抖阴社区

Ep1:?????????????

Start from the beginning
                                    

មកដល់តុfourthមិនត្រឹមតែឃើញប៉ារបស់គេម្នាក់នុះទេថែមទាំងមានបុរសចំណាស់ម្នាក់និងប្រុសកម្លោះសក់ពណ៌ម្នាក់នៅខាងមុខប៉ារបស់ខ្លួន ដែលអាចឲ្យគេយល់ភ្លាមថាការដែលប៉ារបស់គេឲ្យមកជួបគឺដើម្បីជួបនិងមនុស្សប្រុសដែលគាត់បានផ្សំផ្គុំជាមួយ

Fourth មិនមាត់ក៏ដោះវ៉េនតាហើយអង្គុយនៅជិតប៉ារបស់ខ្លួន

«សូមទោស!ខ្ញុំមកយឺតបន្តិចហើយ» សម្លេងនេះបានបន្លឺឡើងឮទៅដល់អ្នកខាងមុខ ធ្វើឲ្យគេងាកមកចាប់អារម្មណ៍ជាមួយសម្លេងនេះនិងបានឃើញមុខម្ចាស់សម្លេងពេញភ្នែកទៀតផង ភ្នែកទាំងគូរបានប្រសព្វរកគ្នាបន្តិចមុននិងងាកចេញរៀងខ្លួន

«មិនអីទេ» លោកKornដែលជាប៉ាGemបាននិយាយប្រាប់ទៅកាន់Fourth

«ប៉ាមានរឿងអីនិយាយជាមួយខ្ញុំមែនទេ»Fourthសួរទៅប៉ារបស់ខ្លួនទាំងដែលដឹងចម្លើយរួចហើយ

«អរ.. គឺប៉ាចង់ឲ្យកូនមកស្គាល់គ្នាជាមួយនិងGem»លោកthanaប៉ាFourth

«ហេតុអីចាំបាច់ត្រូវស្គាល់ដែរប៉ា?» សំណួរនេះហាក់ដូចជាពាក្យមិនស្វាគមន៍សោះឡើយចំពោះអ្នកដែលនៅនិងមុខ

« កូននិយាយដូចនេះបានយ៉ាងម៉េចគេគឺជាបងរបស់កូនណាហើយក៏ត្រូវជាគូដណ្តឹងរបស់ឯងឆាប់ៗនេះដែរ»លោកthanaនិយាយក្នុងចិត្តក៏ម៉ូវមិនតិចដែរដដែលកូនខ្លួននិយាយសម្តីបែបនេះចេញមក

ចំណែកGeminiវិញបានត្រឹមយកអណ្តាតទល់ថ្ពាល់ដោយក្រឺតនិងពាក្យរបស់Fourthអប្បាញ់មិញជាខ្លាំង

«គូដណ្តឹងយ៉ាងមិចមិនដែលទាំងស្គាល់ផងជួបមុខតែម្តងមកប្រាប់ថាគូដណ្តឹងឆាប់ៗ ខ្ញុំមិនយល់ស្របទេ» Fourthដោយក្តៅចិត្តខ្លាំងក៏ដើរចេញទៅបាត់

«កូននេះចំមែន! សុំទោសផងលោកKorn»លោកthanaសុំទោសអ្នកដែលនៅចំពោះមុខព្រោះអាកប្បកិរិយាFourthមុននេះ

«មិនអីទេក្មេងតែប៉ុន្នឹង Gemini ទៅតាមប្អូនទៅ» លោកKornតបរួចក៏បានឲ្យGemទៅតាមFourth

Gemini ដើរចេញតាមFourthទាំងចិត្តមិនចង់តែក៏មិនអាចប្រកែកបានដូចគ្នា

«អេ ឈប់សិន»Geminiបានរត់មកចាប់ដៃFourth កុំឲ្យទៅ Fourth គ្រវាសដៃខ្លួនចេញពីGemព្រោះមិនចូលចិត្តឲ្យនរណាចាប់ ប៉ះ ឬកាន់ដៃរបស់ខ្លួនឡើយ Gemឃើញដូចនេះក៏សម្រួលអារម្មណ៍ របស់ខ្លួន

«លោកមានការអី»FourthតបទៅGemនិងសម្លឹងមើលដោយកែវភ្នែកមុតស្រួច

«គ្មានការអីទេ ប៉ាឲ្យមកតាមក៏ចេះតែមកតាមទៅ» Geminiតបបែបហីៗ

«បើអត់មានអីទេខ្ញុំទៅហើយ»Fourth
«ឯងទៅណា»Geminiនិយាយអាក់ដំណើររបស់Fourth
«ទៅណាក៏បានរឿងខ្ញុំ»Fourth
«យើងទៅដែរ»Gemini
«អត់...»fourthតបដោយពាក្យដាច់អហិង្ការ និងបានចេញទៅ Geminiក៏ចូលទៅចាប់បីយកតែម្តង

«លោកលេងឆ្គួតស្អីនិងមិនដែលទាំងស្គាល់គ្នាផងមកចាប់បីខ្ញុំកណ្តាលសាធារណៈបែបនេះលោកឆ្គួតទេហេស៎» Fourth

«ស្ងាត់មាត់ហើយឈប់ខ្មឺតបានហើយថ្លង់ទម្លាក់ចោលកណ្តាលហាងនិងឥឡូវហើយ»Geminiនិយាយដោយសម្លេងស្មើរស្របនិងទឹកមុខត្រជាក់ស្រេប

__________________________
អានរឿងនិងអត់បើអានចាំសរសេរភាគតឲ្យ🥲
ចង់ប្រាប់ថារឿងនិង pink pink ហាណា៎🤏🏻

???????????????????????Where stories live. Discover now