抖阴社区

                                    

ប្រ៉ាវ!!!!

ថូរផ្កាតម្លៃរាប់លានត្រូវបានបែកខ្ទិចដោយសារតែស្នាដៃរបស់រាងតូចហូស៊ុកបោកថូរផ្កាទៅជិតជើងរបស់ថេយ៉ុងធ្វើឲ្យអំបែងខ្ទាត់ឡើងរប៉ាត់រប៉ាយពេញនឹង។

«លោកពូចូលមកធ្វើអីហ្ហា៎?ខ្ញុំប្រាប់លោកពូហើយមែនទេថាខ្ញុំមិនចង់ចួបមុខលោកពូមុខលោកពូមិនចង់និយាយជាមួយលោកពូទេលោកពូចេញទៅវិញទៅ»ហូស៊ុកស្រែកទៅកាន់ថេយ៉ុងទាំងញ័រខ្លួនដូចជាកូនសត្វត្រូវទឹក។

«ហូប៊ីស្ដាប់ពូសិនណា»រាងក្រាស់និយាយទាំងដើរទៅរករាងតូចសន្សឹមៗ។

«លោកពូកុំចូលមកជិតខ្ញុំអីហ្ហឹក!ខ្ញុំស្អុយក្លិនលោកពូណា!ហ្ហឹកហឺ!!»រាងតូចមិននិយាយតែមាត់ទេថែមទាំងយកខ្នើយគប់ទៅលើរាងក្រាស់ទៀតផង។

«អួយ!ហូប៊ីឈប់ទៅចង់ឲ្យពូធ្វើបែបណាទើបក្មួយឈប់ខឹង»នាយអស់ជម្រើសនឹងនិយាយជាមួយរាងតូចហើយ។

«ចេញឲ្យបាត់ពីមុខខ្ញុំទៅ»រាងតូចនិយាយទាំងទឹកមុខរៀបស្មើរ។

«ចង់បានបែបនឹងហេស៎?បានពូនឹងទៅបើសិនជាពូបាននិយាយជាមួយនឹងហូប៊ីឲ្យបានស្រួលបួល»ថេយ៉ុងនិយាយបណ្ដើរដើរទៅរករាងតីចបណ្ដើរ។

«បើពូហ៊ានឈានជើងមកមួយជំហានទៀតខ្ញុំនឹងគប់លោកពូនឹងសៀវភៅនេះហើយ»រាងតូចលើកសៀវភៅកម្រាស់ក្រាស់ខ្មឹកល្មមនឹងគប់ក្បាលបែក។

«ពូមិនជឿរថាហូប៊ីហ៊ានគប់ពូនោះទេ»ថេយ៉ុងមិនជឿរហើយក៏ដើរចូលទៅរករាងតូចស្រាប់តែ។

«អួយ!!!»ថេយ៉ុងយកដៃខ្ទប់ក្បាលព្រោះថារាងតូចបានគប់សៀវភៅនោះមកលើគេពិតមែននេះមិនមែនគប់ចំខ្លួនទេគឺគប់ចំក្បាលតែម្ដងធ្វើឲ្យក្បាលរបស់រាងក្រាស់ពេលនេះឈាមហូរចុះមកមិនឈប់។

«ខ្ញុំប្រាប់លោកពូហើយមែនទេថាកុំឲ្យចូលមកនេះហើយពូមិនស្ដាប់ខ្ញុំខ្លួនឯង»ហូស៊ុកនិយាយទាំងឱបដៃធ្វើហីៗ។

«អ្នកណាទៅដឹងថាឆ្នាស់បែបនេះនោះលាក់ពុតណាស់ចាំមើលចុះពូមកវិញនឹងដាស់ទោសឲ្យរាងមិនខាន»ថេយ៉ុងដើរចេញមកខាងក្រៅវិញទាំងយកដៃទប់ក្បាលកន្លែងដែរបែកនោះនាយឃាត់ឈាមហើយក៏ស្លៀកពាក់ចេញទៅមន្ទីពេទ្យមើលទៅត្រូវដេរថែមទៀតផង។

??? ??????????????????????????Where stories live. Discover now