抖阴社区

                                    

     យើងងាគមកមើលខាងនេះវិញម្ដងនាយតូចរូបស្រស់ដងខ្លួនស្រឡូនស្អាតគ្របដោយសម្លៀកបំពាក់ថ្លៃកប់ពពកកំពុងតែធ្វើមុខស្អុយដកដង្ហើមធំមិនចេះតឹចដងភ្នែកសម្លឹងមើលទៅកាន់អគាខ្ពស់ទាំងមិនដាច់អាល័យពីស្រុកកំណើត។
     « នេះយើងពិតជាត្រូវទៅពិតមែនហេស? »នាយតូចគីម ថេយ៉ុងនិយាយឡើងតឹចៗស្ដាប់លឺតែម្នាក់ឯង ពេលនេះគេកំពុងតែធ្វើដំណើរទៅកាន់ព្រលានយន្តហោះដើម្បីទៅរៀនបន្តនៅប្រទេសសហរដ្ឋអាមេរិកតាមអ្វីដែលប៉ារបស់គេចង់បានទាំងចិត្តមិនចង់។
     « អាយយ...»កំពុងតែធ្លាក់ក្នុងអន្លង់គិតឡានស្រាប់តែបែចង្កូតទៅម្ខាងភ្លាមៗធ្វើអោយថេយ៉ុងត្រូវដួលទៅម្ខាងដោយមិនបានព្រៀងទុកមុន។
     « ហេតុអ្វីក៏បើកឡានបែបនេះ?បើយើងកើតអ្វីទៅគិតយ៉ាងម៉េច? »សម្ដីបញ្ជាក់ពីភាពឆ្នាស់ឆ្នើមយ៉ាងច្បាស់ចេញពីបបូរមាត់គូរអោយទាក់ទាញ មិនអោយគេខឹងយ៉ាងម៉េចបើបើកឡានវេរមិនដឹងអីបែបនេះ?មុននេះបើគេស្រាប់តែបោកក្បាលនិងទ្វាទៅធ្វើយ៉ាងម៉េច?គិតហើយពិតជាមួម៉ៅខ្លាំងណាស់។
     « សុំទោសផងអ្នកប្រុសតូចមុននេះមានម៉ូតូចូលមកកាត់ផ្លូវភ្លាមៗ »អ្នកបើកឡានពោលពាក្យសុំទោសយ៉ាងលឿនពេលដែលដឹងថាកំពុងតែធ្វើអោយអ្នកប្រុសតូចរបស់ខ្លួនខ្នើសចិត្ត។
      « ជិះម៉ូតូប្រញ៉ាប់ទៅស្លាប់ឯណា? »នាយតូចសម្លក់ទៅកាន់ម៉ូតូដែលបើកហួសឡានគេបន្តឹចទាំងគុំគួនកុំអោយជួបម្ដងទៀតណាគេនិងជាន់អោយរាបនិងដីតែម្ដង ខូចអារម្មណ៍អស់។
     ពេលមកដល់ព្រលានយន្តហោះថេយ៉ុងក៏ត្រូវដើចូលទៅខាងក្នុងទាំងចិត្តមិនចង់បន្តឹចទៀតក៏ដល់ម៉ោងហើយ តើគេគូរធ្វើបែបណាទៅ?ចង់ខលទៅនិយាយជាមួយប៉ាគេម្ដងទៀតក៏មិនបានព្រោះតែគាត់ត្រូវមានប្រជុំធំ ចង់ទៅណាក៏មិនបានអង្គរក្សតាមគេស្អឹតតែម្ដងចំណែកវ៉ាលីក៏ត្រូវពួកគេកាន់ជាប់ថែមទៀត។ ពេលដែលគេប្រកាលថា15នាទីទៀតនិងត្រូវហោះហើធ្វើអោយគេកាន់តែមិនស្រណុកចិត្តមិនដឹងគូរប្រើវិធីណាទេ មានតែ...
     « អ្នកប្រុសចង់ទៅណា? »បុរសឈុតខ្មៅម្នាក់ប្រញ៉ាប់សួរឡើងពេលដែលឃើញអ្នកប្រុសរបស់ខ្លួនងើបឈរបម្រុងនិងដើចេញ។
     « យើងទៅបន្ទប់ទឹក យ៉ាងម៉េចទៅបន្ទប់ទឹកក៏មិនបានមែនទេ? »ថេយ៉ុងបញ្ចេញទឹកមុខកាចៗមើលទៅកាន់ក្រុងអង្គរក្សមុននិងដើតម្រង់ទៅផ្លូវបន្ទប់ទឹក ពេលនេះរំដោះខ្លួនបានមួយជំហ៊ានគូរតែរកវិធីចាកចេញពីទីនេះអោយបានលឿនបំផុត។
     « សំណាងនៅខាងឯងហើយ »នាយតូចញញិមឡើងពេលដែលកែវភ្នែករេទៅប៉ះនិងសម្លៀកបំពាក់របស់បុគ្គលិកអនាម័យ មិនចាំយូរនាយតូចក៏យកសម្លៀកបំពាក់មួយឈុតនោះទៅផ្លាស់នៅបន្ទប់ទឹក។ គេមិនខ្វល់នោះទេថាវាជារបស់អ្នកណាតែពេលនេះគេសុំហើយទុកថាជួយគេយកបុណ្យទៅចុះ គេពិតជាមិនចង់ទៅរៀនបន្តនៅក្រៅប្រទេសមែនគេទើបតែមកបានមួយសប្ដាហ៍ប៉ុណ្ណោះចង់អោយគេទៅវិញហើយមែនទេ?Say Noហើយគេចង់នៅដើលេងអោយអស់ចិត្តសឹន។
