រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី23ក្រោយពីនិយាយគ្នាដឹងរឿងអស់ហើយទើបជុងហ្គុកចេញទៅរកមិត្តរបស់គេដោយមិនភ្លេចផ្ដែផ្ដាំជីនអោយជួយមើលថែថេយ៉ុងនោះទេ ម៉្យាងថេយ៉ុងរៀបរាប់ពីជីនច្រើនគូរសមធ្វើអោយគេទុកចិត្តបានខ្លះហើយ។
« ឯងគ្រាន់តែហៅមកញុាំអីតែប៉ុណ្ណឹងទេ? »ជុងហ្គុកសម្លក់ទៅមិត្តគេ ស្មានតែមានអ្វីនិយាយចាំបាច់តើបានគេស្រូតមកបែបនេះនៅទុកថេយ៉ុងអោយជីនជួយមើលថែមទៀត ចុងក្រោយកំពូលមិត្តគេក៏ហៅអោយគេមកញុាំបាយបែបនេះ។
« ពួកយើងក៏ខានជួបឯងមកយូរហើយទើបហៅមកបាយល្ងាចជាមួយគ្នា »ណាមជួន បើគេមិនបង្ខំណាស់គិតថាជុងហ្គុកនិងមកមែនទេ?គេកាន់តែសង្ស័យហើយណាថាជុងហ្គុកបាត់ទៅណាយូរថ្នាក់នេះបាត់មិនចេះតឹចខែបើសួរទៅខាងវិមានចនក៏គេមិនដឹងជាពិសេសគឺលោកតាចនប្រៀបដូចជាគេកំពុងតែផ្ដាច់ទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាយ៉ាងអញ្ចឹង។
« ឯងមានលាក់អ្វីមិនអោយពួកយើងដឹងរឺអត់និង? »ជេហូបមើលទៅជុងហ្គុកទាំងក្នុងចិត្តស្មានមិនត្រូវពីជុងហ្គុក គេពិតជាប្លែកខ្លាំងណាស់ប្លែកស្ទើរតែទាំងស្រុង ពីមុនណាមួយថ្ងៃមិត្តភក្តិគេជួបគ្នាម្ដងទៅពីរដងតែឥឡូវ7ខែជាងហើយជួបជុងហ្គុកទើបតែបាន3ដងទាំងលើកនេះទេ បើមិនហៅថាប្លែកអោយហៅថាយ៉ាងម៉េច?បើថាមិនមករកពួកគេក៏គូរតែទៅវិមានខ្លះប៉ុន្តែនេះអត់សោះ រហូតដល់គេកំពុងតែគិតថាជុងហ្គុកមានរឿងអ្វីលាក់បាំងមិនអោយពួកគេដឹង។
« យើងគ្រាន់តែចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះតែប៉ុណ្ណឹងឯង »គេមិនមែនមានបំណងលាក់មិត្តគេរហូតទេប៉ុន្តែគេមិនទាន់ចង់ប្រាប់មិនទាន់ចង់បកស្រាយអ្វីនៅពេលនេះបើដល់ពេលគេនិងប្រាប់ឥឡូវនេះគេសុំកុហកសឹនហើយ។
« ពេលវេលាផ្ទាល់ខ្លួនរបស់ឯងដល់ទៅកន្លះឆ្នាំ? »យ៉ុនហ្គីលើកចិញ្ចើមសួរទាំងចង់សើច ពេលវេលាផ្ទាល់ខ្លួនឯណាដល់ទៅកន្លះឆ្នាំនោះ គេដឹងថាជុងហ្គុកប្រាកដជាមានរឿងអ្វីមួយគ្រាន់តែគេលាក់ពីពួកគេប៉ុណ្ណោះ។
« ថ្ងៃណាមួយយើងនិងប្រាប់ពួកឯង »ជុងហ្គុកលើកទឹកក្រូចដែលនៅនិងកែវមកផឹក ពេលវេលាមកដល់គេគង់តែប្រាប់ទេប៉ុន្តែពេលនេះមិនទាន់ដល់ពេលឡើយ។
