«ហ្វាយ!មកនេះមកយើងមិនចង់ប្រើកម្លាំងជាមួយស្រីខ្លួនតូចៗដូចជានាងទេ!»ស្ទេវីននិយាយឡើងទាំងឈរជ្រែងចង្កេះសម្លឹងទៅកាន់ហ្វាយទាំងហួសចិត្ត។
«អត់ខ្ញុំមិនទេ»ហ្វាយនិយាយទាំងមុខឌឺដាក់ស្ទេវីន។
«បានតើ!»ស្ទេវីន ស្ទុះទៅចាប់ហ្វាយលើកឡើងលីដាក់លើស្មារដូចជាសំឡីហើយក៏ដើរយកចុះទៅខាងក្រោម។
«អាយ៎!!!លែងយើងទៅលែងទៅ»ហ្វាយស្រែកឡើងចាចស្ទើរតែផ្អើលភូមិគ្រឹះរបស់ថេយ៉ុងទៅហើយ។
«ស្មានតែខ្លាំង»ស្ទេវីននិយាយទាំងសើចតិចៗហើយក៏លីហ្វាយទៅដាក់ឃុំក្នុងបន្ទប់ស្នាក់របស់នាង។
ងាកមកមើលថេយ៉ុងវិញពេលនេះក៏កំពុងតែហៅឲ្យរាងតូចបើកទ្វារឲ្យតែរាងតូចមិនព្រមបើកឲ្យនោះឡើយ។
«ហូប៊ីបើកទ្វារឲ្យពូតិចទៅពូមានរឿងចង់និយាយណាហូប៊ី»ថេយ៉ុងនៅតែហៅរាងតូចឲ្យបើកទ្វារឲ្យមកឈប់នោះទេ។
«លោកពូទៅវិញទៅកុំមកខ្វល់ជាមួយខ្ញុំអីខ្ញុំគ្មានអីត្រូវនិយាយជាមួយលោកពូទៀតនោះទេ»រាងតូចតបទៅវិញទាំងសម្លេងខ្សាវៗព្រោះគេយំឡើងហត់ទៅហើយយំឡើងអស់ពីខ្លួនទៅហើយ។
«តែពូមានរឿងចង់និយាយជាមួយហូប៊ីទុកឱកាសឲ្យពូម្ដងទៀតបានទេ?»ថេយ៉ុងមិនព្រមចេញទៅណានោះទេទោះបីជាត្រូវរាងតូចដេញចេញក៏ដោយ។
«.....»ហូប៊ីមិនតបអង្គុយផ្អែកខ្លួននឹងធ្វើសំម្ងំយំយ៉ាងខ្សឹបខ្សួល។
«ហូប៊ីឮពូហៅទេហូប៊ីបើកទ្វារឲ្យពូបន្តិចមក!អ៊ុំចាំង!!!យកសោរបន្ទប់ហូប៊ីឲ្យខ្ញុំបន្តិច»ក្រោយពីហៅរាងតូចលែងឆ្លើយថេយ៉ុងក៏ប្រញ៉ាប់ហៅអ៊ុំចាំងឲ្យយកសោរបន្ទប់មកឲ្យខ្លួន។បន្ទប់ពីអៃសាទៅគឺអ៊ុំចាំងនេះហើយណាជាអ្នកមើលការខុសត្រូវបន្តគាត់ទើបតែត្រឡប់មកពីកូរ៉េវិញទេ។
«ចា៎ៗលោកប្រុសចាំបន្តិចណា»អ៊ុំចាំងស្រែកពីក្រោមមកហើយក៏ប្រញាប់រត់យកកូនសោរមកឲ្យថេយ៉ុង។
«នេះលោកប្រុស»អ៊ុំចាំងឡើងមកដល់ខាងលើភ្លាមក៏ប្រញាប់ហុចកូនសោរទៅឲ្យថេយ៉ុងនាយក៏ចាក់ចូលទៅខាងក្នុងគ្រាន់តែបើកទ្វារចូលភ្លាមក៏ស្រាប់តែ....

YOU ARE READING
??? ??????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
???????
Start from the beginning