«ហូប៊ីគេសន្លប់មិនដឹងខ្លួននោះទេទើបមិនបានមកនេះលោកពូមានការអ្វីមែនទេ?»ជីមីនសួរទាំងសម្លេងក្រងួរៗចុងច្រមុះ។
«ហុឹម~បាទគឺថានេះជាទ្រព្យសម្បត្តិដែលនៅសល់របស់លោកជុងនិងអ្នកស្រីជុងបន្ទាប់ពីបានកាត់បំណុលរួចអស់ទាំងក្រៅនិងក្នុងប្រព័ន្ធអ្នកប្រុសអញ្ជើញមើលទៅបាទ»លោកមេធាវីហុចឯកសាទៅឲ្យជីមីនហើយក៏ងាកមកសម្លឹងថេយ៉ុងដែលឈរនៅជិតជីមីននោះរួចក៏និយាយឡើង÷
«នេះគឺលោកថេយ៉ុងមែនទេ?»គាត់សួរទាំងញញឹមមុខស្ងួតទៅកាន់ថេយ៉ុង។
«បាទគឺខ្ញុំលោកមានការអ្វីមែនទេ?»ថេយ៉ុងក៏តបទៅវិញទាំងសួរចងចិញ្ចើម។
«លោកជុងបានឲ្យខ្ញុំទុកសំបុត្រមួយច្បាប់នេះឲ្យលោកព្រមទាំងរបស់នេះឲ្យលោកផងដែរ»លោកមេធាវីហុចសំបុត្រមួយច្បាស់ឲ្យទៅថេយ៉ុងព្រមជាមួយ credit card ដែលមានលុយដែរលោកជុងបានខ្ចីគេកន្លងមក។
«...»ថេយ៉ុងទទួលសំបុត្រដោយស្ងៀមស្ងាត់បំផុតមិននិយាយអ្វីឡើយហើយនាយក៏មិនបានបើកមើលសំបុត្រនោះភ្លាមៗដែរ។
«បើអស់អីហើយគ្រប់គ្នាគោរពលាពួកគាត់ជាលើកចុងក្រោយទៅចុះ»លោកមេធាវីនិយាយហើយក៏ដើរចេញទៅម្ខាងទុកឲ្យពួកគេគោរពលោកជុងអ្នកស្រីជុងជាលើកចុងក្រោយ។
ក្រោយពីគោរពរួចហើយយ៉ុនហ្គីក៏គ្រាជីមីនឲ្យទៅអង្គុយនៅម្ខាងចំណែកឯថេយ៉ុងក៏យកធុបទៅដោតហើយក៏ឈ្លៀតនិយាយជាមួយនិងរូបថតលោកជុងអ្នកស្រីជុងបន្តិច។
«ទៅឲ្យបានស្ងប់ចុះបងប្រុសអ្នកបងកុំបារម្ភពីហូស៊ុកអីខ្ញុំនិងមើលថែគេឲ្យបានល្អ»និយាយហើយថេយ៉ុងក៏ថយក្រោយមួយជំហ៊ានហើយក៏ឱនគំនាបគោរពពួកគាត់ជាលើកចុងក្រោយហើយក៏ដើរចេញទៅ។
ក្រឡេកមកមើលយ៉ុនហ្គីហើយនិងរាងតូចជីមីនវិញនៅពេលនេះរាងក្រាស់ក៏កំពុងតែលួងលោមរាងតូចឲ្យទៅសម្រាកផងដែរមេឃក៏ភ្លឺហើយតែតាំងពីមកដល់កូរ៉េជីមីននៅមិនទាន់បានសម្រកនោះទេ។
«អូនឆាប់ទៅសម្រាកទៅនៅទីនេះមានអៃស៍ចាត់ចែងហើយអូនត្រូវចាំថាអូនមិនមែនខ្លួនមួយដូចពីមុនទៀតនោះទេធ្វើអ្វីត្រូវគិតដល់អាច្រមក់ក្នុងផ្ទៃផង»យ៉ុនហ្គីគេបារម្ភខ្លាចថារាងតូចធ្លាក់ខ្លួនឈឺក្នុងពេលដែលពពោះបែបនេះវាអាចមានកគ្រោះថ្នាក់ទាំងម្ដាយនិងកូន។

YOU ARE READING
??? ??????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
???????
Start from the beginning