ពួកគេទាំងបួនញុាំអារហារជាមួយគ្នារួចហើយក៏នាំគ្នាទៅផ្សារទំនើបព្រោះតែវាជាការស្នើរសុំរបស់យ៉ុនហ្គីដោយសារតែថ្ងៃនេះជាថ្ងៃគម្រប់អារពារពិពារហ៍របស់ប៉ាម៉ាក់គេទើបគេចង់ទិញអំណោយជួនទៅកាន់ពួកគាត់ មកតែម្នាក់ឯងមិនគ្រប់ទេនៅអូសមិត្តមកជាមួយថែមទៀត។ នៅផ្សារទំនើបរាងជ្រួលច្របល់បន្តឹចហើយព្រោះតែមានវត្តមានប្រុសសង្ហារទាំងបួននាក់របស់យើងដើចូលមកថែមទាំងជាមហាសេដ្ឋីវ័យក្មេងដូចគ្នាទៀត សួរថាអ្នកណាដែលថាមិនជ្រួលជ្រើមនោះ?ជាពិសេសគឺជុងហ្គុកចៅប្រុសតែម្នាក់គត់របស់ម្ចាស់ផ្សារទំនើបនេះតែម្ដង ខានឃើញមុខគេយូរហើយចេញមកលើកនេះសង្ហារជាងលើកមុនទៅទៀតគ្រាន់តែថាពួកគេនៅស្លៀកពាក់ដូចពួកយុវ័យនៅឡើយទេ។
« អាជុងឯងមើលអីនិង? »ណាមជួនសួរទៅមិត្តពេលឃើញគេសម្លឹងមើលទៅហាងសម្លៀកបំពាក់របស់កូនក្មេងមួយកន្លែង។
« គ្មានអីទេ...យើងចេះតែដើមើលលេងៗទៅ »ជុងហ្គុកងាគមកតប ទាំងដែលការពិតពេលឃើញសម្លៀកបំពាក់ក្មេងប្រុសក្មេងស្រីគូរអោយស្រលាញ់ហើយធ្វើអោយគេគិតដល់កូន គេចង់ដឹងថាកូនរបស់គេជាប្រុសរឺក៏ស្រីបើគេដឹងគេនិងប្រមូលទិញហើយតែគេមិនដឹងបានត្រឹមតែសម្លឹងមើលលេងៗប៉ុណ្ណោះ។
« ពួកឯងមកខាងនេះមក »ជេហូបស្រែកហៅណាមជួននិងជុងហ្គុកអោយមករកខ្លួនដើម្បីអោយពួកគេជួយមើលសម្លៀកបំពាក់អោយខ្លួន ពួកគេនេះណាជួនយ៉ុនហ្គីមកទេតែទិញច្រើនជាងយ៉ុនហ្គីទៅទៀតយូរៗមកម្ដងប្រមូលអោយអស់ពីផ្សារ។
« ឯងទិញអីនិង?ដង្គៀប? »យ៉ុនហ្គីចូលមកមើលជុងហ្គុកក៏ឃើញថាគេចូលហាងមួយកន្លែងទើបគេចូលទៅមើលដែរ វាដូចជាប្លែកបន្តឹចហើយដែលពួកគេចូលទៅហាងមនុស្សស្រីទាំងដែលពួកគេសុទ្ធតែមិនទាន់មានម្ចាស់ចិត្តនៅឡើយ។
« មែនហើយ »ជុងហ្គុកងក់ក្បាលតឹចៗលើកដង្គៀបដែលមានរូបក្បាលសត្វខ្លាឃ្មុំមកមើលទាំងញញិមដូចជាកំពុងតែនិកស្រម៉ៃដល់អ្នកណាម្នាក់យ៉ាងអញ្ចឹង ហើយក៏ពិតមែនព្រោះគេកំពុងតែនិកដល់ថេយ៉ុង។
« ឯងចង់អោយអ្នកណា? »ជេហូប មិនដឹងជាចេញមកពីណាទេក៏ចូលនិងសួរចង់ដឹងរឿងគេដែរ មិនដែលសុខៗជុងហ្គុកចូលមកហាងរបស់មនុស្សស្រីនៅចង់ទិញដង្គៀបនេះទៀតមិនដែលថាគេយកទៅប្រើខ្លួនឯងទេជុងហ្គុកឯណាទៅគៀបដង្គៀបនោះបើថាទិញអោយអ្នកណាម្នាក់គេជឿជាង គ្រាន់តែមិនដឹងថាជាអ្នកណាប៉ុណ្ណោះ។
« គូរអោយសង្ស័យណាស់ »ណាមជួនក៏មិនខុសពីជេហូបដែរស្ងាត់ៗចេញមកគ្មានផ្ដល់ដំណឹងអោយទេ ឥឡូវនេះពួកគេទាំងបួនកំពុងតែនៅក្នុងហាងរបស់ប្រើប្រាស់មនុស្សស្រីហើយ ចំណែកឯអ្នកនៅក្នុងហាងងាគមកមើលព្រោងព្រាតអ្នកខ្លះក៏នាំគ្នាខ្សឹមខ្សៀវថែមទៀតពួកគេទាំងបួននេះណាទៅដល់ណាក៏មានអ្នកស្គាល់ដែរ ចូលមកហាងមនុស្សស្រីនោះគឺវាមិនប្លែកទេតែអ្វីដែលប្លែកនោះពួកគេដូចជាគ្មានពត៌មានទាក់ទងនិងអ្នកណាឡើយហើយមកចូលហាងមនុស្សស្រីនៅទិញដង្គៀបទៀត តើគេយកទៅប្រើខ្លួនឯងមែនទេ?
