«តែអូន...»រាងតូចនៅទាក់ទើរមិនចង់ចេញទៅណានោះទេ។
«មិនបាច់តែអីទេបងមិនឲ្យអូនបណ្ដើយខ្លួនបែបនេះទេ»មិនចាំឲ្យរាងតូចប្រកែកទាន់ឡើយយ៉ុនហ្គីក៏ចាប់លើកបីរាងតូចដើរចាកចេញទៅកាត់មុខគ្រប់គ្នាដែលមកចូលរួមពិធីនោះ។
មកចាប់អារម្មណ៍ជាមួយនិងថេយ៉ុងវិញនាយដើរចេញមកអង្គុយនៅខាងក្រៅហើយក៏បើកសំបុត្រចុងក្រោយរបស់បងប្រុសធម៌យកមកអាន។
អត្ថន័យនៅក្នុងសំបុត្រសរសេរថា....
“ជូនចំពោះថេយ៉ុងប្អូនសម្លាញ់បងដឹងថាពេលដែលឯងបានអានសំបុត្រនេះបងមិននៅលើលោកនេះទេជាដំបូងបងចង់សំុំទោសឯងចំពោះរឿងកន្លងមកបងមានអារម្មណ៍ថាខុសណាស់ដែលមិនអាចមើលថែប្រពន្ធកូនបានល្អតែបងជឿរជាក់លើឯងណាថេយ៉ុងជួយមើលថែកូនទាំងពីររបស់បងផងថ្វីត្បិតតែជីមីនជាកូនចិញ្ចើមតែបងស្រឡាញ់គេស្មើរជីវិតរបស់បងឯងជួយមើលថែគេផងចំណែកឯហូស៊ុកគេជាក្មេងល្អខ្លាំងណាស់និងចេះស្ដាប់បង្គាប់បំផុតហ្ហឹក!បើឯងស្រឡាញ់ហូស៊ុកត្រូវមើលថែគេឲ្យបានល្អណាបងលើកគេឲ្យឯងហើយមើលថែគេជំនួសបងផងបើសិនជាឯងហ៊ានធ្វើឲ្យគេឈឺចាប់បងនិងតាមមករករឿងឯងជាមិនខានទេចំណែកឯលុយនៅក្នុងកាតនោះបងសងឯងវិញណាបងសង្ឃឹមថាឯងនិងមុនខឹងបងមិនស្អប់បងព្រមទាំងលើកលែងទោសឲ្យបងផងណា ជាចុងក្រោយបងអរគុណឯងណាស់ថេយ៉ុងអរគុណសម្រាប់គ្រប់យ៉ាងបងលាហើយ”
ពីបង ជុង ~ថេយ៉ុងអានសំបុត្រនោះចប់ទឹកភ្នែកកូនប្រុសក៏ហូរចុះមកជាលើកទីមួយគេពិតជារំជួលចិត្តជាមួយនិងសំបុត្រលោកជុងណាស់នេះបើគាត់មិនគ្រោះថ្នាក់ចរាចរណ៍ទេគាត់ប្រហែលជាអាចនិងធ្វើអត្តឃាតខ្លួនឯងក៏ថាបាន។នាយស្រក់ទឹកភ្នែកមិនឮសម្លេងតាំងពីស្គាល់លោកជុងមកមានតែលោកជុងនេះហើយដែលតែងតែផ្ដល់ភាពកក់ក្ដៅដល់គេធ្វើឲ្យគេគ្មានអារម្មណ៍ថាឯកោធ្វើឲ្យគេស្គាល់ថាអ្វីទៅដែលហៅថាបងប្រុស។
«បងធ្វើបានល្អហើយខ្ញុំសន្យាថានិងមើលថែហូស៊ុកឲ្យបានល្អហើយបងកុំបារម្ភពីជីមីនអីពេលនេះគេមានមនុស្សល្អនៅមើលថែគេហើយ»នាយនិយាយទាំងទឹកមុខមាំបំផុត។

YOU ARE READING
??? ??????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
???????
Start from the beginning