ព្រឹកថ្ងៃថ្មីបន្ទាប់ពីថ្ងៃដែលសិរីមង្គលបានបញ្ចប់ នៅលើគ្រែយើងក៏បានឃើញរាងកាយកម្លោះមួយគូអោបគ្នាយ៉ាងស្អិតរមួតបេះមិនចេញនៅលើគ្រែកំពុងលង់លក់ជាមួយគ្នាយ៉ាងមានក្តីសុខ ដោយហេតុអស់កម្លាំងនាកាលពីយប់ ។
«ហ៊ឹម~~»Fourthបន្លឺសម្លេងដកដង្ហើមធំដៃច្រង៉េងច្រង៉ាងយ៉ាងខ្ជិលច្រអូស តែក៏បណ្តាលឲ្យអ្នកដែលគេងអោបខ្លួនភ្ញាក់បានយ៉ាងងាយ
«...» ស្ងាត់គ្មានសម្លេងណាមួយបន្លឺឡើយ មានតែកែវភ្នែកចាំងពន្លឺព្រៀកៗសម្លឹងគ្នាទៅវិញទៅមកយ៉ាងស្រទន់មានមន្តស្នេហ៍ បេះដូងពួកគេកំពុងធ្វើដំណើររត់រកគ្នា ឯបបូរមាត់ក៏ហាក់ដូចជាមានដែកឆក់មកឆក់ឲ្យជាប់គ្នាទាំងព្រឹកព្រលឹម
«អឹម ហ្អឹម~~» សម្លេងថ្ងូរចេញបំពង់.កហាក់មានក្តីសុខតែបែរជាគួរឲ្យព្រឺសម្បុរព្រោះការថើបហាក់មិនបានបញ្ចប់ត្រឹមតែប៉ុណ្ណេះតែក៏ឈានដល់ការកើនកម្តៅនៃរាងកាយទៅជារោលរាលមួយរំពិច រាងកាយGeminiក្រហមងាំងដោយសារកម្តៅស្នេហ៍នាព្រឹកព្រលឹម ឯFourthវិញបាកស្បាតកាលពីយប់មកហើយតែពេលនេះក៏ទន់ខ្លួនល្អូកទៅតាមការបំបោសអង្អែលម្តងទៀត ដៃក៏តោងកគេជាប់ថែមទាំងច្បាមសក់ពណ៍ក្រហមទន់ល្មើយរបស់Gemដោយទឹកមុខរោលរាលពេលនេះកម្តៅក្នុងខ្លួនរបស់គេមិនចាញ់Gemឡើយមានតែកើនឡើងជាលំដាប់ ហើយល្បែងរោលរាលក៏បានចាប់ផ្តើមបង្កាត់ម្តងទៀតនាពេលព្រឹកព្រលឹមនោះ។+Daimond Company
នៅក្នុងofficeដែលមានរាងក្រាសនៅទីនោះកំពុងសម្លឹងឯកសារយ៉ាងយកចិត្តទុកដាក់។ Gemini ខំធ្វើការគ្មានពេលដកឃ្លាសោះឡើយទាំងដែលគេទើបតែរៀបការកាលពីម្សិលមិញហើយថ្ងៃនេះតាមពិតគេត្រូវនៅផ្អែមល្ហែមជាមួយប្រពន្ធនៅឯផ្ទះតែជាក់ស្តែងអីឡូវនេះគេកំពុងមកអង្គុយសំកុកធ្វើការរកពេលដកដង្ហើមសឹងមិនបាន ក៏ព្រោះបញ្ហានៅឯសណ្ឋាគារថ្មីរបស់គេ។តុកៗ~(សម្លេងគោះទ្វារ)
«ចូលមក» សម្លេងមាំពិរោះនិយាយឡើងដោយមិនងើបមុខនិងដកភ្នែកចេញពីឯកសារសោះឡើយ
«ខ្ញុំAntonio Boss»
«មានរឿងសំខាន់អ្វីមែនទេ» Geminiទម្លាក់ប៊ិចពីដៃចុះងាកទៅមើលជំនិតរបស់ខ្លួន
«គឺនៅចុងឆ្នាំនេះនឹងមានកម្មពិធីបង្ហាញគ្រឿងអល្លង្ការ គេបានអញ្ជើញBossទៅចូលរួមនិងចង់ឲ្យគ្រឿងអល្លង្ការរបស់ក្រុមហ៊ុនយើងទៅដាក់បង្ហាញដែរទាន» Antonio រៀបរាប់មួយៗច្បាស់ៗប្រាប់ទៅកាន់Gem
«អឹម ល្អយ៉ាងណាក៏យើងអាចបានប្រម៉ូតគ្រឿងអល្លង្ការរបស់យើងបានដែរ ប្រាប់គេទៅយើងយល់ព្រមសំណើរនេះ» Geminiសញ្ជឹងគិតបន្តិចរួចក៏ប្រាប់សំណើរយល់ព្រមទៅដល់ក្រុមហ៊ុនដែរទាក់ទងមកនោះព្រោះនេះក៏ជាផលប្រយោជន៍ល្អមួយដែរ
«បាទ ចឹងខ្ញុំនិងទៅប្រាប់បុគ្គលិកខាងនោះវិញ លាសិនហើយទាន» Antonio ឱនគោរពGeminiរួចក៏ចាកចេញទៅបាត់
________

YOU ARE READING
???????????????????????
RomanceGemini Norawit Thipakorn x Fourth Nattawat Wongwatthana