« ពួកឯងកុំចេះដឹងមួយរឿងបានទេ? »ជុងហ្គុកសម្លក់ទៅលោកកំពូលមិត្តតែម្ដងចេះដឹងរឿងគេហួស គ្រាន់តែគេមកទិញដង្គៀបអោយកូនខ្លារបស់គេសោះនាំគ្នាមករោមមើលទៅកើត។
« ច្បាស់ហើយ...អាជុងមានសង្សារ »ជេហូបមិនខ្ចីខ្វល់ថាជុងហ្គុកនិយាយអ្វីនោះទេប៉ុន្តែពេលនេះគេកំពុងសេុីប ច្បាស់ហើយៗជុងហ្គុកពិតជាមានទាក់ទងជាមួយនិងអ្នកណាពិតមែន។
« ពួកឯងនេះ »ជុងហ្គុកដកដង្ហើមធំតែក៏មិនព្រមទុកដង្គៀបនោះដែរគេកាន់យកទៅគិតលុយហើយក៏គ្មានអ្វីប្រកែកនិងមិត្តដែរអោយគេប្រកែកយ៉ាងម៉េចបើវាជាការពិតនោះ។
ពេលទិញរបស់ដែលប្រើប្រាស់បានគ្រប់អស់ហើយពួកគេក៏នាំគ្នាឡើងឡានបំបែកផ្លូវគ្នារៀងខ្លួនជាពិសេសគឺជុងហ្គុកតែម្ដងប្រញ៉ាប់ជាងគេជាងឯងមិនដឹងថាប្រញ៉ាប់ទៅណាទេធ្វើអោយមិត្តគេបង្អាប់ពេញផ្សារក៏មាន។ ជុងហ្គុកបើកឡានទៅផ្ទះរបស់ជីនដើម្បីទៅទទូលថេយ៉ុង មិនដឹងថាពេលនេះយ៉ាងម៉េចទៅហើយទេ?
« ជុង...»ចុះពីលើឡានភ្លាមក៏លឺសមម្លេងថេយ៉ុងហៅគេបាត់ទៅហើយអាចទាញយកស្នាមញញិមគេយ៉ាងឆាប់រហ័ស។
« ហេតុអីក៏មកខាងក្រៅម្នាក់ឯងបែបនេះ? »ជុងហ្គុកចូលមករកនាយតញចដែលកំពុងតែអង្គុយលើតុមួយក្រោមដើមឈើ ហេតុអ្វីក៏មកអង្គុយនៅទីនេះទៅវិញ?ថែមទាំងនៅម្នាក់ឯងថែមទៀត។
« គឺអូនចង់ចេញមកអង្គុយនៅខាងក្រៅខ្លះហើយជីនគេចូលទៅយកទឹកដោះគោអោយអូន »នៅក្នុងផ្ទះគេធុញថប់ណាស់ចង់ចេញមកអង្គុយនៅខាងក្រៅខ្លះម៉្យាងគេចាំមើលផ្លូវជុងហ្គុកផង ចំណែកឯជីនទើបតែចូលទៅក្នុងផ្ទះមុននេះឯងគេចូលទៅយកទឹកដោះគោអោយគេញុាំ។
« លោកមកទទូលថេយ៍វិញហើយមែនទេ? »ជីនដែលទើបតែចេញមកពីក្នុងផ្ទះដោយដៃមានកាន់ទឹកដោះគោនិងនំមួយចាន គិតថាមកញុាំកំដរថេយ៉ុងតែពេលចេញមកក៏ឃើញថាជុងហ្គុកនៅទីនេះដែរ។
« មែនហើយ »ជុងហ្គុកងាគទៅតបជាមួយនិងជីនបន្តឹចព្រោះគេពិតជាមកទទូលថេយ៉ុងត្រឡប់ទៅវីឡាវិញម៉្យាងគេផ្ញើថេយ៉ុងនៅទីនេះយូរដែរហើយគេក៏និកថេយ៉ុងណាស់ដែរ។
« យើងទៅហើយណាជីន »ថេយ៉ុងយកទឹកដោះគោដែលជីនយកមកនោះមកផឹក ទោះបីទៅក៏គេមិនអោយខាតដែរនាំអោយជីនសម្លក់ដោយស្វ័យប្រវត្តិតែម្ដងទៅហើយនិងនៅឆ្លៀតផឹកទៀត។
