" ជុងគុកឯងនិយាយអីនិង ថេយ៉ុងកុំស្ដាប់គេអីយើងជាអ្នកនាំគេរត់ទេ គេមិនបានសុំឲ្យយើងជួយទេ "
" កុំប្រឹងការពារខ្ញុំអីបងមីន " ជុងគុកចាប់ទាញជីមីនឲ្យឈរទៅម្ខាងហើយខ្លួនគេផ្ទាល់ឈរទល់មុខថេយ៉ុងសម្លឹងមើលគរឥតដាក់
" ឯងចង់ឲ្យយើងធ្វើយ៉ាងមិចចំពោះឯង " ថេយ៉ុង
" តាមចិត្ត " ជុងគុក
" អឹម ... ចាំបន្ដិចយើងគិតមើលបន្ដិចសិនគួរធ្វើយ៉ាងមិចន៎ " ថេយ៉ុងក្របួចមាត់ទឹកមុខញញឹមញញែម សម្លឹងមើលជុងគុក ហើយសម្លឹងមើលទៅកាំជណ្ដើរ" លោតចុះទៅ "
" ឯងឆ្កួតហើយថេយ៉ុង "
" រើសមើលទៅ ឯងចង់ឈរមើលយើងដាក់ទោសជីមីនឬ លោតចុះ "
" ខ្ញុំ ... " បើសួរថាខ្លាចទេ ប្រាកដណាស់ខ្លាច តែក៏មិនអាចអាត្មានិយាយឈរមើលជីមីនរង់ទុក្ខបានដែរ
" ជុងគុកកុំណា កុំល្ងង់ ធ្វើអីឆ្កួតៗ " ជីមីនស្រែកឡើងទាំងស្លុតចិត្តមិនយល់មិចក៏ក្មេងនេះឆោតល្ងង់ថ្នាក់នេះ គេសុខចិត្តលោតពិតមែនឬ ទើបបោះជំហានទៅរកមាត់ជណ្ដើរវិញ" អា៎ .... "
" ជុងគុក .... " ជីមីនស្រែកឡើងភ្លាត់សម្លេងក្រោយឃើញរាងកាយជុងគុកត្រូវដួលបោកផ្ទប់និងបង្កាន់ដៃកាំជណ្ដើរហើយរមៀលចុះទៅខាងក្រោមយ៉ាងលឿន ក្រោមស្នាដៃរបស់ថេយ៉ុងជីមីនមិនបង្អង់យូរស្ទុះស្ទាររត់ចុះទៅត្រកងបីកាយសុទ្ធតែឈាមរបស់ជុងគុកមកមើល
" ជុងគុក ... ហឹកៗ ក្មេងល្ងង់ មិចក៏ឯងល្ងង់ថ្នាក់នេះ ហឹកៗ "
" អឹកបងមីន អរគុណ .... អឹក " ជុងគុកលើកដៃរញីរញ័ររបស់គេចាប់ដៃរបស់ជីមីនមកអោបហើយពោលឡើងទាំងសម្លេងញីញ័រ ភ្នែកព្រិចៗបើកលែងចង់រួច" ជុងគុក កុំបិទភ្នែកណាបងយកឯងទៅពេទ្យ ...
