抖阴社区

                                    

អ៊ុំគរគាត់ឃើញជីមីនដូចជាមិនស្រួលខ្លួនក៏ប្រាប់ឲ្យជីមីនទៅសម្រាកតែគេមិនព្រមទៅឡើយ។

«មិនអីទេអ៊ុំខ្ញុំធ្វើឲ្យឆាប់រួចនឹងអាលបានសម្រាកតែម្ដង»នាយតូវក៏ប្រាប់ទៅអ៊ុំគរវិញទាំងសម្លេងខ្សាវៗ។

អ៊ុំគរគាត់ក៏ប្រាប់ជាកាយវិការបន្តទៅទៀតថា"ជិតដល់ពេលដែរយ៉ុនហ្គីមកផ្ទះហើយត្រូវឲ្យជីមីនទៅត្រៀមអាហារទុកឲ្យបានរួចរាល់បើមិនមែនជីមីនជាអ្នករៀបទុកឲ្យគឺច្បាស់ជាបែកផ្ទះមិនខាន"

«បាទខ្ញុំដឹងហើយ!អ៊ុំគេចូលចិត្តម្ហូបអី?ខ្ញុំចង់សម្ដៅថាម្ហូបរបៀបណាស្រួលខ្ញុំធ្វើឲ្យត្រូវ»ពួកគេទាំងពីរដើរបណ្ដើរនិយាយគ្នាបណ្ដើរ។គ្រប់គ្នាប្រាកដជាឆ្ងល់ហើយមែនទេថាហេតុអីបានជីមីនឆាប់យល់ភាសាគរមកគេបានរៀនមកខ្លះៗធ្លាប់មើលVideoកាយវិការមកទើបឆាប់យល់បែបនេះ។

អ៊ុំគរគាត់ក៏មិនអាចរៀបរាប់មុខម្ហូបឲ្យជីមីនជាកាយវិការបានដែលព្រោះអាចនឹងមិនយល់ថ្ងៃដំបូងចឹងគឺមានតែគាត់សរសេរឲ្យជីមីនមើលហើយក៏បង្រៀនជីមីនធ្វើម្ហូបដែលរាងក្រាស់ចូលចិត្តប៉ុណ្ណឹងឯង។

ពួកគេទាំងពីរក៏ធ្វើម្ហូបអាហារសម្រាប់យ៉ុនហ្គីរៀបចំទុកដាក់រួចរាល់នាយក៏មកដល់ល្មម។

«ម៉េចបានមិនចេញទៅទទួលយើង?»នាយដើរចូលមកដល់ក្នុងផ្ទះហើយក៏ស្រែកស្ដីឲ្យជីមីនតែម្ដង។

«គឺ!!លោកប្រាប់មិនឲ្យចាំទទួលហើយណាមួយខ្ញុំក៏ជាប់រៀបចំអាហារឲ្យលោកមិនដឹងថាលោកមកពេលណាទេទើបមិនបានទទួលបើប្រាប់មុនខ្ញុំក៏នឹងទៅទទួលដល់ឡានមិនខាន»ជីមីន និយាយបែបមែនហើយក៏បែបឌឺដងទៅឲ្យយ៉ុនហ្គីវិញផងដែរ។

«សម្ដីបានណាស់ន៎យ៉ាងម៉េចចង់ត្រូវទៀតមែនទេ?»នាយសួរឡើងទាំងសម្លឹងមើលមុខរាងតូចមិនដាក់ភ្នែក។

«អត់ទេខ្ញុំគ្រាន់តែចង់ឲ្យលោកប្រាប់មុនទេមិនបានតមាត់ទេ»ជីមីមនិយាយទាំងឱនមុខចុះ។

«បានហើយថ្ងៃនេះយើងមិនចង់ប្រកែកជាមួយក្មេងដូចឯងទេរៀបចំបាយមក»នាយដាក់គូថអង្គុយចុះទាំងមុខមើលមិនយល់។

អ៊ុំគរគាត់ធ្វើសញ្ញាឲ្យជីមីនទៅរៀបចំតាមដែលគាត់ប្រាប់ចំណងចំណូលចិត្តគេបែបណាជីមីនត្រូវដឹងទាំងអស់។

ពេលរៀបចំរួចហើយជីមីនក៏ដើតថយមកក្រោយវិញចាំមើលថែយ៉ុនហ្គីរឿងថែមបាយថែមម្ហូប។

«ចៅហ្វាយ!»អៃស្ទេនដើរចូលមកភ្លាមៗព្រមទាំងមានយួរអុីវ៉ាន់សំពេងសំពោងមកជាមួយផងដែរ។

«ពេលនេះទើបតែមក»នាយនិយាយស្របពេលដែលមាត់កំពុងតែញ៉ាំអាហារ។

«គឺចៅហ្វាយឲ្យទិញច្រើនពេក»អៃស្ទេន ដាក់អុីវ៉ានចុះហើយក៏ឆ្លើយទាំងឱនមុខចុះ។

«យកទៅឲ្យអាក្មេងនុះទៅ»នាយបញ្ជារឲ្យអៃស្ទេនយកអុីវ៉ានឲ្យក្មេងនោះតែមិនដឹងថាក្មេងណា(ដឹងហីថាកូនចៅខ្លួនឯងមិនសូវឆ្លាតពូកកែតែវៃទេ🤣)។

«ក្មេងណាចៅហ្វាយ?»នាយសួរទាំងលើកចិញ្ចើមឆ្ងល់។

«ក្មេងណាដែលដេកជាមួយយើងយប់មិញ?»យ៉ុនហ្គីងាកមកសួរទាំងមុខមាំ។

«អរ៎បាទ!»អៃស្ទេនងក់ក្បាលតិចៗហើយក៏យួរអុីវ៉ាន់រាប់សិបស្បោងយកទៅឲ្យជីមីនទាំងអស់។

«នេះយកទៅ»អៃស្ទេនយកទៅហុចឲ្យរាងតូចដែលកំពុងតែឈរនៅពីក្រោយយ៉ុនហ្គីនោះ។

«នេះរបស់ខ្ញុំទាំងអស់នេះហេស៎?»រាងតូចសួរទាំងភ្ញាក់ផ្អើល។

«យើងទិញមកឲ្យព្រោះខ្លាចឯងដើរស្រាតខ្លួនឯងមានតែយើងម្នាក់ប៉ុណ្ណោះដែលមានសិទ្ធិមើលខ្លួនឯងគ្រប់យ៉ាងជារបស់ឯងគឺយើងជាអ្នកគ្រប់គ្រងហើយរបស់ទាំងអស់នេះមិនមែនទិញមកឲ្យឯងទទេរៗនោះទេគឺត្រូវតែមានរបស់ដោះដូរ»នាយងាកទៅនិយាយជាមួយរាងតូចដោយទាំងមុខរៀបស្មើ។

«ដោះដូរ?»រាងតូចលើកចិញ្ចើមឆ្ងល់ជាខ្លាំងមិនដឹងថាទិញមកឲ្យយកសំណងចឹងទិញមកឲ្យធ្វើអី។

រីករាយក្នុងការអាន💜🙏🏻

??? ??????????????????????????Where stories live. Discover now