រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគបញ្ចប់លោកគីម យ៉ុនហ្គីនិងណាមជួនរួមជាមួយនិងក្រុមកូនចៅរបស់ពួកគេបានសម្រុកចូលទៅខាងក្នុងអោយបានលឿនបំផុតតាមអ្វីដែលអាចធ្វើបានប៉ុន្តែមិនបានអោយខាងប៉ូលីសចូលមកលូកដៃនោះទេ។
ផាំងៗៗ...សម្លេងគ្រាប់កាំភ្លើងបានបន្លឺឡើងមិនដាច់សូរធ្វើអោយកូនចៅរបស់សុងហូដេកស្លាប់រេពេញដីដោយស្នាដៃក្រុមរបស់លោកគីម។
« ពួកឯងលេងល្បឹច »សុងហូសើចលែងសមពេលដែលឃើញហេតុការណ៍បែបនេះ គេគិតហើយថាជុងហ្គុកមិនហ៊ានជាមួយគេនោះទេប៉ុន្តែគ្រប់យ៉ាងមិនដូចគេគិតឡើយ។
« ឯងលេងល្បឹចដាក់យើងមុន...ជួយមិនបានទេ »គេថាសើចក្រោយទើបលឺជាង កុំគិតថាខ្លួនឯងឆ្លាតទាំងដែលខ្លួនឯងល្ងង់ លេងល្បឹចដាក់គេបានរឿងអ្វីដែលថាគេលេងល្បឹចដាក់វិញមិនបាននោះ។
« បើយើងត្រូវស្លាប់យើងនិងអូសក.ឯងទៅដូចគ្នាចន ជុងហ្គុក »សុងហូ មិនគូរណាគេរៀបអន្ទាក់ហើយដើចូលខ្លួនឯងទាល់តែសោះពេលនេះគេនៅសល់តែពីរនាក់ម្ដាយកូនចង់រត់ទៅផ្លូវណាក៏ម៨នបានដែរ តែបើគេស្លាប់គេក៏មិនព្រមអោយជុងហ្គុកបានរស់ដែរ។
« ពួកឯងថោកទាបណាស់ »ផាំងង...អ្នកស្រីកាងនិយាយចប់ភ្លាមគ្រាប់កាំភ្លើងហោះមកទម្លុះទ្រូងខាងឆ្វេងរបស់គាត់ភ្លាមៗដោយស្នាដៃរបស់លោកគីមធ្វើអោយអ្នកស្រីកាងដួលព្រួសទៅលើដី នៅមានមុខថាគេថោកទាបថែមទៀតទាំងដែលខ្លួនឯងទៅវិញទេដែលថោកទាបនោះ។
« ម៉ាក់...»សុងហូប្រញ៉ាប់ចូលទៅលើកអ្នកជាម៉ាក់ឡើងតែមើលទៅគាត់ដូចជាចាប់ផ្ដើមខ្សោយទៅហើយ។
« ឯង...»សុងហូដាក់អោយម៉ាក់របស់គេនៅម្ខាងមុននិងរត់ចូលទៅដូចជាកំពុងតែចង់វាយជុងហ្គុក មនុស្សខឹងធ្វើអ្វីមិនចេះគិតនោះទេពេលចូលទៅដល់គឺមានតែគេទេដែលត្រូវជុងហ្គុកវាយរាបនិងដីនោះ។
« យ៉ាងម៉េចដែរមិនខ្លាំងទៀតទៅ? »ណាមជួនលើកសុងហូឡើងគ្រៀកដៃពីខាងក្រោយមិនអោយសុងហូរើបានឡើយ។ ដោយសារតែភ្លេចខ្លួននិងគិតថាអ្នកស្រីកាងបានបាត់បង់ជីវិតហើយទើបពួកគេបង្វែរខ្នងគិតថានិងចាកចេញនិងដុតឃ្លាងនេះតាមក្រោយ តែអ្នកណាទៅដឹងថាអ្នកស្រីកាងមិនទាន់ផុតដង្ហើមនោះគាត់បើស្រវ៉ាយកកាំភ្លើងបាញ់តម្រង់ទៅកាន់ជុងហ្គុកមុននិង...
ផាំង ផាំង..ផាំង...បីគ្រាប់ផ្ទួនៗចំទីសដៅសំខាន់តែគូរអោយសោកស្ដាយដែលអ្នកដែលត្រូវគ្រប់នោះមិនមែនជាជុងហ្គុកតែជាសុងហូទៅវិញនាំអោយគេដេកស្លាប់ក្នយង ថ្លុកឈាមភ្លាមដោយស្នាដៃម៉ាក់របស់គេ មុននេះដោយសារតែណាមជួនគ្រវាសភ្នែកទៅចំទើរុញអោយសុងហូទៅរងជំនួសជុងហ្គុក។
« ទេ...សុង..សុងហូកូនម៉ាក់ »អ្នកស្រីកាងភ្លិកភ្លាំងស្មារតីដៃរញីរញ័រកាន់កាំភ្លើងលែងជាប់ មុននេះគាត់ធ្វើអី?គាត់ជាអ្នកសម្លាប់កូនប្រុសរបស់គាត់ដោយដៃគាត់ខ្លួនឯង។
« ហុិកៗ..កូនៗម៉ាក់ ឆាប់ក្រោកឡើងមកកូន »អ្នកស្រីកាងយំដង្ហក់ព្យាយាមលួនវាទៅរកកូនតែគាត់មិនអាចទៅដល់ទេបានត្រឹមតែឃើញកូនពីចម្ងាយប៉ុណ្ណោះ គាត់គ្មានចេទនាសម្លាប់កូនខ្លួនឯងទេគាត់ខំធ្វើគ្រប់យ៉ាងក៏ដើម្បីតែកូន។ ចំណែកអ្នកនៅទីនោះមិនបានធ្វើអ្វីក្រៅពីឈរមើលមុននិងបញ្ជាអោយគេទៅចាប់ខ្លួនអ្នកស្រីកាងត្រូវទទូលទោសជាប់ពន្ធធានាគារអស់មួយជីវិតដោយមានការប្ដឹងផ្ដល់ពីលោកប្រធានាធិបតីដោយផ្ទាល់ នេះហើយលិទ្ធផលច្រណែនឈ្នានីសអ្នកដ៏ទៃចុងក្រោយមានតែភាពវិនាស ពេលនេះបញ្ហាគ្រប់យ៉ាងក៏បានដោះស្រាយពួកគេក៏អាចរស់នៅដោយស្ងប់សុខបាដូចគ្នា។

YOU ARE READING
????????????? ??????????????? ??? ?
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ???????????..??????????????????????????????????????? ????????????????????????????????????? ?????????????????????????...