ហឹកៗ ពួកអាមនុស្សអត់ចិត្តនៅឈរមើលស្អីទៀតមិចមិនឆាប់ចូលមកជួយមក ហឺៗ ..." ជីមីនរឹតតែឈឺចិត្តលើសដើមពេលដែលឃើញថេយ៉ុងនិងកូនចៅឈរមើលស្ងៀមមិនអើពើ សូម្បីបន្ដិច" ជុងគុក .... " ជាថ្មីម្ដងទៀតសម្លេងស្រែកហៅឈ្មោះជុងគុកច្ទរឡើងរន្ទឺទាញចំណាប់អារម្មណ៍ឲ្យជីមីនដែលកំពុងយំងាកទៅមើល . គ្មានអ្នកណាក្រៅពីអាប៉ាជីនឡើយ ដើមទ្រូងជាឪពុកបានដំណឹងរកកូនឃើញហើយសប្បាយអរក្រៃលែងតែពេលមកដល់ស្លុតអស់ដួងចិត្តឃើញកូនដេកដួលប្រឡាក់សុទ្ធតែឈាមពេញរាងកាយ
" អ្នកណាធ្វើអីកូនយើង ហឹកៗ ឯងមែនទេ " ព្រូស
អាប៉ាជីនខឹងដល់ថ្នាក់ញ័រដៃញ័រទ្រូង រុញច្រានជីមីនចេញពីរាងកាយសន្លប់ជុងគុក" ហឹកៗខ្ញុំៗ ហឹក អត់បានធ្វើទេ " ជីមីន
" ប្រាប់មកអ្នកណាធ្វើអីគេ " ស៊ូហ្គា ស្រែកសម្លុត
" ថេយ៍ ... ថេយ៉ុងហឹកៗ គេច្រានជុងគុក "
" គីមថេយ៉ុង ... " ស៊ូហ្គា
" យ៉ាងមិច "
" អាមនុស្សថោកទើប មិចក៏ឯងហ៊ានធ្វើបាបគេដល់ថ្នាក់នេះ បានបើឯងហ៊ានដល់ថ្នាក់នេះហើយយើងក៏ហ៊ានដូចគ្នា "
" ឯងហ៊ានធ្វើអីយើង "
" យើងមិនធ្វើអីឯងទេតែអ្នកផ្សេងមិនប្រាកដ ផាច់ៗ ពួកឯងចូលមក "" បងប្រុសជួយអូនផង "
" ថេយ៍សា ... "
" ឈរមើលមនុស្សជាទីស្រឡាញ់របស់ឯងរង់ទុក្ខវេទនាចុះ ពួកឯងចាត់ការទៅ "
" លែងប្អូនយើងភ្លាម "
" ដោះដូរជាមួយយើង "
" ស្អី "
" ឯងត្រូវសង នូវអ្វីដែរឯងធ្វើចំពោះជុងគុក "
" ហេតុអីយើងត្រូវសង "
" ហឹស ពេលនេះទោះយើងនិយាយអី ក៏ឯងមិនបើកត្រចៀកស្ដាប់ ខួរឯងក៏មិនទទួល ដោយសារតែវាស្ពឹកស្រពោន វាប្រែជាល្ងង់ខ្លៅ លែងដឹងខុសត្រូវ យល់សរថាខ្មៅ អាក្រក់ថាល្អ យកកំហឹងបាំងមុខ កន្លងមកឯងធ្វើយ៉ាងមិចចំពោះយើងក៏យើងមិនខឹងតែនេះជុងគុក ក្មេងម្នាក់នេះគេមិនដឹងអីទេ តែឯងនៅតែអូសគេឲ្យមកធ្លាក់នរក ហឹស ដឹងទេយើងមិនទទួលយកស្នេហាប្អូនស្រីឯងដោយសារតែនាងជាមនុស្សមិនស្កប់ស្គល់ យើងមិននិយាយអ្វីទេ យកពេលទៅគិតថាទង្វើឯងវាត្រឹមត្រូវដែរឬអត់ទេ ដឹងកំហុសពេលណាចាំមកជួបយើង "" តោះអាប៉ា ... " ស៊ូហ្គា ចាប់លើកបីរាងកាយ
ទន់ល្អូនដើរចេញទៅតែក៏មិនភ្លេចងាកមកសម្លឹងមើលមុខថេយ៉ុងវិញដែរ
" ខ្ញុំសុំទៅដែរ ... " ជីមីន
" ហឹម " អាប៉ាជីន & ស៊ូហ្គាភាគនេះខ្ញុំដាក់អារម្មណ៍មិនបានល្អទេតែមិនចង់ឲ្យអ្នកអានចាំយូ
ចូលអានរឿងថ្មីផងណា ផុសពីរភាគហើយ

YOU ARE READING
?????????????????? (???)
Short Story????????????????????????????????????? ????????????????3?????????????????????? Jk : top ,bttm Tae : Bttm Suga : Top
???22. ???????????????????
Start from the beginning