ពន្លឺថ្ងៃចាប់ផ្ដើមបាក់ពន្លឺទៅជាស្រទមថេយ៉ុងក៏ក្រោកពីគេងហើយដែរប៉ុន្តែគេនៅឈឺក្បាលបន្តឹចបន្តូចដោយសារតែគេគេងថ្ងៃយូរពេក។ ល្ងាចនេះក៏ជុងហ្គុកបានបើកឡានចូលក្រុងដែរគេបាននាំថេយ៉ុងមកផ្សារទំនើបនិងចង់នាំថេយ៉ុងដើលេងខ្លះអោយស្រឡះមុខមាត់ហើយក៏ជាការលួងលោមអោយថេយ៉ុងបាត់ខឹងគេដូចគ្នា។
« ទិញប៉ុណ្ណឹងបានហើយលោក »ថេយ៉ុងចេះតែហាមជុងហ្គុកព្រោះតែនាយក្រាសទិញច្រើនខ្លាំងពេកមិនដឹងថាគេទិញយកទៅស្លៀកពាក់រឺក៏ទិញទៅបើកហាងលក់សម្លៀកបំពាក់នោះទេ អានេះមិនទាន់រាប់បញ្ចូលនិងគ្រឿងប្រើប្រាស់ ស្បែកជើងកាបូប...អីអស់និងទេ។ តាំងពីដើមមកថេយ៉ុងនេះហើយកំពូលអ្នកទិញអីវ៉ាន់អោយតែឃើញរបស់ចូលថ្មីគេខ្វាក.ទិញតែម្ដង ប៉ុន្តែលើកនេះគេសុំខ្លាចជុងហ្គុកហើយទិញសាហាវជាងគេទៀតដល់ថ្នាក់គេហាមហើយនៅតែមិនស្ដាប់។
« មែនហើយទៅរករបស់ប្រើប្រាស់ក្នុងបន្ទប់ទឹកទៀត..តោះយើង »ជុងហ្គុកមិនបានស្ដាប់ការហាមឃាត់របស់ថេយ៉ុងទេគេគិតតែពីរឿងទិញមួយមុខគត់ អស់ពីទិញនេះគឺទិញនោះគេមិនចង់អោយថេយ៉ុងខ្វះខាតអ្វីទាំងអស់ បើថាអាវនិងថេយ៉ុងស្រលាញ់គេទិញម្ដង7ពណ៌ក៏មាន គេចោលលុយរាប់មុឺនដុល្លាក្នុងការដើផ្សារនិងទិញរបស់នៅថ្ងៃនេះគ្រប់យ៉ាងអោយតែថេយ៉ុងរបស់គេបានស្អាតហើយកុំយល់ច្រឡំថាគេយកលុយក្នុងត្រកូលចនមកចាយអោយសោះទាំងអស់នេះសុទ្ធតែជាលុយរបស់គេ សូម្បីតែលុយធ្វើវីឡា លុយទិញឡានជាច្រើនគ្រឿងលុយទិញម៉ូតូក៏សុទ្ធតែជាលុយគេផ្ទាល់ដែរ អ្នកណាទៅស្មានដឹងទៅថាចន ជុងហ្គុកដែលគ្រប់គ្នាគិតថាជាពួកក្មេងអត់បានការមិនចេះជួយការងារផ្ទះក៏មិនដែលចូលបែជាមានលុយរាប់រយលានដុល្លាចូលក្នុងមួយខែៗនោះ។ តើគេបានមកពីណា?...
