ពីមួយម៉ោងទៅមួយម៉ោងពីមួយថ្ងៃទៅមួយថ្ងៃលោទទៅជាខែពេលនេះហ្វីនអាណាបានពីរខែហើយ ហើយជុងហ្គុកក៏ដល់ថ្ងៃដែលត្រូវទៅបង្ហាញមុខជាផ្លូវការនៅក្នុងក្រុមហ៊ុនដូចគ្នាគេអាចទុកហ្វីអោយម៉ែដោះមើលបានហ្វីនមិនសូវជារករឿងនោះទេនាងចាប់ផ្ដើមផ្គាល់អ្នកនៅទីនេះក៏លែងសូវអោយជុងហ្គុកបារម្ភទៀតដែរ។
« យ៉ាងម៉េចទៅហើយជុងហ្គុក? »លោកតាចនសួរទៅចៅប្រុសដែលស្លៀកពាក់សម្លៀកបំពាក់ធ្វើការជាលើកដំបូងចុះមកខាងក្រោមទាំងទឹកមុខស្មើធេងបង្កប់ដោយភាពកំណាចធ្វើអោយគ្រប់គ្នាឃើញហើយរអាតែម្ដង។
« ខ្ញុំត្រៀមខ្លួនរួចហើយ »ជុងហ្គុកងាគមកឆ្លើយជាមួយនិងលោកតាចនបន្តឹចមុននិងដើទៅកន្លែងកូនស្រីដែលកំពុងតែគេងនៅលើអង្រឹងក្បែសាឡុងនិងមានម៉ែដោះនៅក្បែរនោះ។
« ប៉ាត្រូវទៅធ្វើការហើយ កូនមិននិយាយលើកទឹកចិត្តប៉ាទេ? »ជុងហ្គុកអោនមុខចុះទៅនិយាយជាមួយកូនស្រីឃើញមុខកូនធ្វើអោយគេមានកម្លាំងដើទៅមុខហើយ។
« ហាហា....»ហ្វីនអាណាសើចឡើងតឹចៗដៃជើងលើកចុះឡើងៗយ៉ាងរពីស នាងតូចទើបតែបានពីរខែក៏ពិតមែនតែឆ្លាតខ្លាំងណាស់ បើមុខវិញប៉ោងៗគូរអោយចង់ខាំអញ្ចឹងតើបានមិត្តភក្តិគេចូលចិត្តមកលេងជាមួយណាស់ពេលខ្លះគេមិនយំផងមកញ៉ោះអោយគ្នាយំទៀតក៏មាន។
« សុឺតត..ប៉ាទៅហើយណាព្រះនាងតូចរបស់ប៉ា ប៉ានិងឆាប់ត្រឡប់មកវិញ »ជុងហ្គុកអោនទៅថើបថ្ពាល់កូនតឹចៗទាំងគ្រឺតខ្នាញ់មុននិងដើចេញទៅឡើងឡានជាមួយនិងលោកតាចន ថ្ងៃដែលគេរងចាំបានមកដល់ហើយគេមិនអោយពួកឈ្លើងណាមកតោងទាមគ្រួសារគេទៀតទេ។ងុឺតត....សម្លេងហ្វ្រាំឡានបន្លឺឡើងធ្វើអោយអ្នកដែលតម្រៀបជួរឈរចាំទទូលស្វាគមន៍អគ្គនាយកនោះងាគមកមើលភ្លាមៗ ពួកគេពិតជាចង់ឃើញមុខទាយាទត្រកូលចនរូបពិតនៅជីវិតខាងក្រៅបែបនេះណាស់រាល់ដងធ្លាប់តែឃើញនៅក្នុងបណ្ដាញសង្គមហើយក៏ឃើញតែពីរទៅបីសន្លឹកដែរកម្រនិងមានរូបទាយាទរូបនេះបង្ហាញនៅលើបណ្ដាញសង្គមណាស់។
ជុងហ្គុកបោះជំហានចុះមកពីលើឡានទាំងមុខស្មើមិនប្ដូរដោយមានលោកតាចនចុះមកតំណាលគ្នាដែរមុននិងដើចូលទៅខាងក្នុងធ្វើអោយបុគ្គលិកនៅទីនោះនាំគ្នាជ្រួលជ្រើមនិងភាពសង្ហាររបស់នាយតែម្ដង អ្នកណាដែលថាមិនលង់នោះបើសង្ហារដូចជាទេវបុត្រដើដីទោះបីជាមុខមុាំមិនចេះញញិមក៏ដោយ។
