抖阴社区

Ep12:???????????

1K 110 24
                                    

+ហាងអាហារ
មិនយូរប៉ុន្មានពួកគេទាំងពីរក៏បានមកហាងលំដាប់ផ្កាយប្រាំមួយនៅកណ្តាលទីក្រុង តែទម្រាំបានមកដល់Fourthមិនដឹងជាត្រូវGeminiលេបខាយប៉ុណ្ណាទេដឹងត្រឹមតែថាពេលនេះតាំងពី.ករហូលដល់ផ្ទៃមុខក្រពុំពេលនេះប្រែឡើងជាក្រហមអស់ហើយ។
«មកដល់ហើយអូនសម្លាញ់»GeminiញញឹមហុចដៃទៅទទួលFourthចុះពីលើឡានដូចជាអង្គរក្សយ៉ាងអ៊ីចឹង តែត្រូវហើយGemគឺជាអង្គរក្ស តែអង្គរក្សកាពារបេះដូងរបស់Fourth។
គ្រាន់តែFourthចុះមកភ្លាមGemរហ័សទាញFourthមកជិតខ្លួនភ្លេតមិនឲ្យឆ្ងាយយូរនាំចិត្តណាយ។ មិនត្រឹមតែឲ្យខិតមកជិតទេគេក៏យកដៃមាំរបស់ខ្លួនត្រសងចង្កេះតូចមួយក្តាប់របស់Fourthជាប់គ្មានរបូត
«អូនថាមិនបាច់គៀកគ្នាថ្នាក់នឹងអី» Fourth ហាក់ធ្វើខ្លួនមិនត្រូវសោះ ភ្នែកចេះតែឈ្វាលាឆ្វេងស្តាំខ្លាចគេឃើញមិនសម
«ហេតុអី»
«គេមើលមកមិនសមឡើយ»
«អូនតែងតែបែបនេះ ហេតុអីមិនសម បែបនេះសមបំផុតហើយ ជុប-»Geminiមិនស្របតាមFourthឡើយមានតែទាញគេមកគៀកនឹងខ្លួនលើសដើម រួចថែមទាំងថើបមាត់Fourthមួយខ្សឺតជាភស្តុតាងទៀតផង មនុស្សដូចជាគេនេះមិនសូវខ្វល់ពីភ្នែកដែលគេមើលមកឡើយនិយាយរួមឲ្យងាយយល់គេគិតថាធ្វើអ្វីសមគេនឹងធ្វើ។

មកដល់តុអាហារក៏បានឃើញថាអាហារទាំងអស់រៀបចំរួចរាល់អស់ទៅហើយ Geminiរហ័សដើរទៅទាញកៅអីឲ្យFourthចូលអង្គុយហើយទើបខ្លួនមកអង្គុយពីមុខFourthក្រោយ កាយវិការទាំងអស់នេះគឺកក់ក្តៅណាស់សម្រាប់Fourth។
«យប់នេះគឺRomanticណាស់អូនគិតអ៊ីចឹងទេ»មិននិយាយតែមាត់ដៃមាំក៏ចាក់ស្រាក្រហមចូលទៅក្នុងកែវបណ្តើរ
«ត្រូវហើយ» Fourth ញញឹមស្រស់ស្រាយព្រោះបានឃើញទេសភាពទីក្រុងនាពេលយប់ និងខ្យល់ត្រជាក់បក់រវិចៗប៉ះផ្ទៃមុខ ក្នុងចិត្តគឺពិតជាសរសើរGemណាស់ដែលប៉ិនប្រសប់រកកន្លែងស្រស់ស្រាយបែបនេះផ្គាប់ចិត្តគេ។
«អូ!!បងភ្លេចអ្វីមួយហើយ អូនចាំនៅទីនេះបន្តិចណា» Geminiថារួចក៏ឱនទៅថើបថ្ងាសFourthបន្តិចរួចដើរទៅណាក៏មិនដឹង
Fourth វិញអារម្មណ៍ពេលនេះគឺពិតជាល្អខ្លាំងណាស់ព្រោះត្រូវបានគេមើលថែយកចិត្តទុកដាក់ជាមួយដោយកាលពីមុនគ្មានអ្នកយកចិត្តទុកដាក់ជាមួយគេខ្លាំងដល់ថ្នាក់នេះឡើយ ហើយបើដឹងថាបានប្តីហើយស្រួលបែបនៀកយកប្តីយូរហើយ

???????????????????????Where stories live. Discover now