ក្រោយពេលទិញរួចរាល់អស់ហើយមេឃក៏ចាប់ផ្ដើមងងិតល្មមទើបជុងហ្គុកនាំថេយ៉ុងទៅដើលេងនៅមាត់ទន្លេរដែលមានមនុស្សច្រើនអ៊ូអរ អ្នកខ្លះមកជាមួយគ្រួសារ អ្នកខ្លះមកជាមួយមិត្តឯអ្នកខ្លះទៀតក៏មកជាមួយសង្សារ ធ្វើអោយមើលទៅកាន់តែរីករាយ។ ជុងហ្គុកដើកាន់ដៃថេយ៉ុងមិនព្រមលែងដូចជាខ្លាចថាមានអ្នកណាឆក់ថេយ៉ុងចេញពីគេយ៉ាងអញ្ចឹង។
« លោកខ្ញុំចង់ការ៉ែម »ថេយ៉ុងចង្អុលទៅកាន់កន្លែងលក់ការ៉ែមដែលមានដាក់ភ្លើងភ្លឹតភ្លេតៗយ៉ាងស្រស់ស្អាត។
« យប់ហើយថេយ៍...ញុាំការ៉េមមិនល្អទេប្រយ័ត្នក្ដៅខ្លួន »គេមិនកំណាញ់និងការ៉ែមនិងទេប៉ុន្តែគេខ្លាចថេយ៉ុងឈឺខ្លាគេក្ដៅខ្លួន ទាំងដែលតាំងតែពីដើមមកគេមិនដែលបារម្ភពីអ្នកណាឡើយសូម្បីតែខ្លួនឯង។
« ខ្ញុំញុាំតែបន្តឹចទេណា »ថេយ៉ុងស្រាប់តែចូលមកអោបដៃនាយក្រាសនិងដាក់មុខផ្អឹបនិងដៃគេដើម្បីយកចិត្ត ធ្វើយ៉ាងម៉េចក៏បានអោយតែគេបានញុាំ។
« ក៏បាន...តែមួយចានទេណា »ចុងក្រោយគេនៅតែមិនអស់ចិត្តដដែលទើបនាំថេយ៉ុងទៅទិញ ទិញបានហើយក៏នាំគ្នាទៅញុាំក្បែរដៃស្ពានទីនេះមានខ្យល់បក់មកត្រជាក់ល្អណាស់ធ្វើអោយអារម្មណ៍ល្អទៅតាមនិងដែរ។
« លោកញុាំដែរទេ? »ជុងហ្គុកបែមកមើលជុងហ្គុកដែលគិតតែពីឈរស្ងៀមៗ។
« ខ្ញុំមិនចូលចិត្តទេវាផ្អែមណាស់ »គេមិនចូលចិត្តរបស់ផ្អែមឡើយ កាលពីនៅក្មេងក៏ដូចគ្នាគេមិនដែលទាញុាំការ៉ែមឡើយគេគ្មានចំណូលចិត្តលើរបស់នេះទេ។
« ញុាំមួយម៉ាត់ទៅ »ថេយ៉ុងដួសការ៉ែមបង្ហាញជុងហ្គុកទាំងស្នាមញញិមយ៉ាងស្រស់ស្អាត ធ្វើអោយជុងហ្គុកស្ទាក់ស្ទើរប៉ុន្តែចុងក្រោយគេនៅតែហាមាត់ព្រមអោយថេយ៉ុងបញ្ចុក បើនោះជាការសុំរបស់ថេយ៉ុងគេនិងធ្វើ។
« ឆ្ងាញ់ដែរទេ? »ថេយ៉ុងមើលមុខជុងហ្គុកទាមទាចម្លើយពេលនេះទឹកមុខរបស់គេដូចជាកូនក្មេងចាំអ៊ុតមើលលិទ្ធផលយ៉ាងអញ្ចឹង។
« អ្ហិមម...»នាយក្រាសងគ់ក្បាលតឹចៗទទូលស្គាល់ថាវាឆ្ងាញ់ របស់ដែលគេមិនចេះញុាំមិនចូលចិត្តញុាំក៏អាចញុាំបានប្រសឹនបើមានវត្តមានថេយ៉ុង។( K'taeលួចដាក់ស្នេហ៍ពូkookហើយ )
« អញ្ចឹងញុាំទៀតទៅ »ថេយ៉ុងញញិមសប្បាយចិត្តពេលទទូលបានចម្លើយដែលចង់បានមុននិងដួសការ៉ែមបញ្ចុកជុងហ្គុកផងញុាំខ្លួនឯងផង ស្នាមញញិមនិងសម្លេងសើចក៏កើតមានឡើងដោយមិនដឹងខ្លួន។
ម៉ោង9យប់ពួកគេក៏នាំគ្នាដើទៅឡានវិញតែមិនបាច់មើលមុខថេយ៉ុងទេឡើងក្រញ៉ូវ មនុស្សដើលេងមិនទាន់ឆ្អែតផងក៏ត្រូវទៅផ្ទះវិញហើយ។
« ឈប់ធ្វើមុខបែបនិងទៅ លើកក្រោយចាំនាំមកទៀត »ជុងហ្គុកលើកដៃមកអង្អែលក្បាលនាយតូចថ្នមៗ ឃើញមុខថេយ៉ុងម្ដងៗចង់តែចាប់គ្រញិចថើបទេជាពិសេសអាពេលខឹងនិងតែម្ដង។
« សន្យារមក »
« យើងសន្យារ »គេដឹងហើយថាក្មេងម្នាក់នេះល្មោបលេងតែនេះវាយប់ហើយទម្រាំតែទៅដល់ផ្ទះវិញម៉ោងឈឹត10ហើយ គេចង់អោយថេយ៉ុងសម្រាកអោយបានច្រើនៗលើកក្រោយគេនិងនាំមកដើលេងទៀតមិនបាច់សន្យារក៏គេនាំមកលេងដែរ។