     រយៈពេល10នាទីបានកន្លងផុតទៅហើយនៅតែមិនឃើញអ្នកប្រុសតូចរបស់ពួកគេត្រឡប់មកទៀតទើបពួកគេសម្រុកទៅមើលដល់បន្ទប់ទឹក ប៉ុន្តែពួកគេយឺតមួយជំហ៊ានទៅហើយនៅក្នុងបន្ទប់ទឹកគ្មានឃើញស្រមោលថេយ៉ុងនោះទេ។
     « អ្នកប្រុសបាត់ខ្លួនហើយ »
     « ត្រូវទាក់ទងទៅលោកប្រធានាធិបតីអោយបានលឿនបំផុត »ក្រុមអង្គរក្សនាំគ្នាជ្រួលច្របល់ពេញព្រលានយន្តហោះផ្អើលគេផ្អើលឯងពេញនិង ប៉ុន្តែពួកគេមិនខ្វល់ទេសំខាន់ពេលនេះត្រូវរកអ្នកប្រុសរបស់គេអោយឃើញនិងត្រូវទាក់ទងទៅលោកប្រធានាធិបតីអោយបានលឿនបំផុត។
     _____
     « ថាយ៉ាងម៉េចថេយ៉ុងបាត់ខ្លួនពីព្រលានយន្តហោះ »លោកប្រធានាធិបតីស្រែកឡើងខ្លាំងៗទាំងជ្រួលច្របល់ពេលទទូលបានដំណឹងនេះ កូនប្រុសរបស់គាត់ខ្លួនតូចតែមួយម៉េចក៏មើលមិនបាន ពិតជាអត់បានការមែន។
     « ធ្វើយ៉ាងម៉េចទៅទាន »អ្នកជាជំនិតចូលមកសួរយោបល់បន្ថែម ម្ដងនេះមិនមែនជារឿងតូចទេអ្នកប្រុសតូចគេកំពុងតែបង្កររឿងទៀតហើយ។
     « បន្ថែមកម្លាំង ធ្វើយ៉ាងណារកកូនយើងអោយឃើញ »សម្ដីមុតមុាំចេញពីមាត់របស់លោកប្រធានាធិបតីប្រចាំប្រទេសកូរ៉េខាងត្បូង យ៉ាងណាក៏ដោយគាត់មិនអាចបណ្ដោយអោយកូនរបស់គាត់ទៅណាបានទេ គាត់ដឹងបាត់ទៅហើយថាការបាត់ខ្លួននេះគឺកូនគាត់ជាអ្នកគេចខ្លួនដោយខ្លួនឯង គាត់មានកូនប្រុសតែម្នាក់កូនគាត់ចរិកបែបណាគិតថាគាត់មិនដឹងមែនទេ?
     « បាទទាន »លោកហានអោនមុខចុះបន្តឹចជាការគោរពមុននិងចាកចេញទៅធ្វើតាមបញ្ជា បើរកមិនឃើញរឿងធំមិនខានទេ។
     « កូនធ្វើអោយប៉ាឈឺក្បាលទៀតហើយថេយ៉ុង »លោកប្រធានាធិបតីលើកដៃញីក្បាលតឹចៗទាំងស្មុគស្មាញ មានកូនម្នាក់ដូចមានកូនដប់អ្នកអញ្ចឹងនិយាយមិនដែលចេះស្ដាប់ ក្បាលរឹងដូចដែកប្រាប់អោយទៅឆ្វេងក៏ទៅស្ដាំ ប្រាប់អោយទៅស្ដាំក៏ទៅឆ្វេងមិនដែលចេះស្ដាប់បង្គាប់ តែនេះបន្ទោសថេយ៉ុងក៏មិនបានដែរធ្វើម៉េចបើគេរស់នភទម្រើសតាមចិត្តតាំងពីក្មេងចង់បានអីគឺបាននិងគាត់មិនដែលហ៊ានសូម្បីសម្ដីធ្ងន់ដាក់កូនគឺមានតែអាណិតកូនដែលត្រូវបាត់បង់ម្ដាយតាំងពីកើតមក គាត់មិនដែលអោយកូនខ្វះខាតអ្វីទេទោះបីជាមើលទៅរាល់ថ្ងៃនេះកូនគាត់រាងកាចបន្តឹចមែនតែគេមិនដែលទៅធ្វើបាបអ្នកណាឡើយ។ រាល់ថ្ងៃនេះគាត់ដើតួជាប៉ាផងជាម៉ាក់ផងខ្លាចថាកូនខ្វះភាពកក់ក្ដៅហើយក៏មិនដែលគិតថាយកម៉ាក់ថ្មីអោយថេយ៉ុងដែរខ្លាចថាគេធ្វើបាបកូន គាត់ចង់អោយកូនល្អមានចំណេះដឹងជ្រៅជ្រះទើបបញ្ជួនអោយទៅរៀនប៉ុន្តែគេសុំមកលេងប្រទេសមួយសប្ដាហ៍គាត់ក៏ព្រមប៉ុន្តែមានឯណាដល់ថ្ងៃត្រូវទៅវិញរត់បាត់ស្រមោលឈឹង។


សូមរងចាំភាគបន្ត...🫶🏻💜

????????????? ??????????????? ??? ?Where stories live. Discover now