«បងដឹងរឿងអស់ហើយអូនសម្លាញ់បងរៀបចំធ្វើដំណើរទៅកូរ៉េនៅយប់នេះអូនទៅរួចឬអត់?»រាងក្រាស់ប្រលែងចេញពីការឱបបន្តិចក៏សួរនាំទៅកាន់ភរិយា។
«អូនទៅរួចណា»ជីមីនងក់ក្បាលតិចៗរួចក៏និយាយបន្ត÷
«ចុះរឿងនេះហូប៊ីដឹងហើយឬនៅ?»នាយតូចសួរព្រោះខ្លាចថាហូប៊ីនៅមិនទាន់ដឹងរឿងណាមួយក៏បារម្ភបើសិនជាដឹងមិនដឹងថានិងទៅជាយ៉ាងម៉េចនោះទេ។
«បងគិតថាពួកគេដឹងហើយណា»យ៉ុនហ្គី។
«ចឹងពួកយើងឆាប់ទៅៗណាអូនមិនចង់រងចាំយូរទេណាបង»ជីមីន និយាយទាំងអង្រួនដៃអ្នកជាស្វាមីតិចៗ។
«បាទៗ!»ឆ្លើយហើយក៏ប្រញាប់គ្រាអ្នកជាប្រពន្ធចុះមកខាងក្រោមសម្ដៅទៅប្រលានយន្តហោះពួកគេប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនសម្រាប់ធ្វើដំណើរ។
.....
ក្រឡេកមកកាន់រាងតូចហូស៊ុកឯណេះវិញពេលនេះក៏កំពុងតែរកវិធីត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ។នាយតូចដើរចុះដើរឡើងពេញបន្ទប់ធ្វើឲ្យហ្វាយដែលទើបតែងើបពីសន្លប់មិនទាន់បានស្រួលខ្លួននោះរកកលចង់សន្លប់ម្ដងទៀត។«អ្នកប្រុសតូចឈប់ដើរទៀតទៅខ្ញុំសន្លប់ទៀតឥឡូវហើយ»ហ្វាយ ប្រាប់ទៅកាន់រាងតូចទាំងទឹកមុខជូរដូចជាញ៉ាំទឹកក្រូចឆ្មា។
«ខ្ញុំនឹកឃើញហើយបងហ្វាយ!ក្រោកឡើងមកជួយរក passport ឲ្យខ្ញុំបន្តិច»ហូស៊ុក ស្ទុះទៅចាប់លើកហ្វាយឡើងមកមួយទំហឹងដើម្បីឲ្យនាងជួយរករបស់ឲ្យខ្លួន។
«អ្នកប្រុសតូចយក passport ទៅធ្វើអីទៅ?»មុននិងជួយរកហ្វាយក៏សួរសិនចង់ដឹងថារាងតូចយកទៅធ្វើអី។
«ខ្ញុំនិងទៅកូរ៉េដោយខ្លួនឯង»បំណាច់តែគេហាមមិនឲ្យទៅហើយមានតែលួចទៅដោយខ្លួនឯង។
«ចុះបើលោកម្ចាស់ដឹងវិញនោះ»ហ្វាយសួរព្រោះតែបារម្ភព្រោះថាមិញនេះនាងដឹងពីថេយ៉ុងហើយថាសាហាវប៉ុណ្ណានោះ។
«ពួកយើងទៅកុំឲ្យគេដឹងទៅខ្ញុំនិងរត់ទៅយប់នេះបងជាអ្នកជួយខ្ញុំណាបងហ្វាយ»ហូស៊ុកចាប់ដៃហ្វាយតិចៗជាការអង្វរក។តាមពិតគេក៏មិនចង់ឲ្យហ្វាយចូលមកពាក់ព័ន្ធដែរតែរឿងនេះវាបន្ទាន់សម្រាប់គេខ្លាំងណាស់គេគ្មានអ្នកណាក្រៅពីហ្វាយនោះទេ។

YOU ARE READING
??? ??????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
???????
Start from the beginning