« អាហ្គុក »មិនទាន់ដើទៅដល់ឡានផងស្រាប់តែមានអ្នកចូលមករាក់ទាក់ ។
« ហើយស្អីឯងមកស្ទាក់មុខយើងនិង? »ជុងហ្គុកលើកចញ្ចើមសួរទៅកាន់អ្នកជាមិត្ត ចេះតែយ៉ាងម៉េចក្នុងខ្លួនបានមកស្ទាក់មុខគេបែបនេះ?កំពុងតែប្រញ៉ាប់ទៅផ្ទះវិញផង។
« វាប្លែកនិងហើយ មនុស្សដូចឯងនិងចេះមកកន្លែងបែបនេះដែរ? »យ៉ុនហ្គី មិត្តគេរាប់អានគ្នាមករាប់មកតាំងពីនៅរៀនចរិកបែបណាគិតថាគេមិនដឹងមែនទេ?ជុងហ្គុកមិនដែលមកដើលេងអីបែបនិងទេបបួលដល់រហែកមាត់ទៀតក៏គេមិនមកដែរ តែពេលនេះដូចជាចម្លែកបើយកទៅប្រាប់ពីរនាក់ទៀតពួកគេប្រាកដជាមិនជឿទេ។
« រឿងរបស់យើង »
« ហើយនេះជាអ្នកណា? »មុននេះរវល់តែភ្ញាក់ផ្អើលនិងជុងហ្គុកទើបភ្លេចអ្នកដែលមកជាមួយនិងគេ មើលចុះនៅកាន់ដៃគ្នាថែមទៀតដូចជាមិនធម្មតាទេ កុំប្រាប់ណាថាមកពីក្មេងម្នាក់នេះទើបជុងហ្គុកចេះមកដើលេងដូចមនុស្សធម្មតា។
« ជា...ជាអ្នកស្គាល់គ្នា »មកដល់ត្រង់ចំណុចនេះធ្វើអោយគេរាងស្ទាក់ស្ទើរមិនដឹងថាគូរឆ្លើយបែបណាទើបត្រូវ តើគេជាអ្វីនិងគ្នា?សង្សារក៏មិនមែន មិត្តក៏មិនមែនប៉ុន្តែក៏លើសពីពាក្យថាអ្នកស្គាល់គ្នាព្រោះពួកគេបាន***ជាមួយគ្នារួចទៅហើយ មួយទៀតគេក៏មិនទាន់ចង់ប្រាប់គ្រប់យ៉ាងអោយអ្នកណាបានដឹងដែរទើបគេសម្រេចឆ្លើយបែបនេះ។
« មែនហើយ »ថេយ៉ុងញញិមបន្តឹចជាការគូរសមទាំងក្នុងទ្រូងឈឺដូចគេចាក់ពេលដែលលឺជុងហ្គុកប្រាប់អ្នកផ្សេងថារវាងគេទាំងពីរត្រឹមជាអ្នកស្គាល់គ្នា។ មែនហើយរាល់ថ្ងៃនេះគេគ្មានឋានៈអ្វីក្នុងចិត្តរបស់ជុងហ្គុកទេ មិត្តក៏មិនមែនមិត្ត សង្សារកាន់តែមិនអាច ឋានៈត្រឹមជាអ្នកស្គាល់គ្នាសាកសមបំផុតហើយសម្រាប់ពួកគេ។
« អ៎...»យ៉ុនហ្គីងគ់ក្បាលទាំងចង់សើច អ្នកស្គាល់គ្នាអញ្ចឹងរឺ? មិនចាំបាច់កុហកគេមើលដឹងបាត់ទៅហើយថាពីរនាក់និងមានអ្វីលើសពីនិងមើលតែដៃទៅដឹងហើយមិនរបេះចេញពីគ្នាបន្តឹចសោះហើយនៅមានមុខមកប្រាប់ថាត្រឹមអ្នកស្គាល់គ្នាថែមទៀត។
« យើងទៅមុនហើយ »ថាហើយជុងហ្គុកក៏នាំថេយ៉ុងដើចេញទៅ មុននេះគេបានលួចមើលទឹកមុខរបស់ថេយ៉ុងគេដឹងថាថេយ៉ុងកំពុងតែអន់ចិត្តនិងគេទើបគេមិនចង់នៅនិយាយវែងឆ្ងាយជាមួយយ៉ុនហ្គីទៀត។ តើគេខុសមែនទេ?គេគ្រាន់តែមិនដឹងថាគូរណែនាំបែបណាប៉ុណ្ណោះប៉ុន្តែចិត្តគេមិនស្ងប់ចឹត្តសោះពេលដែលដឹងថាថេយ៉ុងកំពុងតែអន់ចិត្តនិងគេបែបនេះ គេចង់លួងតែគេមិនដឹងថាលួងយ៉ាងម៉េចទេបើមនុស្សមិនធ្លាប់លួងអ្នកណាផង។សូមរងចាំភាគបន្ត...💜🫶🏻

YOU ARE READING
????????????? ??????????????? ??? ?
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ???????????..??????????????????????????????????????? ????????????????????????????????????? ?????????????????????????...
?????6;??????????????
Start from the beginning