« សូមស្វាគមន៍លោកអគ្គនាយក »លីលីលើកបាច់ផ្កាជួនទៅកាន់អគ្គនាយកថ្មីថ្មោងទាំងញញិមទាក់ទាញ គ្រាន់តែឃើញក៏ដឹងបាត់ទៅហើយថាស្រីម្នាក់នេះគិតអ្វីជុងហ្គុកក៏មិនបានខ្វល់ដើហួសមិនខ្ចីមើលមុខនាងផងកុំថាឡើយតែទទូលបាច់ផ្កានោះ លោកតាចនក៏មិនបានមាត់អ្វីដែរព្រោះគាត់ដឹងថាចៅប្រុសរបស់គាត់មានចរិកបែបណា គេមិនដែលចេះទុកមុខអោយអ្នកណាទេ។
«...»ហ្វាង លីលីបានត្រឹមតែឈរគាំងនៅមួយកន្លែងពេលដែលអគ្គនាយកថ្មីថ្មោងដែលនាងគិតថានិងទាក់ទាញចាប់យកក៏ដើហួសនាងធ្វើដូចជានាងគ្មានរូបរាង ថ្ងៃនេះនាងខំតែងខ្លួនយ៉ាងស្អាតតែចុងក្រោយអំបឹល តែគិតថានាងឈប់ត្រឹមនេះរឺ?មិនអាចទេ។
ជុងហ្គុកត្រូវបានលោកតាចននាំចូលទៅក្នុងបន្ទប់ប្រជុំដើម្បីណែនាំជុងហ្គុកជាផ្លូវការដល់អ្នករួមភាគហ៊ុននិងដៃគូរសហការណ៍ទាំងអស់អោយបានដឹងហើយក្នុងនោះក៏មានវត្តមានរបស់សុងហូដែរព្រោះថាពេលនេះគេមានងារជាអ្នកកាន់បញ្ជីនាំចេញនាំចូលរបស់ក្រុមហ៊ុន គេអាចឡើងមកដល់កន្លែងនេះក៏ព្រោះតែលោកចនជាអ្នកសុំបើមិនអញ្ចឹងកុំសង្ឈឹមអោយសោះ។
« នេះជាofficeរបស់ឯងហើយនេះយូ អេឡាលេខារបស់ឯង »លោកតាចនបាននាំជុងហ្គុកមកofficeនេះក៏ធ្លាប់ជាofficeរបស់គាត់ដែរតែពេកនេះគាត់អោយគេរៀបចំសាជាថ្មីតាមតម្រូវចិត្តរបស់ជុងហ្គុកព្រោះគាត់ប្រគាល់ទីនេះអោយទៅគេហើយ។
« សួស្ដីលោកអគ្គនាយក »អេឡាអោនគោរពជុងហ្គុកជាលើកដំបូងក្នុងនាមជាអគ្គនាយក ហើយមិនចាំបាច់បារម្ភទេនាងមានសង្សារហើយសង្សាររបស់នាងក៏គ្មានអ្នកណាក្រៅពីវីនដែរពួកគេទើបតែទាក់ទងគ្នាបាន1ខែទេដោយសារតែជុងហ្គុកឧស្សារហ៍អោយវីនមកមើលការងារនៅទីនេះទើបស្គាល់និងស្រលាញ់គ្នា។
« នាងទៅធ្វើការចុះ »លោកតាចន ពេលលឺបែបនេះនាងក៏លាចេញមកធ្វើការនៅខាងក្រៅវិញមុននេះភ័យចង់ផុតដង្ហើមទៅហើយអគ្គនាយកថ្មីមើលទៅកាចខ្លាំងណាស់ហើយក៏មុឺងម៉ាត់ណាស់ដែរមុខរាបស្មើដូចជាសមុទ្រគ្មានរលកយ៉ាងអញ្ចឹង។
លោកតាចនចំណាយពេលនិយាយការងារជាមួយនិងជុងហ្គុកប្រហែលជាកន្លះម៉ោងទើបចេញមកវិញ ជុងហ្គុកចង់ប្ដូរអ្វីក៏គាត់មិនជំទាស់ដែរគ្រប់យ៉ាងទុកអោយជុងហ្គុកជាអ្នកចាត់ចែងទៅចុះ។
តុក...តុក « ចូលមក »ពេលលឺសម្លេងគោះទ្វាជុងហ្គុកក៏អនុញ្ញាតអោយចូល ហើយអ្នកដែលដើចូលមកនោះគឺហ្វាង លីលីនេះឯង។