« ទៅៗ ឧស្សារហ៍មកលេងយើងផង »ជីន
« អគុណហើយដែលជួយមើលថែថេយ៍ »មុននិងទៅគេក៏មិនភ្លេចអគុណដែរបើមិនបានជីនជួយមើលហើយអោយថេយ៉ុងនៅម្នាក់ឯងគេបារម្ភស្លាប់មិនខាន។
« មិនអីទេ ថេយ៍ជាមិត្តរបស់ខ្ញុំស្រាប់ហើយ »ទោះបីមិនផ្ដាំក៏គេមើលថែរថេយ៉ុងដែរព្រោះពួកគេសុទ្ធតែជាមិត្តនិងគ្នា គេមិនឈរមើលមិត្តលំបាកនោះទេជាពិសេសពេលនេះមិត្តរបស់គេកំពុងតែមានផ្ទៃពោះផងរឿងអ្វីដែលថាគេមិនមើលថែនោះនៅលួចគិតពីក្មួយថែមទៀត គេចង់ដឹងថាក្មួយរបស់គេជាប្រុសរឺក៏ស្រី។ទម្រាំតែមកដល់វីឡាម៉ោង6បាត់ទៅហើយថេយ៉ុងក៏ឃ្លានហើយដែរព្រោះគេមិនទាន់បានញុាំអីទេខុសពីជុងហ្គុកដែលគេបានញុាំអីជាមួយមិត្តខ្លះតែគេញុាំតែបន្តឹចប៉ុណ្ណោះទុកពោះញុាំជាមួយថេយ៉ុងវិញល្អជាង ម៉្យាងពេលទៅញុាំអ្វីដោយគ្មានថេយ៉ុងគេមិនទម្លាប់ទេ។
« អ្វីនិងជុង? »កំពុងតែឈ្ងោកញុាំបាយជុងហ្គុកស្រាប់តែយកអ្វីមិនដឹងមកគៀបនៅលើសក់របស់គេ។
« ដង្គៀបខ្លាឃ្មុំបងថាវាសមនិងអូនណាស់ទើបទិញវាទុកអោយអូន »ជុងហ្គុកថើបសក់នាយតូចមួយខ្សឺត គេមានបំណងទិញអោយថេយ៉ុងហើយក៏ចង់គៀបអោយនាយតូចដោយផ្ទាល់ដូចគ្នាមើលចុះពេលគៀបនៅលើសក់របស់ថេយ៉ុងទៅកាន់តែគូរអោយស្រលាញ់។
« អគុណណាជុង »នាយតូចថេយ៉ុងបញ្ចេញធ្មេញដោយលើកដៃម្ខាងទៅប៉ះដង្គៀបដែលជុងហ្គុកគៀបអោយមុននេះ។
« សម្រាប់កូនខ្លារបស់បងស្រាប់ហើយ..សុឺតៗៗ »ជុងហ្គុកលើកដៃមកក្ដោបថ្ពាល់ទាំងសងខាងរបស់នាយតូចមុននិងអោនមកថើបពាស់ពេញផ្ទៃមុខរបស់នាយតូចទាំងស្រលាញ់ទាំងខ្នាញ់ចង់តែចាប់ថើបអោយយំម្ដង ហើយក៏មិនបាច់អគុណគេដែរព្រោះវាសម្រាប់ថេយ៉ុងរបស់គេស្រាប់ទៅហើយ។សូមរងចាំភាគបន្ត...💜🫶🏻
Sweetមួយភាគទៀតសឹនចុះ😒

YOU ARE READING
????????????? ??????????????? ??? ?
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ???????????..??????????????????????????????????????? ????????????????????????????????????? ?????????????????????????...