«ចម្លើយយើងបានប្រាប់ឯងរួចហើយឯងនេះពិតជាល្ងង់ពិតមែនណា!ហ្ហឹក!គេបោកហើយនៅមិនដឹងខ្លួនទៀត»ចាយក្រហុឹមដើមករចម្អកឲ្យថេយ៉ុងគេនិយាយបែបនេះដូចជាចង់បញ្ឆេះកំហឹងឲ្យថេយ៉ុងខឹងអញ្ចឹង។
«ហ្ហឹក!អាចង្រៃ!!!»អ្នកខាងនេះក៏សមចិត្តទៀតថេយ៉ុងលើកជើងធាក់ទៅចប់កណ្ដាលទ្រូងរបស់ចាយមួយទំហឹងរហូតដល់កៅអីដួលផ្ងាក់ទៅខាងក្រោយ។
«អួយ!!!»ចាយឧទានឡើងទាំងក្ដីឈឺចុកចាប់ពេញទ្រូង។
«លើកវាឡើងមក»ថេយ៉ុងស្រែកបញ្ជាទៅកាន់កូនចៅទាំងកំហឹងពេលនេះគេដូចជាមនុស្សដែលមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងយ៉ាងអញ្ចឹង។
«យើងទុកឱកាសឲ្យឯងម្ដងទៀតអ្នកណាជាអ្នលនៅពីក្រោយខ្នងរឿងទាំងអស់នេះ?»រាងក្រាស់ឱនមុខទៅជិតចាយកែវភ្នែកសង្កត់ធ្ងន់ទៅលើចាយត្រចៀកផ្ទាងចាំស្ដាប់ចម្លើយរបស់ចាយ។
«ហ្ហឹក!គេគឺ~~ជុង ហូស៊ុក!»នាយចាយនៅតែឆ្លើយចម្លើយដដែលមិនផ្លាស់ប្ដូរនោះទេ។
«សួរចម្លើយវាទាល់តែវាឆ្លើយកាពិត»នាយបញ្ជាកូនចៅហើយក៏ដើរចេញទៅ។ពួកកូនចៅទាំងអស់ក្រោយពីចៅហ្វាយចេញទៅបាត់ក៏ចាប់ផ្ដើមធ្វើការងាររបស់ខ្លួន។
ពួកគេយកដែកក្ដៅដែលទើបយកចេញពីក្នុងឡមើលទៅពណ៌ក្រហមបែកទឹកក្រូចឡើងឆ្អិតឆ្អៅតែម្ដងរួចក៏យកដែកនោះទៅដាក់លើភ្លៅរបស់ចាយ។
«អា៎!!!!!អា៎!!!!»សម្លេងស្រែកដោយក្ដីឈឺចាប់របស់ចាយបានបន្លឺឡើងកងរំពងពេញបន្ទប់វាជាការឈឺចាប់មួយដែលគ្មានអ្នកណាយល់។ចាយជាកូនចៅដែលស្មោះត្រង់ជាមួយចៅហ្វាយនាយខ្លាំងណាស់ទោះជាគេស្លាប់ខ្លួនក៏មិនព្រមហើបមាត់និយាយពីការពិតដែរ។
សម្លេងស្រែករបស់ចាយបានបន្លឺឡើងអស់ពេលជាងមួយម៉ោងកន្លះសម្លេងស្រែកក៏បានឈប់លែងឮបន្តទៅទៀត។ថេយ៉ុងដែលអង្គុយនៅហ្នឹងសាឡុងមុខបន្ទប់នោះនាយក៏ងើបឈរឡើងពេញកម្ពស់ដាក់ដៃស៊ូកចូលក្នុងហោប៉ៅរួចក៏និយាយឡើង÷
«បញ្ចូនសាកសប់វាទៅឲ្យអាខាល័សមើលទៅ»និយាយចប់នាយក៏ដើរចេញទៅបាត់។

YOU ARE READING
??? ??????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
???????
Start from the beginning