« លោកអគ្គនាយកនេះគឺឯកសាររបស់បុគ្គលិកលោកអគ្គនាយកអាចពិនិត្យបានចាស៎ »លីលីញញិមដាក់នាយក្រាសចង់រហែកមាត់ទៅហើយតែជុងហ្គុកមិនញញិមតបនាងសូម្បីបន្តឹច ពេលខ្លះនាងក៏ឆ្ងល់ដែរថាហេតុអ្វីទឹកមុខរបស់អគ្គនាយករបស់នាងមុាំគ្រប់ពេលបែបនេះ?អញ្ចឹងផែនការចាប់នាយនោះមិនអាសាបង់ទៅហើយបើនាយមិនអោយសង្ឈឹមផងនោះ។
« មុននិងយកមកអោយខ្ញុំមើលរឺសញ្ញេអ្វីមួយត្រូវអោយលេខាពិនិត្យអោយបានច្បាស់សឹន »គេឯណាទៅមានពេលកែទៀតនោះបើមានខុសអ្វីទុកអោយលេខាកែជាមុនសឹនចាំតកមកអោយគេមើល។
« ចាស៎...តើលោកអគ្គនាយកត្រូវការ....»នាងតបទៅវិញទាំងអាម៉ាស់មុននេះគិតថាយកឯកសារនេះដើម្បីជាថ្នូលបាននៅក្បែរអគ្គនាយកប៉ុន្តែក៏ត្រួវញញិមលែងសមទៅវិញ ទើបប្ដូរប្រធានបទនិយាយតែមិនទាន់ទាំងនិយាយចប់ផងក៏ទទូលបានពាក់យ៉ាងចុកឈាមពីមាត់អគ្គនាយកវ័យក្មេង។
« ចេញ »មួយម៉ាត់នេះសែនមានន័យលឺហើយគ្រាំចិត្តតែម្ដង គេមិនចង់នៅជិតរឺនៅក្បែរអ្នកណាទេជាពិសេសគឺស្រីបែបនេះ គេធុញដល់កំពូលហើយគេត្រូវធ្វើការអោយឆាប់រួចនិងបានទៅរកកូនគ្មានពេលអត់ប្រយោជន៍ជាមួយនាងច្រើននោះទេ។
« ចាស៎..លោកអគ្គនាយក »លីលីបានត្រឹមតែអោនមុខចុះដើចេញទៅវិញទាំងអាម៉ាសមុខ តែនាងនិងមិនព្រមឈប់នោះទេអ្វីដែលនាងចង់បានហើយនាងត្រូវតែយកអោយបាន។( ស្រម៉ៃខ្ពស់ណាស់ចែ )
« ហេតុអ្វីគ្រប់គ្នាដែលចូលមករកបងមិនមែនជាអូន? »ជុងហ្គុកលើកដៃជ្រុបមុខ គេពិតជាចង់អោយថេយ៉ុងមករកគេវិញណាស់ប៉ុន្តែហាក់ម្បីដូចជាមិនមានសង្ឈឹមតែគេនៅតែរងចាំ ហេតុអ្វីក៏គ្រប់គ្នាដែលចូលមករកគេមិនមែនជាមនុស្សដែលគេស្រលាញ់មិនមែនជាមនុស្សដែលគេតែងតែរងចាំ?ប្រសឹនបើអ្នកដែលចូលមករកគេជាថេយ៉ុងគេនិងអោបអោយជាប់មិនព្រមអោយគេចាកចេញទៅចោលគេម្ដងទៀតទេ។សូមរងចាំភាគបន្ត...🫶🏻💜

YOU ARE READING
????????????? ??????????????? ??? ?
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ???????????..??????????????????????????????????????? ????????????????????????????????????? ?????????????????????????...
?????34;?????????????????????????????????????????
Start from the beginning