+ចាប់ផ្តើមសាច់រឿង
សាច់រឿងបង្ហាញឲ្យឃើញក្មេងប្រុសកម្លោះម្នាក់ដែលកំពុងនៅក្នុងជណ្តើរយន្តដែលសម្តៅទៅជាន់លើបង្អស់នៃសណ្ឋាគារ កម្លោះនេះមានសក់ក្រហម តែងខ្លួនហាយសូឡូយឆាយសមនិងឋានៈ របស់ខ្លួន ដែលជាCEOនៃសណ្ឋាគារលំដាប់មួយនេះ ដែលនាយកម្លោះម្នាក់នេះមានឈ្មោះ Gemini Norawit Thipakorn។ ដំណើរយ៉ាងស្វាហាប់ចូលទៅក្នុងបន្ទប់ប្រជុំជាមួយទឹកមុខដ៏គ្មានជីជាតិរបស់ខ្លួនគួបផ្សំនិងសក់ក្រហមធ្វើឲ្យបុរសនេះមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះស្រីៗ
កិច្ចសន្ទនានៅក្នុងបន្ទប់ប្រជុំប្រកបទៅភាពសមស្របមិនជ្រួលច្របល់ គ្រប់គ្នាពោរពេញទៅដោយសណ្តាប់ធ្នាប់។ Boss.Norawit ជាពាក្យដែលបុគ្គលិកគ្រប់គ្នាត្រូវហៅ
«Boss Norawit ចា៎ តើយើងគួររៀបចំការដេគ័រសណ្ឋាគារជាថ្មីដែរទេចា៎» បុគ្គលិកស្រីម្នាក់បានសួរទៅកាន់អ្នកដែលជាbossរបស់ខ្លួន
«រឿងដេគ័រនេះនេះត្រូវតម្រូវទៅតាមរដូវកាល មិនត្រូវចេះតែដូរៗនោះទេយល់ដែរទេ» Geminiនិយាយដោយសម្លេងស្មើរធេងគ្មានអារម្មណ៍អ្វីទាំងអស់
«កិច្ចសំខាន់ម្យ៉ាងទៀតត្រូវធ្វើការងាររៀងៗខ្លួនឲ្យតែល្អគ្មានកំហុសទៅបានហើយ» Gemini
«បាទ/ចាស៎»បុគ្គលិក
កិច្ចប្រជុំដែលបន្តទៅមួយសន្ទុះធំក៏ត្រូវបានបញ្ចប់
_____________________________
«យើងត្រូវទៅជួបប៉ាឯងមិនបាច់ជូនយើងទៅទេ» សម្លេងម៉ាត់ៗរបស់Khun Fourth Nattawat Wongwatthana បានបន្លឺទៅឲ្យអ្នកដែលជាអង្គរក្ស
អ្នកដែលស្តាប់ហើយមិនបានមាត់អ្វីសោះឡើយត្រឹមអោនគំនាបរួចក៏ចាកចេញមិនបង្អង់យូរFourthក៏ចូលទៅក្នុងឡានទំនើបរបស់ខ្លួនដែលមានតម្លៃខ្ទង់សែន$ បើកចេញទៅយ៉ាងលឿន
ង៉ឺត~
មួយសន្ទុះឡានក៏បានបើកមកដល់ ហាងអាហារដ៏ទំនើបមួយ Fourth ចុះមកព្រមជាមួយនិងវ៉ែនតាខ្មៅបានបង្ហាញពីភាពស្រស់សង្ហាររបស់ខ្លួនធ្វើឲ្យអ្នកអ្នកនៅក្នុងហាងតាមសម្លឹងសឹងជ្រុះភ្នែកដោយសារភាពឡូយឆាយ ស្រស់សង្ហារ ស៉ីវិល័យ របស់គេ

YOU ARE READING
???????????????????????
RomanceGemini Norawit Thipakorn x Fourth Nattawat Wongwatthana