抖阴社区

?????20;?????????????????????

4.3K 248 5
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី20


គេធ្លាប់និយាយរួចហើយអ្នកណាក៏គ្មានសិទ្ធមកដណ្ដើមថេយ៉ុងចេញពីគេដែរព្រោះគេនិងមិនទុកម្នាក់នោះឡើយ មនុស្សដែលគេស្រលាញ់គឺគេស្រលាញ់អស់ពីចិត្តបើចង់ដណ្ដើមត្រូវយកខ្យល់ដង្ហើមមកភ្នាល់។
« ឯងដាក់កាំភ្លើងចុះសឹនទៅ »ហ្វីស៊ូនិយាយឡើងទាំងសម្លេងញ័រៗគេក៏ខ្លាចជុងហ្គុកដែរនៅពេលនេះអ្នកណាក៏ដឹងថាជុងហ្គុកដៃឆៅប៉ុណ្ណា។
« យើងប្រមានឯងម្ដងទៀត កុំគិតសូម្បីតែថានៅជិតមនុស្សរបស់យើងបើឯងប្រហ៊ើនឯងនិងងាប់ »ជុងហ្គុកដកកាំភ្លើងមកវិញ គេមិនទាន់ធ្វើអ្វីនៅពេលនេះទេយ៉ាងណាហ្វីស៊ូមិនទាន់បានធ្វើអ្វីឡើយប៉ុន្តែបើគេហ៊ានវាមិនមែនត្រឹមតែការគម្រាមនោះទេតែគេនិងធ្វើពិត។
« យើងដឹងហើយ »ហ្វីស៊ូថាហើយក៏បែខ្នងដើចេញជាមួយនិងកូនចៅរបស់គេ គិតថាមកបញ្ឆេះកំហឹងរបស់ជុងហ្គុកតែមានឯណាគេបិះតែបាត់បង់ជីវិតទៅហើយ។ពីមុនគេអាចមានគំនិតចង់ដណ្ដើមថេយ៉ុងពិតមែនព្រោះគេចង់ឃើញជុងហ្គុកឈឺចាប់ តែបើគិតសព្វៗទៅគេអាចដណ្ដើមថេយ៉ុងបានយ៉ាងម៉េចបើជុងហ្គុកតាមដល់ថ្នាក់នេះយូរៗចេញក្រៅម្ដងក៏ចេញមកជាមួយជុងហ្គុក វីឡាផ្ទាល់ខ្លួនរបស់ជុងហ្គុកនៅឯណាក៏គេមិនដឹង បើចង់ចូលទៅជិតថេយ៉ុងគឺពិបាកខ្លាំងណាស់មួយទៀតបើចូលទៅក្បែរថេយ៉ុងបានតើគេនិងសល់ដង្ហើមដើត្រឡប់មកវិញទេ?បើជុងហ្គុកហួងហែងដល់ថ្នាក់និង។
« ខ្ញុំប្រាប់ថាកុំៗនៅតែខំៗ ឥឡូវយ៉ាងម៉េច?បៀសទៅហើយចៅហ្វាយអ៊ើយយ »រីអូនិយាយឡើងអោយលឺតែពីរអ្នកចៅហ្វាយរបស់គេ គេក៏បានហាមដែរអាគំនិតឆ្គួតឡប់នេះតែមិនជឿទេដល់ឥឡូវមុខឡើងស្លេកព្រោះត្រូវសង្សារគេភ្ជុងកាំភ្លើងដាក់។

ជុងហ្គុកក្ដាប់កាំភ្លើងយ៉ាងណែនមើលទៅហ្វីស៊ូដែលកំពុងតែដើចេញទៅកំហឹងរបស់គេមិនបានស្ងប់នោះទេទើបគេលើកកាំភ្លើងតម្រង់ទៅកាន់ហ្វីឡឹចពីចម្ងាយមុននិង...
ផាំងងង...គ្រាប់កាំភ្លើងហោះទម្លុះស្មាខាងស្ដាំរបស់ហ្វីស៊ូធ្វើអោយអ្នកដែលមិនបានដឹងមុនដួលព្រួសទៅលើដីតែម្ដងមុននិងបែមករកជុងហ្គុកទាំងមិនយល់ មុននេះក្រែងនិយាយគ្នាហើយមែនទេ?
« នេះជាមេរៀនរបស់ឯង បើឯងមានគំនិតចង់ដណ្ដើមមនុស្សរបស់យើងគ្រាប់កាំភ្លើងយើងមិនមែនទម្លុះស្មាឯងទៀតទេតែនិងទម្លុះក្បាលរបស់ឯង »ថាហើយជុងហ្គុកក៏បែខ្នងចូលទៅក្នុងឃ្លាងវិញ មិនមែនចង់មកហើយក៏ទៅវិញស្រួលៗបែបនេះទេ ចាត់ទុកថានេះជាមេរៀនទៅចុះបើនៅតែមានគំនិតដូចមុននេះទៀតគ្រាប់កាំភ្លើងគេនិងទម្លុះក្បាលជំនួសដៃជាមិនខាន។
« នេះហើយលិទ្ធផលចង់បានសង្សារគេ »រីអូឯណ្ណេះវិញឃើញចៅហ្វាយត្រូវគេបាញ់បែបនេះក៏ដាក់ថែមតែម្ដង បើគេជាជុងហ្គុកគេក៏ធ្វើបែបនេះដែរអ្នកណាទៅទ្រាំបានបើមានអ្នកមកប្រកាសក្ដែងៗថាចង់ដណ្ដើមមនុស្សដែលខ្លួនឯងស្រលាញ់នោះ។
« យើងដឹងហើយ ចាំបាច់ជាន់ថែម? »ហ្វីស៊ូងើបមកសម្លក់រីអូមុននិងដើចេញទៅដោយលើកដៃខ្ទប់ឈាម ទុកថាសំណាងហើយដែលគេបាញ់ត្រឹមដៃបើបាញ់ក្បាលវិញធានាថាចប់ ហើយគេក៏ឈប់មានគំនិតអស់នោះទៀតដែរប្រជែងដោយវិធីផ្សេងល្អជាងខ្ជិលយកខ្យល់ដងកហើមមកភ្នាល់ណាស់ ម៉្យាងគេមិនបានស្រលាញ់ថេយ៉ុងឯណាគេគ្រាន់តែមានគំនិតចង់ឈ្នះប៉ុណ្ណោះ។

????????????? ??????????????? ??? ?Where stories live. Discover now