ពេលវេលារំកឹលទៅមុខយ៉ាងឆាប់រហ័សដូចគេកុហក ពេលនេះក៏កន្លងផុតទៅអស់7ខែបាត់ទៅហើយថេយ៉ុងក៏ពពោះបាន8ខែជាងទៅហើយដែរពោះវិញរីកធំអាវដែលធ្លាប់ពាក់ក៏ពាក់លែងកើតដែរចំណែកជុងហ្គុកវិញក៏លែងហ៊ានចេញទៅណាចោលថេយ៉ុងដែរគេនៅមើលថែនាយតូចគ្រប់ពេល។ រយៈពេលកន្លះឆ្នាំជាងមកនេះគេទៅលេងលោក
តាបានតែពីរទៅបីដងប៉ុណ្ណោះពេលទៅក៏ទៅបានតែមួយភ្លែតៗដែរក្រៅពីនេះគ្រាន់តែនិយាយតាមទូរស័ព្ទប៉ុណ្ណោះ បើនិយាយពីរឿងការងារវិញគេអោយវីនជាអ្នកចាត់ចែងគេគ្រាន់តែយកការងារមកធ្វើនៅវីឡាប៉ុណ្ណោះ មែនហើយចំពោះរឿងវីឡាននេះគឺនៅសេអ៊ួលជុងហ្គុកបានប្ដូរមកនៅក្នុងក្រុងវិញតាំងពីថេយ៉ុងពពោះបាន7ខែមកម្លេះ ទីនេះជិតពេទ្យធំងាយស្រួលដល់ការធ្វើដំណើរគេខ្លាចថាថេយ៉ុងមានបញ្ហាអ្វីទៅនិងនាំទៅមន្ទីពេទ្យបានលឿន។ រឿងកូននៅក្នុងផ្ទៃពួកគេទាំងពីបានសម្រេចហើយថានិងចាំស៊ុប្រាយពេលគេកើតមកតែម្ដងមិនថាកូនប្រុសរឺកូនស្រីគេស្រលាញ់តែទាំងអស់និង។ ( adminសុំកាត់យកហើយបើនៅសរសេរក៏នៅតែដដែលៗដែរ )
« អូនយ៉ាងម៉េចហើយ? »ជុងហ្គុកច្របាច់ជើងអោយនាយតូចដែលកំពុងតែគេងសម្លឹងមកកាន់គេ ដោយសារតែកំពុងតែគេងថេយ៉ុងក៏ប្រាប់ថាគេចុករោយទើបជុងហ្គុកឡើងមកច្របាច់ជើងអោយគេទាំងកណ្ដាលយប់ដោយគ្មានត្អូញត្អែសូម្បីតែមួយម៉ាត់មានតែការស្រលាញ់និងបារម្ភប៉ុណ្ណោះ។
« អូនលែងអីហើយ បងគេងវិញចុះលំបាកបងហើយជុង »ថេយ៉ុងមើលទៅជុងហ្គុកទាំងការអាណិត តាំងពីពោះគេចាប់ផ្ដើមធំជុងហ្គុកក៏មិនសូវបានសម្រាកដែរណាមួយរឿងការងារហើយនៅរឿងរបស់គេ ពេលខ្លះជុងហ្គុកក៏អង្គុយច្របាច់ជើងអោយគេមិនថាយប់ម៉ោងប៉ុន្មានក៏គេមិនដែលរអ៊ូមិនដែលត្អូញត្អែរពីរឿងលំបាក ការងារគ្រប់យ៉ាងនៅក្នុងផ្ទះក៏ជុងហ្គុកជាអ្នករ៉ាប់រងសូម្បីតែការងារផ្ទះបាយ។
« បងមិនលំបាកទេថេយ៍ អូនកុំគិតបែបនេះអី »ជុងហ្គុកងើបទៅថើបថ្ងាស់នាយតូចបន្តឹចជាការលួងលោម ហើយវាក៏ជាការពិត គេមិនដែលហត់ពេលឃើញថេយ៉ុងសុខសប្បាយទេគេសុខចិត្តទទូលរ៉ាប់រងគ្រប់យ៉ាងអោយតែឃើញថេយ៉ុងអាធូស្រាល ថេយ៉ុងពពោះលំបាកហើយគេមិនចង់នាយតូចមកពិបាករឿងផ្សេងទៀតទេ។
« អូនដឹងហើយ...តែអូនលែងអីពិតមែនបងមកគេងវិញមក »ទោះបីខំនិយាយយ៉ាងណាក៏ជុងហ្គុកនៅតែអះអាងពាក្យដដែលដែរអញ្ចឹងហើយមានតែសម្របតាម ចំណែកឯជុងហ្គុកក៏ចូលទៅគេងនិងលើកដៃអោបថេយ៉ុងដូចដើមមុននិងសង្ងំគេងលក់ទាំងពីរនាក់។

YOU ARE READING
????????????? ??????????????? ??? ?
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ???????????..??????????????????????????????????????? ????????????????????????????????????? ?????????????????????????...
?????21;??????????????????????????
Start from the beginning