏ទឹកចូលក្រពះនោះទេហើយត្រូវគេធ្វើបាបទាំងយប់ទាំងថ្ងៃថែមទៀតផង។

YOU ARE READING
??? ??????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
???????
Start from the beginning